បច្ចេកវិទ្យា |

ប្រែក្លាយ iPhone 7 ​ឱ្យ​សាក​ថ្ម​ឥត​ខ្សែ Wireless បាន​មិន​ឱ្យ​ចាញ់ iPhone 8 តែ​ត្រូវ​ប្រើ​ស្រោម MarvelCase Air Qi ​តម្លៃ $៤០

 

​អ្នក​អភិវឌ្ឍ Erdene J Artan ​នៅ​ទីក្រុង Cupertino ​រដ្ឋ​កាលីហ្វ័រញ៉ា ថ្មីៗ​នេះ​បាន​ផលិត​ស្រោម​ទូរស័ព្ទ​សាកថ្ម​ឥត​ខ្សែ​ប្រើ​នៅ​លើ iPhone 7 ​ប្រើ​បច្ចេកវិទ្យា Qi ម៉ូដែល MarvelCase Air។ MarvelCase Air ដំណើរការ​ជាមួយ​ឆ្នាំង​សាក​ស្តង់ដារ Qi ​ដែល​មាន AirPower Mat, Powermat ​របស់ Starbucks និង​ឆ្នាំង​សាក Samsung។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ដើម្បី​ស្វែងយល់​អំពី​ស្រោម​ទូរស័ព្ទ​សាកថ្ម​ឥត​ខ្សែ wireless charging នេះ

 

 

ស្រោម iPhone 7 ​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ MarvelCase Air Qi ​នេះ មាន​លក់​នៅ​លើ​គេហទំព័រ Kickstarter ​ជាមួយ​តម្លៃ​ប្រហែល ៤០ដុល្លារ ​ដែល​នឹង​ចែកចាយ​លើ​ទីផ្សារ​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧។ ​សម្រាប់​លក្ខណៈ​សម្បត្តិ​លំអិត​បន្ថែម អាច​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ Kickstarter ​តាម​តំណភ្ជាប់ Link ខាង​ក្រោម៕

 

 


​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ Kickstarter

មតិយោបល់