កីឡា |

វិភាគលទ្ធផល Liecester ប៉ះ West Ham យប់នេះ

Leicester លើ​តំបន់​ត្រូវ​កាត់​ចោល​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ។ ប្រសិន​បើ​ពួក​គេ​លេង​មិន​ឈ្នះ ឬ​ស្មើ​នៅ​យប់​នេះ​ពួក​គេ​នឹង​នៅជាប់​តំបន់​កាត់​ចោល​តែ​ម្ដង។ ពួក​គេ​របូត​យ៉ាង​ហោច​ណាស់​២​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត​៧​លើក​ក្នុង​ចំនោម​៨​លើក​ចុង​ក្រោយ។ ពួក​គេ​លេង​អន់​គួរ​អោយ​អាម៉ាស់​នៅ Premier League។ ពួក​គេ​ចាញ់​៥​ប្រកួត​ចុង​ក្រោយ​នៅទឹក​ដី​ខ្លួន​ឯង។

 

 

ចំណែក West Ham ឈ្នះ​៣​ប្រកួត​ចុង​ក្រោយ​នៅ League ហើយ​សម្រាប់​ការ​ប្រកួត​យប់​នេះ​ពួក​គេ​មាន​ទំនុក​ចិត្ត​រឹងមាំ និង​​កម្លាំង​ចិត្ត​ដើម្បី​ឈ្នះ​ការ​ប្រកួត។​ រដូវកាល​នេះ​យ៉ាង​ហោច​ណាស់​ពួក​គេ​ស៊ុត​បាន​មួយ​គ្រាប់​នៅ​ក្រប្រកួត​ក្រៅ​ដី​៨៩%។ ពួក​គេ​ឈរ​នៅ​ពាក់​កណ្ដាល​តារាង​ មាន​សុវត្ថិភាព​ពី​តំបន់​ដែល​ត្រូវ​កាត់​ចោល ប៉ុន្តែ​ឆ្ងាយ​ពី​៥​ក្រុម​កំពូល​ខ្លាំង។

 

ពីរ​ប្រកួត​ចុង​ក្រោយ​ដែល​ក្រុម​ទាំង​ពីរ​ជួប​គ្នា​គឺ​ស្មើ​រហូត ប៉ុន្តែ Leicester ឈ្នះ​៣​ប្រកួត​មុន​នៅ​ក្នុង​គ្រប់​កម្មវិធី។ ការ​ជួប​គ្នា​យប់​នេះ​បើ​មើល​លើ​កត្តា​​ទូទៅ West Ham ជា​ក្រុម​ដែល​រំពឹង​ឈ្នះ។

 

ព័ត៌មាន​កីឡាករ​របស់​ក្រុមទាំង​ពីរ៖


Leicester មិន​មាន​បញ្ហា​កីឡាករ​ច្រើន​ទេ​នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម​ញញួរ​យប់​នេះ។ Jamie Vardy ត្រូវ​ព្យួរ​ឈ្មោះ ហើយ​គេ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​មិន​បាន​ចូល​លេង។ កីឡាករ​ផ្សេង​ទៀត​សុទ្ធ​តែ​អាច​ចូល​លេង​បាន ហើយ​ពួកគេ​អន្ទះសា​ចង់​ផ្ដួល West Ham។

 

នៅ​ឯ​ខាង West Ham មាន​កីឡាករ​ត្រូវ​អវត្តមាន​ច្រើន។ Gökhan Töre, Diafra Sakho, Simone Zaza, Arthur Masuaku និង Álvaro Arbeloa រង​របួស​ហើយ​ច្បាស់​ណាស់​ពួក​គេ​មិន​បាន​ចូល​លេង​ទេ។ Sam Byram, Reece Oxford, James Collins និង Manuel Lanzini មិន​ទាន់​ច្បាស់​ថា​នឹង​បង្ហាញ​ខ្លួន​បាន​ទេ។ កីឡាករ​ក្រៅ​ពី​នេះ​សុទ្ធ​តែ​អាច​ចូល​លេង​បាន។

 

ជម្រើស​១១​នាក់​ដំបូង​របស់​ក្រុម​ទាំង​ពីរ​ដែល​អាច​នឹង​ដាក់៖

Leicester: Schmeichel; Fuchs, Morgan, Huth, Simpson; Albrighton, Drinkwater, Amartey, Mahrez; King; Slimani

West Ham: Randolph; Nordtveit, Ogbonna, Reid, Cresswell; Noble, Kouyate; Antonio, Ayew, Payet; Carroll

 

ព្យាករណ៍៖ Leicester 2-1 West Ham

ចុះ​ប្រិយិត្ត​យល់​ថា ក្រុម​ណា​នឹង​ឈ្នះ​ការ​ប្រកួត​យប់​នេះ?

 

ដោយ៖ និមល

រូបភាព៖ Getty Images

មតិយោបល់