កីឡា | December 31, 2016

វិភាគលទ្ធផល Southampton ប៉ះ West Bromwich យប់នេះ

Southampton នឹង​ទទួល​ស្វាគមន៍​ West Bromwich បន្ទាប់​ពី​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​ទឹក​ខ្លួន​ឯង​ក្រោម​​ថ្វី​ជើង​របស់​ក្រុម​មាន់​ខ្នាយ​មាស 4-1។ បរាជ័យ​ដ៏​ធំ​នេះ​ប៉ះពាល់​ដល់​ស្មារតី និង​ទំនុក​ចិត្ត​របស់​ក្រុម ហើយ​អ្នក​ចាត់ការ​សម្រេច​ចិត្ត​​បើក​ការ​ប្រកួត​យប់​នេះ​ដោយ​ទម្រង់​ការពារ។ ពួក​គេ​នឹង​ផ្ដោត​សំខាន់​លើ​ការវាយ​បក​ដោយ​មិន​ប្រថុយ​ខ្លាំង​ទេ។

 

 

យើង​មក​ចាប់​អារម្មណ៍​នឹង West Bromwich Albion វិញ ពួក​គេ​ដាំ​ក្បាល​ចុះ​នៅ មួយ​រយៈ​នេះ ដោយ​ចាញ់​ និង​មិន​អាច​ស៊ុត​ចូល​នៅ​ក្នុង​៣​ប្រកួត​​ពី​ការ​ប្រកួត​៤​លើក​ចុង​ក្រោយ។

បើ​​យើង​និយាយ​ពី​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង​ពីរ Southampton ឈ្នះ​៣​ប្រកួត ហើយ​៦​ប្រកួត​ចុង​ក្រោយ​នៅ​គ្រប់​កម្មវិធី​ពួក​គេ​ចាញ់​១​ប្រកួត​ពេល​ជួប West Bromwich Albion ។ ទោះ​ជា​យ៉ាង​ណា​ការ​ប្រកួត​នៅ​យប់​នេះ​មិន​មាន​ក្រុម​ណា​មួយ​ដែល​គេ​រំពឹង​ឈ្នះ​នោះ​ទេ។

 

ព័ត៌មាន​កីឡាករ​របស់​ក្រុម​ទាំង​ពីរ

Southampton មាន​កីឡាករ​របួស​ច្រើន​ពេល​ទទួល​ស្វាគមន៍ West Brom យប់​នេះ។ Jeremy Pied, Matt Targett, Jake Hesketh និង Charlie Austin សុទ្ធ​តែ​មាន​របួស​ ហើយ​ច្បាស់​ណាស់​យប់​នេះ​ពួក​គេ​មិន​បានចូល​លេង។ Nathan Redmond ត្រូវ​ព្យួរ​ឈ្មោះ ដូច្នេះ​គេ​ជា​កីឡាករ​ម្នាក់​ទៀត​ដែល​នឹង​មិន​បាន​ចូល​លេង។ Florin Gardos, Alex McCarthy និង Jordy Clasie មិន​ទាន់​អាច​លេង​ពេញ​ជើង​ទេ ដូច្នេះ​ពួក​គេ​ក៏​មិន​ច្បាស់​ថា នឹង​បាន​បង្ហាញ​ខ្លួន​ដែរ។ កីឡាករ​ក្រៅ​ពី​នេះ​​សុទ្ធ​តែ​អាច​ចូល​លេង​បាន​ទាំង​អស់។  

 

ចំណែក​ក្រុម West Brom វិញ​មិន​មាន​កីឡាករ​អវត្តមាន​ច្រើន​ទេ​ពេល​ទៅ​លេង​ផ្ទះ​ Southampton យប់​នេះ។ Boaz Myhill មាន​របួស​ដូច្នេះ​គេ​នឹង​អវត្តមាន ចំណែក Baido Berahino មិន​ទាន់​លេង​ពេញ​ជើង​​ក៏​ប្រហែល​នឹង​អវត្តមាន​ដែរ។ កីឡាករ​ក្រៅ​ពី​នេះ​សុទ្ធ​តែ​អា​ចូល​លេង​បាន​ទាំង​អស់។

 

ជម្រសើ​១១​នាក់​ដំបូង​របស់​ក្រុមទាំង​ពីរ​ដែល​អាច​នឹង​ដាក់៖

 

Southampton: Forster; Bertrand, Dijk, Fonte, Soares; Davis, Romeu, Hojbjerg; Boufal, Long, Tadic

 

West Brom: Foster; Dawson, McAuley, Evans, Nyom; Fletcher, Yacob, Brunt, Chadli, Phillips; Rondon

 

ព្យាករណ៍៖ Southampton 1-0 West Bromwich Albion

 

ចុះ​ប្រិយមិត្ត​យល់​ថា យប់​នេះ​ក្រុម​ណា​នឹង​ឈ្នះ​ការ​ប្រកួត?

 

ដោយ​៖ និមល

រូប៖ Getty Images

មតិយោបល់

អត្ថបទពេញនិយម