បច្ចេកវិទ្យា | January 12, 2017

ក្រុមហ៊ុន Honda ទើប​ប្រកាស​រថយន្ត​ទំនើប​ស៊េរី​ថ្មី Civic Type R ​ជំនាន់ Black Edition យ៉ាង​ឡូយ​តម្លៃ​ក្បែរ ៤ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ

 

 

 ក្រុមហ៊ុន Honda ​ថ្មីៗ​នេះ ទើប​បាន​ប្រកាស​ចេញ​រថយន្ត​ស៊េរី​ថ្មី​មាន​រូបរាង​ទាន់សម័យ​សម្រាប់​ឆ្នាំ​ថ្មី ២០១៧ ដែល​ចំនួន​ផលិត​លក់​មាន​កំណត់​ត្រឹមតែ ១០០គ្រឿង​ប៉ុណ្ណោះ។ រថយន្ត​ស៊េរី​ថ្មី​នេះ មាន​ម៉ូដែល Honda Civic Type R Black Edition ​ដែល​ជា​ទាយាទ​ក្រោយ​របស់​រថយន្ត​ម៉ូដែល Civic Type R បច្ចុប្បន្ន។

 

 

Type R Black Edition នេះ​ត្រូវ​បាន​ផលិត​ឡើង​ អម​ដោយ​សមត្ថភាព​ម៉ាស៊ីន​ខ្ពស់ គឺ​ប្រភេទ​ម៉ាស៊ីន​បំពាក់​នៅ​លើ​ស៊េរី Type R ​ដូច​ជំនាន់​មុនៗ​ដែរ ​និង​មាន turbocharged 2.0 litre VTEC TURBO ​ហើយ​ជា​ប្រភេទ​រថយន្ត​ប្រើ​កាឡេ​មុខ។ វា​ដំណើរការ​ដោយ​បញ្ចេញ​ថាមពល 310 SP នៅ 6500 rpm ​ហើយ​កម្លាំង​រមូល​មាន ៤០០ញ៉ូវតុនម៉ែត្រ នៅ 2500rpm ដែល​ខ្ពស់​ជាង​ម៉ូដែល Civic Type R ​មុនៗ។

 

លោក Phil Webb ដែល​ជា​ប្រធាន​ផ្នែក​រថយន្ត​នៅ Honda ប្រចាំ​នៅ​អង់គ្លេស​បាន​លើកឡើង​ថា បច្ចុប្បន្ន រថយន្ត Civic Type R ចរាចរ​នៅ​លើ​ផ្លូវ​អង់គ្លេស​មាន​ចំនួន​ត្រឹមតែ ២៥០០គ្រឿង​ប៉ុណ្ណោះ។ ដូច្នេះ វា​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ស៊េរី Civic Type R គឺ​ជា​រថយន្ត​ពិសេស​ទាន់សម័យ​មិន​ងាយ​មនុស្ស​រាល់គ្នា​សុទ្ធតែ​មាន​ឱកាស​បាន​ជិះ​ឡើយ។ ហើយ​រឹតតែ​ពិបាក​ទៀត​នោះ សម្រាប់​ម៉ូដែល Civic Type R Black Edition វិញ នឹង​ត្រូវ​ផលិត​លក់​ត្រឹមតែ ១០០គ្រឿង​ប៉ុណ្ណោះ។

 

តម្លៃ​រថយន្ត​ស៊េរី​ថ្មី Honda Civic Type R Black Edition នេះ​គឺ​ចាប់ពី ៣២០០០ផោន ឬ​ប្រហែល ៣៩១០៤ដុល្លារ​អាមេរិក៕

 

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ Honda

មតិយោបល់

អត្ថបទពេញនិយម