កីឡា | January 04, 2017

Ronaldo ចូលស្នាក់នៅសណ្ឋាគារ CR7 ជាមួយមិត្តស្រីព្រោះ Real Madrid ពន្យារពេលសម្រាករបស់គេ

Cristiano Ronaldo ត្រូវ​បាន​ផ្ដល់​សិទ្ធិ​អោយ​ពន្យារ​ពេល​សម្រាក​ពាក់​កណ្ដាល​រដូវកាល​ក្រោយ​ពី Real Madrid ដក​ឈ្មោះ​ស៊ុបពែស្តា​​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ចេញ​ពី Copa del Rey ។

 

 

ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​រូប​នេះ​បាន​ត្រលប់​ទៅ​ទឹក​ដី​កំណើត​របស់​គេ​វិញ​នៅ​ Madeira ខណៈក្រុម​របស់​លោក Zinedine Zidane ​ត្រៀម​ជួប Sevilla នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

Ronaldo បាន​ចូល​ស្នាក់​នៅ​សណ្ឋាគារ​របស់​គេ​ Pestana CR7 នៅ Funchal រួម​ដំណើរ​ដោយ​មិត្ត​ស្រី​របស់​គេ​នាង Georgina Rodriguez ។

សម្រាប់​ការ​ប៉ះ​ជាមួយ Sevilla ម្ចាស់​ជើងឯក Champions League មិន​ត្រឹម​តែ​អវត្តមាន Ronaldo ទេ Pepe និង Sergio Ramos ក៏​នឹង​អវត្តមាន​ដែរ​​ព្រោះ​តែ​បញ្ហា​របួស៕

 

 

ប្រែសម្រួល៖ និមល

ប្រភព៖ Mirror

 

 

មតិយោបល់