បច្ចេកវិទ្យា |

​ម្យ៉ាង​ដែរ​តើ ប្រែក្លាយ M.2 SSDs របស់​អ្នក​ទៅ​ជា USB 3.1 Flash Drive ​វិញ ដោយ​ប្រើ External SST-MS09C ល្បឿន​កប់ 1250MB/s !

 

​ក្រុមហ៊ុន​បច្ចេកវិទ្យា​អង់គ្លេស SilverStone ថ្មីៗ​នេះ បាន​ដាក់​ចេញ​គ្រឿង​បង្គំ​ថ្មី មាន​លក្ខណៈ បិទ​ជិត សម្រាប់​ប្រែក្លាយ​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ M.2 SSD របស់​អ្នក​ទៅ​ជា USB 3.1 Flash Drive ​បាន។ ដូច្នេះ Flash របស់​អ្នក​​ នឹង​មាន​ល្បឿន​ បញ្ជូន​ទិន្នន័យ​យ៉ាង​លឿន ខុស​ប្លែក​ពី USB Flash ធម្មតា​ រាប់​ដឹង​មិន​ខាន។ នេះ​គឺ​ត្រូវ​អរគុណ​ដល់​ប្រអប់ SilverStone SST-MS09C នេះ។

 

 

តម្លៃ​របស់ external SSD នេះ ត្រឹមតែ ៣៧ដុល្លារ ដែល​មាន​លក់​អនឡាញ មាន​គេហទំព័រ​ NewEgg ជាដើម​ ដែល​លក់​ជំនាន់​ទី២ ​នៃ SilverStone SST-MS09C M.2 SATA External SSD Enclosure ជាមួយ​រន្ធ​តំណភ្ជាប់ USB 3.1 ​ផ្ដល់​ល្បឿន​បញ្ជូន​ទិន្នន័យ 10Gb/s។

 

 

​ប្រអប់ External SSD ​បិទ​ជិត​ថ្មី​នេះ ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម ជាមួយ​ទំហំ​តូច ​ប្រហាក់ប្រហែល USB Flash ​ទូទៅ។ រីឯ​ខាង​ក្នុង អាច​ផ្ទុក​នូវ M.2 SATA SSD ​ទំហំ 80mm ​ដូច្នេះ MS09 អាច​ត្រូវ​បាន​ប្រើ​ជាមួយ​ជំនាន់​ថ្មី​ នៃ M.2 SATA SSD ពី​កុំព្យូទ័រ Laptop និង​ប្រែក្លាយ​វា​ទៅ​ជា high-speed USB Flash Drive ដែល​មាន​ល្បឿន​យ៉ាង​លឿន​បាន។

 

 

ឧបករណ៍​ទំនើប​នេះ មាន​រន្ធ USB 3.1 ជំនាន់​ទី២ ដែល​ធ្វើ​ឱ្យ​សមត្ថភាព ​ដំណើរការ​ឌីស M.2 SATA SSD ​រលូន​ល្អ ហើយ​បញ្ជូន​ទិន្នន័យ​បាន​យ៉ាង​លឿន និង​ល្អឥតខ្ចោះ​ទាំង read និង write។ ពិសេស​ទៀត​នោះ MS09 ត្រូវ​បាន​ឌីហ្សាញ​ឡើង ដំណើរការ​ដោយ​មិន​បាច់​ត្រូវ​ដំឡើង driver អ្វី​នោះ​ទេ ដូច្នេះ​អ្នក​គ្រាន់តែ​ដោត​ប្រើ​ គឺ​ស្គាល់​ជាមួយ​កុំព្យូទ័រ​តែម្ដង។ ខាង​ក្រោម​នេះ​ជា​លក្ខណៈ​សម្បត្តិ ​របស់ SilverStone SST-MS-09C ៖

 


​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ ST

មតិយោបល់