បច្ចេកវិទ្យា | September 24, 2017

ហេតុផលមួយចំនួនដែលអ្នកមិនគួរទិញ iPhone ដែលគ្មានការធានាពី Apple

បើទោះបីជាប្រទេសកម្ពុជា យើងមានក្រុមហ៊ុនទទួលសិទ្ធស្រប់ច្បាប់ក្នុងចែកចាយផលិតផលរបស់ក្រុមហ៊ុន Apple ក៏ដោយក្ដី យើងនៅមើលឃើញថាអ្នកប្រើប្រាស់មួយចំនួនហាក់នៅមិនទាន់កែទំលាប់ទៅទិញទូរស័ព្ទ iPhone ឬ iPad នៅតាមហាង ដែលលក់ផលិតផលគ្មានការធានាត្រឹមត្រូវពីរោងចក្របាននៅឡើយទេ។ ចំណុចនេះ វាបានធ្វើឱ្យអ្នកប្រើប្រាស់ផលិតផលទាំងនោះខាតប្រយោជន៍ផ្ទាល់ខ្លួនផង និងប្រយោជន៍ប្រទេសជាតិផង។

តាមការបិទផ្សាយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ការជួញដូរ និងប្រើប្រាស់ទូរស័ព្ទគេចពន្ធ គឺជាអំពើរខុសច្បាប់។ ការប្រើប្រាស់ផលិតផលដែលមិនស្របច្បាប់ ឬគេចពន្ធប្រៀបដូចជាយើងកំពុងលើកទឹកចិត្ត និងជំរុញឱ្យមានការលក់ និងចរាចរណ៍ផលិតផលខុសច្បាប់ដែលជាចំណែកធំធ្វើឱ្យខាតបង់ចំណូលជាតិ​ ហើយក៏កំពុងយកជីវិតខ្លួនឯងផ្ទាល់ទៅប្រថុយនឹងផលិតផលដែលគ្មានការធានាគុណភាពត្រឹមត្រូវដូច្នោះដែរ។

ការទិញផលិតផលទាំងនោះ អាចប៉ះចំផលិតផលដែលត្រូវបានគេវេចខ្ចប់សាថ្មី ឬត្រូវទិញចំផលិតដែលត្រូវបានគេផ្លាស់ប្ដូរ កាស ឆ្នាំងសាកថ្ម (Original Accessories) ដាក់របស់ចម្លងពីចិនជាដើម។ ចំពោះការលក់ផលិតផលមិនផ្លូវការ ​បានធ្វើឱ្យបាត់បង់ចំណូលជាតិ និងធ្វើឱ្យអ្នកវិនិយោគស្របច្បាប់អស់ជំនឿ និងខាតបង់ប្រាក់ការ។ អ្នកលក់មួយចំនួនធំ​បានព្យាយាមប្រើនូវវិធីសាស្រ្ត និងការក្លែងបន្លំមួយចំនួនចំពោះអតិថិជនរបស់ខ្លួន ព្រោះតែចង់ចំណេញច្រើន។ ខាងក្រោមនេះ ជាហេតុផលមួយចំនួន អ្នកប្រើប្រាស់មិនគួរទិញផលិតដែលគ្មានការធានាពីរោងចក្រ ឬពីក្រុមហ៊ុន Apple៖

  • តម្លៃលក់ឡើងចុះអាស្រ័យលើមាត់អ្នកលក់ មិនមានការកំណត់ច្បាស់លាស់
  • ការលក់ផលិតផលក្លែងក្លាយក្នុងប្រអប់
  • ការផ្លាស់ប្តូរដូចជាកាស ឆ្នាំងសាក ខ្សែក្នុងប្រអប់ដោយដាក់ជំនួសរបស់ចម្លងពីចិន
  • ការផ្លាស់ប្តូរគ្រឿងបន្លាស់របស់ទូរស័ព្ទផ្ទាល់
  • ការលក់ផលិតផលដែលបានActivated​​ ហើយ ឬផលិតផលមួយទឹកតែកុហកថាជាផលិតផលថ្មី
  • លក់ផលិតផលដែលជាប់ iCloud
  • ការយកផលិតផលចាស់មកតំឡើងថ្មីសំបកថ្មី ប្រអប់ថ្មី និងកាស ឆ្នាំសាក ខ្សែរបស់យ៉ាៗ
  • ផលិតផលមួយទឹកដែលកំពុងមានចរាចរណ៍នៅកម្ពុជា គឺមានច្រើនប្រភេទដំឡើងនៅក្នុងស្រុក​​ តំឡើង​នៅក្រៅស្រុក ដោយដាក់គ្រឿងបន្លាស់មួយទឹក​ ឬ​របស់យ៉ាៗ ដែលគ្មានការធានាត្រឹមត្រូវ
  • ការហែកប្រអប់ថ្មីដោយយកOriginal Accessories លក់ដោយឡែក
  • ការបំប៉ោងព័ត៌មានថាជា Original 100%​ ពី Apple និងបញ្ចុះបញ្ចូលឱ្យអតិថិជនថែមលុយពី $20-$50​ ដើម្បីទទួលបានការធានាពី Apple ជា Global ឬកុហកថាមានធានានៅហុងកុង ឬ សាំងហ្គាពួ

ដើម្បីចៀសវាងបញ្ហាទាំងនេះ ប្រិយមិត្តត្រូវស្វែងយល់ឱ្យច្បាស់មុនសម្រេចចិត្តទិញផលិតផល iPhone, iPad ឬ ផលិតផល Apple និមួយៗ ព្រោះវាអាចជា ការចំណាយដោយឥតប្រយោជន៍ និងសូមសួររកការធានាដែលត្រឹមត្រូវរយៈពេលមួយឆ្នាំពី Apple និងមានបិទសញ្ញា ឬ Seal ពីរោងចក្រ ឬដៃគូអាជីវកម្មរបស់ Apple​ (i.e. Falcon Tech) ជាដើម៕

 អត្តបទ តាម៉ាប់

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));