បច្ចេកវិទ្យា | January 05, 2017

Asus ទើប​សម្រេច​បាន​កំពូល​ Smartphone មាន RAM ធំ​ដល់ 8GB ដំបូង​, Snapdragon 821, fingerprint និង​កាមេរ៉ា 21MP

 

ថ្មីៗ​នេះ ក្រុមហ៊ុន Asus បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ខ្លួន​យ៉ាង​ពិសេស សមត្ថភាព​ព្រោះ​មាន​ទំហំ RAM ធំ​ដល់ 8GB។ ទូរស័ព្ទ​ទំនើប​ថ្មី​នេះ មាន​ឈ្មោះ Zenfone AR ដែល​ជា Smartphone ដំបូង​ភ្ជាប់ RAM 8GB របស់​ Asus។ តើ​ក្រៅ​ពី មាន RAM ធំ​ហើយ Asus Zenfone AR នេះ​នៅ​មាន​អ្វី​ខ្លះ​ទៀត​ពិសេស?

 

 

ZenFone AR មាន​អេក្រង់​ទំហំ ៥,៧អ៊ីញ កម្រិត Quad HD មាន​មុខងារ​ស្កេន​ក្រយៅដៃ fingerprint បំពាក់​ដោយ​អង្គ​ប្រតិបត្តិ​សមត្ថភាព​ខ្លាំង Snapdragon 821 ​ហើយ​ទម្រង់​កាមេរ៉ា​ក្រោយ​ប្លែក​បន្តិច។ ZenFone AR គឺ​ជា​ទូរស័ព្ទ​ដំបូង​ដែល​ស្ថិត​ក្នុង​គម្រោង Google Tango។ ​វា​មាន​មុខងារ​មើល​ផែនទី​ទម្រង់ 3D maps ហើយ​បំពាក់​ដោយ​កាមេរ៉ា​ចំនួន៣ ​បែកចែក​មុខងារ​ផ្សេងៗ​ដូច​ជា motion tracking, depth-tracking និង room mapping។

 

កាមេរ៉ា​របស់ ZenFone AR នេះ​ត្រូវ​បាន​បញ្ចូល​មុខងារ​កាមេរ៉ា​ជំនាន់​ចុងក្រោយ​របស់ Sony IMX 318 sensor ជាមួយ​ទំហំ 23MP ហើយ​បង្កប់​នូវ​មុខងារ motion tracking និង depth sensor។ វា​នឹង​ធ្វើ​ឱ្យ​ទូរស័ព្ទ​របស់​អ្នក កាន់តែ​ពិសេស មិន​ត្រឹមតែ​អាច​ត្រួត​ពិនិត្យ​ចលនា (track motion) នៃ​កម្មបទ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាច​សិក្សា​នូវ​តំបន់ (learn an area) និង​បង្ហាញ​រូប​កម្រិត​យ៉ាង​ច្បាស់ (accurate perception of depth)។

 

 

បច្ចុប្បន្ន​មាន​កម្មវិធី​ចំនួន 35 AR app សម្រាប់​ប្រើប្រាស់​ជាមួយ​ស្មាតហ្វូន​ទំនើប ZenFone AR នេះ។ នៅ​ពេល​ឆាប់ៗ​ខាង​មុខ នឹង​មាន​អ្នក​អភិវឌ្ឍ​កម្មវិធី​បង្កើត app ដែល​មាន​មុខងារ Augmented Reality (AR) នេះ​កាន់តែ​ច្រើន ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់ ពិសេស​ក្នុង​ការ​ចាប់​យក​រូបភាព​របស់​កាមេរ៉ា​តែម្ដង។

 

 

Asus ZenFone AR ត្រូវ​បាន​ឌីហ្សាញ​មាន​រូបរាង​រលោង​ស្អាត ទាន់សម័យ ​ភ្ជាប់​អេក្រង់ ៥,៧អ៊ីញ​កម្រិត Quad HD (1440x2560)px ប្រភេទ Super AMOLED ​ងាយស្រួល​ប្រើប្រាស់​ក្រោម​ពន្លឺ​ថ្ងៃ​មើល​រូបភាព​នៅ​តែ​ច្បាស់​ល្អ។ ក្រុមហ៊ុន Asus នឹង​ដាក់​លក់​ស្មាតហ្វូន RAM 8GB នេះ​នៅ​អំឡុង​ត្រីមាស​ទី២ ឆ្នាំ២០១៧ នេះ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​តម្លៃ​នៅ​ឡើយ៕

 


ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ phonearena

មតិយោបល់