កីឡា | January 02, 2017

Spurs កាន់តែខ្លាំង ខណៈ Arsenal នៅរក្សាកៅអីលេខ៣ (វីដេអូ)

សប្ដាហ៍​មុន​មាន់​ខ្នាយមាស​បាន​បំបាក់ Southampton 4-1 ហើយ​យប់​មិញ​នេះ​បាន​លុត Watford 4-1 ទៀត គឺ​ជា​កំណត់ត្រា​លទ្ធផល​ក្រៅ​ដី​ដ៏​ល្អ​បំផុត និង​បាន​ជួយ​ពួក​គេ​អោយ​ឡើង​មក​លេខ​៤​​​មាន​៣៩​ពិន្ទុ​ស្មើ Manchester City ដែល​ឈរ​នៅ​លេខ​៥។

 

 

 

ចំណែក​កាំភ្លើង​ធំ Arsenal សប្ដាហ៍​មុន​ផ្ដួល West Bromwich Albion 1-0 ទាំង​លំបាក ហើយ​យប់​មិញ​នេះ​បាន​ផ្ដួល Crystal Palace 2-0 ទៀត​ធានា​បាន​កៅអី​លេខ​៣​មាន​៤០​ពិន្ទុ ដេញ​តាម​ Liverpool ដែល​មាន​៤៣ ពិន្ទុ​ឈរ​នៅ​លេខ​២ និង​ Chelsea ឈរ​នៅ​លេខ​១​មាន​៤៩​ពិន្ទុ។

 

 

ដោយឡែក​យប់​នេះ Liverpool ក្រោយ​ផ្ដួល Manchester City 1-0 កាល​ពី​សប្ដាហ៍​មុន ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ក្រុម​ដែល​កំពុង​ធ្លាក់​ជើង និង​ស្ថិត​នៅ​តំបន់​​កាត់​ចោល Sunderland ខណៈ​ក្រុម​ទើប​បរាជ័យ​ហើយ Man City នឹង​បើក​ទ្វារ​ទទួល​ស្វាគមន៍ Burnley។ ទាំង​ពីរ​គូ​នេះ​នឹង​ប្រកួត​នៅ​ម៉ោង​១០​យប់​ ម៉ោង​នៅ​កម្ពុជា៕

 

 

 

 

ដោយ៖ និមល

រូបភាព៖ Mirror

មតិយោបល់