បច្ចេកវិទ្យា |

Smartphone កំពូល​ទាំង៥ ដែល​នឹងចាប់​កំណើត​​នៅ​​ក្នុង​ឆ្នាំ២០១៧ នេះ តើ​មាន​ម៉ូដែល​ណា​ខ្លះ? (Video)

 

២០១៦ ទើប​បិទ​ទំព័រ​ទៅ នៅ​ឡើយ​តែ​បច្ចេកវិទ្យា​ស្មាតហ្វូន​ទំនើប​បន្ត​មក​បច្ចុប្បន្ន ជាក់ស្ដែង​កន្លង​មក ក្រុមហ៊ុន​ទូរស័ព្ទ​ធំៗ នាំ​គ្នា​សម្រុក​ផលិត​ស្មាតហ្វូន​មាន RAM ធំ​រហូត​ដល់ 6GB និង 8GB ​ហើយ​ក៏​នៅ​មាន​ការ​ប្រកួតប្រជែង​សមត្ថភាព​កាមេរ៉ា​ទូរស័ព្ទ​ផង​ដែរ ដោយ​បាន​បំពាក់​កាមេរ៉ា​ភ្លោះ​ឯណោះ។

ចំនួន​ស្មាតហ្វូន​មាន RAM ធំ អម​ដោយ​កាមេរ៉ា​ភ្លោះ​កំពុង​មាន​ការ​កើនឡើង​លើ​ទីផ្សារ។ ទន្ទឹម​នោះ សម្រាប់​ឆ្នាំ២០១៧ នេះ​វិញ​គេ​ក៏​រំពឹង​ទៀត​ថា នឹង​មាន​អ្វី​រឹតតែ​ពិសេស​ថ្មី ផ្ដល់​បទពិសោធន៍​ថ្មី​បន្ថែម​ទៀត​ដល់​អ្នក​ប្រើ​មិន​ខាន។ នាព្រឹក​នេះ យើង​សូម​ណែនាំ​វីដេអូ​ប្រមូល​ផ្ដុំ​កំពូល​ស្មាតហ្វូន ដែល​នឹង​ចាប់​កំណើត​ក្នុង​ឆ្នាំ​ថ្មី​នេះ។ យ៉ាងណា វា​ត្រឹម​ជា​វីដេអូ​គំរូ ឬ​វីដេអូ​កែច្នៃ ប៉ុណ្ណោះ រូបរាង និង​លក្ខណៈ​សម្បត្តិ​ដែល​បាន​បង្ហាញ​សុទ្ធតែ​ជា​ការ​រំពឹង​ទុក​ដូច​គ្នា។

 

 

៥) iPhone 8
-កញ្ចក់​អេក្រង់​កោង Edge Display ​ប្រភេទ OLED ដែល​ល្អ​ជាង​ប្រភេទ Retina និង​ផ្ដល់​រូបរាង​កាន់តែ​ច្បាស់ គុណភាព​ល្អ​ជាង​មុន។
-ប្រព័ន្ធ​ប្រតិបត្តិការ iOS 11
-កាមេរ៉ា​ភ្លោះ​នៅ​ខាង​ក្រោយ
-មាន​តួ​ស្រោប​ដោយ​កញ្ចក់​ថ្លា ចាំង
-មុខងារ​ស្កេន​ក្រយៅដៃ តែ​មិន​ប្រើ​ប៊ូតុង Home គឺ​ស្កេន​នៅ​លើ​កញ្ចក់​អេក្រង់​តែ​ម្ដង
-​បច្ចេកវិទ្យា​មិន​ចូល​ទឹក
-បច្ចេកវិទ្យា​សាកថ្ម Wireless
-HDR Movie Playback

 

៤) Symetium
-ជា​ទូរស័ព្ទ​មាន​ការ​ឌីហ្សាញ​ទំនើប​ទាន់សម័យ​មួយ
-​គុណភាព​ខ្ពស់ សមត្ថភាព​ខ្លាំង
-ជា​ទូរស័ព្ទ​មាន​ការ​ច្នៃប្រឌិត​ខ្ពស់​មួយ
-បច្ចេកវិទ្យា​ Touch sensitive RGB Button
-មុខងារ Swipe to instantly ​ដែល​មាន shortcut កម្មវិធី​នៅ​ចំហៀង​ខាង​ឆ្វេង​អេក្រង់
-កាមេរ៉ា​ក្រោយ​ទំហំ 24MP
-Speaker ២គ្រាប់​នៅ​ផ្នែក​ខាង​មុខ
-មេម៉ូរី 256GB
-បំពាក់ CPU Snapdragon 820, RAM 6GB
-អេក្រង់ OLED
-អាច​ភ្ជាប់​ទៅ Dock ប្រើ​ដោយ​បទពិសោធន៍​ដូច​ជា​កុំព្យូទ័រ

 

៣) Nokia C1
-មាន​ការ​ឌីហ្សាញ​ដ៏​អស្ចារ្យ​ពី​ក្រុមហ៊ុន Nokia រូបរាង​ស្លីម ស្អាត

 

២) Galaxy S8
-កាមេរ៉ា​ក្រោយ​ភ្លោះ 13MP និង 12MP
-កាមេរ៉ា​មុខ​ទំហំ 8MP'
-មាន Speaker ខាង​មុខ​ពីរ​គ្រាប់
-ភ្ជាប់​បច្ចេកវិទ្យា​ស្កេន​ប្រស្រីភ្នែក ដំណើរការ​លឿន​ជាង​មុន ៥០%
-fingerprint ត្រូវ​បាន​ក្រាល​ពី​ក្រោម​កញ្ចក់ និង​ជួយ​ល្បឿន​ស្កេន​ម្រាមដៃ​បាន​លឿន​ជាង​មុន
-អេក្រង់ ៥,៥អ៊ីញ​កម្រិត 4K Dual Edge AMOLED ​និង Gorilla Glass 4

 

១) Project Ara
ជា​ស្មាតហ្វូន កើត​ឡើង​ពី​ការ​ផ្គុំ​ផ្នែកៗ ដូច​ជា កាមេរ៉ា​ដោយ​ឡែក Speaker ​នៅ​ផ្សេង​គ្នា ហើយ​ប្រភព​ថាមពល (Power) ក៏​ដូច​គ្នា ពោល​គឺ​ត្រូវ​ការ​ផ្នែក​ទាំងឡាយ ដើម្បី​ផ្គុំ​ចេញ​ជា​ស្មាតហ្វូន។ បើ​និយាយ​ឱ្យ​ជុំ ទូរស័ព្ទ​នេះ​មាន​ភាព​ច្នៃប្រឌិត​អស្ចារ្យ​ពុំ​ទាន់​មាន​ក្រុមហ៊ុន​ណា​ប្រៀប​បាន ចំពោះ​គំនិត​បង្កើត​ថ្មី​ដូច​នេះ។ លោក​អ្នក​មាន​ភាគ​ល្អិត ឬ​ជា​ផ្នែក​ទូរស័ព្ទ រួច​យក​មក​ផ្គុំ​គ្នា​ដើម្បី​ប្រែក្លាយ​ជា​ស្មាតហ្វូន​ទំនើប​មួយ​គ្រឿង​បាន។ ហើយ​ក៏​ប្រហែល​ងាយស្រួល​ផ្លាស់ប្ដូរ​គ្រឿង​បន្លាស់​ដែរ​ហើយ ព្រោះ​វា​ជា​ទូរស័ព្ទ​កើត​ចេញ​ពី​ផ្នែក​ផ្សេងៗ៕

មតិយោបល់