កីឡា | January 03, 2017

Jurgen Klopp ចង់ក្អួតឈាមពេល Liverpool បោះ២ពិន្ទុចោលយប់មិញនៅទឹកដី Sunderland

លោក Jurgen Klopp យល់​ថា ហង្សក្រហម Liverpool បាន​បោះ​ចោល​២​ពិន្ទុ​នៅ​ទឹក​ដី​របស់ Sunderland យប់​មិញ និង​បាន​សារភាព​ថា “នោះ​ជា​រឿង​ដែល​ធ្វើ​អោយ​លោក​មាន​អារម្មណ៍​មិន​ល្អ”។

 

លោក Klopp ខឹង​សម្បារ​នឹង​ក្រុម​ដែល​គ្រប់គ្រង​ការ​ប្រកួត​ស្ទើរ​តែ​ទាំង​ស្រុង ហើយ​បែរ​ជា​បង្ក​កំហុស​​បាល់​ពិន័យ​១១​រហូត​ដល់​ទៅ​២​គ្រាប់​ដែល​ Jermain Defoe ស៊ុត​បាន​សម្រេច​ទាំង​ពីរ។

 

 

អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​និយាយថា “ពេល​ដែល​យើង​ស៊ុត​ចូល​គ្រាប់​ទី​ពីរ វា​ជា​អារម្មណ៍​ល្អ ហើយ​វា​ជា​ការ​ស័ក្ដិសម។ ក្រោយ​មក​ខ្ញុំ​មើល​ថា ក្រុម​នឹង​មិន​មាន​កំហុស មិន​មាន​បាល់​ពិន័យ ប៉ុន្តែ​យើង​នៅ​តែ​ភ្លាត់។ ក្រោយ​មក​លទ្ធផល​គឺ ​2-2 និយាយ​ដោយស្មោះ​ត្រង់​ទៅ​វា​ជា​អារម្មណ៍​មិន​ល្អ។ Sunderland បាន​១​ពិន្ទុ​ព្រោះ​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ពីរ​ដង”។

 

 

អ្នក​ចាត់ការ​រូប​នេះ​អះអាង ថា​បាល់​ទី​ពីរ​ដែល​អាជ្ញា​កណ្ដាល​អោយ​បាល់​១១​ម៉ែត្រ​ទៅ Sunderland គឺ​មិន​សម ព្រោះ​នោះ​មិន​មែន​ជា​កំហុស​ធ្ងន់ធ្ងរ តែ​លោក​ថា​បាល់​ទាត់​បច្ចុប្បន្ន​គឺ​ពិបាក​និយាយ​ណាស់។

 

 

លោក Klopp មិន​បន្ទោស Mane ទេ ដោយ​លើក​ឡើង​ថា​នោះ​គឺ​បាល់​ផ្លាត។

យ៉ាង​ណា​អ្នក​ចាត់ការ​រូប​នេះ​ជឿជាក់​ថា ការ​ប្រជែង​ពាន​នៅ​រដូវកាល​នេះ​គឺ​ជា​ដំណើរ​ដ៏​វែង​ឆ្ងាយ​ទៀត។

Liverpool​ បាត់​បង់​កីឡាករ​ដោយសារ​របួស​គឺ Jordan Henderson, Sturridge និង James Milner ។ យ៉ាង​ណា​ពួក​គេ​មិន​រង​របួស​ធ្ងន់​ធ្ងរ​នោះ​ទេ៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ Mirror

 

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));