កីឡា | December 30, 2016

Shkodran Mustafi នឹងត្រលប់មកជួយ Arsenal ពេលប៉ះ Crystal តែ Walcott នឹងអវត្តមាន

លោក Arsene Wenger បាន​បញ្ជាក់​ថា Shkodran Mustafi ជា​សះស្បើយ​វិញ​ហើយ គេ​នឹង​ត្រលប់​មក​ជួយ​ Arsenal ពេល​ជួប​ Crystal Palace។

 

 

 

កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​រង​របួស​ពេល​ក្លិប​យក​ឈ្នះ Stike City 3-1 នៅ Emirates កាល​ពី​៣​សប្ដាហ៍​មុន។

ក្រោយ​ការ​ប្រកួត​ពេលនោះ​លោក Wenger ប្រាប់​ថា Mustafi ទំនង​នឹង​អវត្តមាន​រហូត​ដល់​ដាច់​ឆ្នាំ។

ប៉ុន្តែ​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្ដាហ៍​របស់​លោក អ្នក​ចាត់​ការ​ក្រុម​កាំភ្លើង​ធំ​បាន​បញ្ជាក់​ថា Mustafi នឹង​ត្រលប់​មក​ចូល​ចួម​ក្រុម​មុន​ការ​រំពឹង​ទុក ហើយ​នឹង​បង្ហាញ​វត្តមាន​នៅចុង​សប្ដាហ៍​នេះ។

 

“ខ្ញុំ​គិត​ថា Gibbs នឹង​មិន​បាន​ចូល​លេង​ទេ ចំណែក Mustafi នឹង​អាច​ចូល​លេង​វិញ​បាន​ហើយ ក្រៅ​ពី​នោះ​យើង​មាន​កីឡាករ​២​ឬ​៣​នាក់​ដែល​មិន​ទាន់​ច្បាស់​ថា​ចូល​លេង​បាន​ព្រោះ​តែ​ផ្ដាសាយ។ Walcoot មាន​បញ្ហា​សាច់​ដុំ​កំភួន​ជើង ខ្ញុំ​គិត​ថា​ថ្ងៃ​អាទិត្យ​នេះ​គេ​នឹង​មិន​បាន​ចូល​លេង​ទេ ចំណែក Welbeck គេ​ចូល​លេង​បាន គេ​ជា​កីឡាករ​មុត​ស្រួច”៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ Mirror

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));