បច្ចេកវិទ្យា | October 12, 2017

ឡើង​ឡូយ Honor 7X ស្មាតហ្វូន​​​ថ្មី ​​របស់ Huawei តម្លៃ​ត្រឹម ២០០ដុល្លារមែន តែ​​លក្ខណៈ​សម្បត្តិ​​ម៉ាអេម RAM 4GB កាមេរ៉ា​ភ្លោះ និង​មាន​ Fingerprint ផង !

 

​ក្រុមហ៊ុន Huawei ​បាន​ប្រកាស​ផ្លូវការ​ នូវ​ស្មាតហ្វូន​ស៊េរី​ថ្មី​ នៅ​លើ​ទីផ្សារ​ប្រទេស​ចិន ក្រោម​ត្រកូល Honor ​ម៉ូដែល Honor 7X។ ស្មាតហ្វូន​ម៉ូដែល Honor X ​បង្ហាញ​ខ្លួន​ជាមួយ​អេក្រង់​ទំហំ ៥,៩៣អ៊ីញ​កម្រិត FHD+ (2160x1080) ហើយ​ប្រើ​ឈីប Kirin 659។ អ្វី​ដែល​ពិសេស​នៅ​លើ​ស្មាតហ្វូន​ ទើប​បង្ហាញ​ខ្លួន​នេះ គឺ​នៅ​ត្រង់​តម្លៃ​របស់​វា​ត្រឹមតែ ២០០ដុល្លារ តែ​មាន RAM ទំហំ​ដល់ 4GB ដែល​លោក​អ្នក​អាច​ពិចារណា​ លើ​ម៉ូដែល​នេះ​បាន។

 

 

 

 

ស្មាតហ្វូន​តម្លៃ​ធូរ​ថ្លៃ Honor 7X ​បាន​ភ្ជាប់​មក​នូវ​ទំហំ​អង្គ​ចងចាំf​ម៉ាស៊ីន​ពីរ​ជម្រើស​គឺ 32GB ឬ 128GB ​និង​អាច​បន្ថែម microSD បាន​ថែមទៀត។ Honor 7X ​បំពាក់​កាមេរ៉ា​ក្រោយភ្លោះ កាមេរ៉ា​មេ​​ទំហំ 16MP និង​កាមេរ៉ា​ទី២ ទំហំ 2MP ហើយ​មាន​​កាមេរ៉ា​មុខ 8MP។ សូហ្វ៊ែរ​ដែល​ជា​ស្បៃ​ដណ្ដប់​ខ្លួនរបស់ Honor 7X គឺ EMUI 5.1 ​និង​ប្រព័ន្ធ​ប្រតិបត្តិការ Android Nougat 7.0 ហើយ​មាន​កម្លាំង​ថ្ម 3430mAh។ តម្លៃ​របស់​វា គឺ​ចាប់ពី ១៣០០យ័ន ឬ​ប្រហែល $200 ​ប៉ុណ្ណោះ សម្រាប់​ម៉ូដែល 32GB ខណៈ​ 64GB តម្លៃ​ប្រហែល $260 រីឯ​ម៉ូដែល 128GB តម្លៃប្រហែល $300 ដែល​នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​ទី១៧ តុលា​ខាង​មុខ៕

 

 

 


​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ HonorGSM Arena

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));