បច្ចេកវិទ្យា |

សាមសុងឈ្នះពានរង្វាន់ច្នៃប្រឌិតចំនួន 35 ពីកម្មវិធីពិព័រណ៍ផលិតផលប្រើប្រាស់អេឡិចត្រូនិកឆ្នាំ2017 តាមរយៈផលិតផលជាច្រើនប្រភេទ

សាមសុង​ជាក្រុមហ៊ុនសកល​នាំមុខគេ និងជាក្រុមហ៊ុន​ច្នៃប្រឌិត​ឈ្នះពាន​រង្វាន់​លើការ​ផលិត​ឧបកណ៍​ប្រើប្រាស់​អេឡិចត្រូនិក​ Semiconductors​ និងទូរគមនាគមន៍ ​ឥឡូវនេះ​បានឈ្នះពាន​រង្វាន់ច្នៃប្រឌិត​ពីកម្មវិធី​ពិព័រណ៍​ផលិតផល​ប្រើប្រាស់​អេឡិចត្រូនិក (CES) 2017 អន្តរ​ជាតិដ៏មាន​កិត្យានុភាពចំនួន ​35 ផ្តល់ជូនដោយ​សមាគមន៍បច្ចេកវិទ្យា​ផលិតផល​ប្រើប្រាស់ (Consumer Technology Association)។

ក្រុមហ៊ុន​សាមសុង បានទទួលពាន​រង្វាន់សរុបជិត​ 350 ក្នុងរយៈ​ពេល 11 ឆ្នាំជាប់​ៗ​គ្នា​ ហើយពាន​រង្វាន់ទាំងនេះ​បានបញ្ជាក់ពី​សមិទ្ធិផលជាប្រវត្តិសាស្ត្រ​ដ៏យូអង្វែង របស់​សាមសុង ក្នុងការអភិវឌ្ឍន៍​​បច្ចេកវិទ្យា​ប្រកបដោយ​គំនិតថ្មីៗ។

លោក​ Gregory Lee ដែល​ជាប្រធាន និងនាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន​សាមសុងប្រចាំទ្វីប​អាមេរិកខាង​ជើង បានមាន​ប្រសាសន៍ថា​៖ «សាមសុង​តែងតែ​ប្រឹងប្រែងក្នុងការ​ធ្វើការដើម្បី​ធ្វើឲ្យផលិតផល​ដែលយើងផលិត​មានគុណភាព​ល្អប្រសើរ    ទ្បើង​។ យើងពិតជាមាន​កិត្តិយសណាស់​ដែលសមាគមន៍​បច្ចេកវិទ្យា​ផលិតផលប្រើប្រាស់​និងឧស្សាហកម្មផ្សេងៗ​ បានទទួល​ស្គាល់ការប្តេជ្ញា​ចិត្តដ៏មោះ​មុតរបស់យើងលើការ​ច្នៃប្រឌិតក្នុង​វិស័យជាច្រើន​ហើយយើងរង់ចាំ​បង្ហាញផលិតផលថ្មីចុងក្រោយ​បំផុតរបស់​យើងនៅកម្មវិធីពិពណ៌​ផលិតផលប្រើប្រាស់​អេឡិចត្រូនិកឆ្នាំ 2017។»

ពានរង្វាន់មួយ​ក្នុងចំណោមពានរង្វាន់​ដ៏លេចធ្លោបំផុតដែល​បានផ្តល់ជូនដោយ សមាគមន៍បច្ចេកវិទ្យា​ផលិតផលប្រើប្រាស់​រួមមានដូចជា ពានរង្វាន់​លើការច្នៃប្រឌិតដ៏​ល្អបំផុត និងពានរង្វាន់​ខាងផ្នែករចនាផលិត​ផលដោយយក​ចិត្តទុកដាក់លើ​បរិស្ថាន។

 

 

ក្រុមហ៊ុនសាមសុង​ក៏ត្រូវបានលើកមកនិយាយ​អំពីការទទួលបាន​នូវពានរង្វាន់មួយចំនួន​របសសមាគមន៍​បច្ចេកវិទ្យា​ផលិតផលប្រើប្រាស់​ដែលមាន​ចាប់ពី ទូរទស្សន៍​ ទូរស័ព្ទនិង​ បរិក្ខារប្រើប្រាស់​ក្នុងផ្ទះរហូត​ដល់ មេម៉ូរី​ ហើយ​សូម្បីតែឧបករណ៍​ដែលអាចពាក់ជាប់​ខ្លួនបាន​ផងដែរ។

ខាងក្រោមនេះ​ជាសេចក្តីលម្អិត​របស់ផលិតផល​សាមសុងមួយ​ចំនួនដែល​ឈ្នះពានរង្វាន់​៖

Samsung Gear VR៖​ Samsung Gear VR ដំណើរ​​ការដោយ​ប្រព័ន្ធ Oculus​ បន្តដើម្បីជា​បទពិសោធន៍​ក្នុងការទស្សនា​ទស្សនីយភាព​ចល័តដ៏ជក់​ចិត្ត និងមានផាសុកភាព​បំផុត។ មានសាមសុង​ Gear VR អ្នកប្រើប្រាស់​អាចលេង​​ហ្គមសប្បាយ​ជក់ចិត្ត ទស្សនាភាពយន្ត​ហូលីវូដដ៏ល្អៗ​បំផុតដូចនៅ​ក្នុងរោងកុនផ្ទាល់ខ្លួន​ដែលជា​បណ្តុំភាពយន្ត​ពោរពេញទៅ​ដោយភាព​តក់ស្លុត និង​រំភើបជាច្រើន​ និងទំនាក់ទំនង​បណ្តាញសង្គមជាមួយ​មិត្តភក្តិថ្មី និងចាស់​បានផងដែរ។

 

 

Samsung Gear 360៖​ Samsung Gear 360 គឺជាប្រភេទ​កាមេរ៉ាដែល​មាន Resolution​ ខ្ពស់ 360 ដឺក្រេ ដែល​ធ្វើឲ្យអ្នកប្រើប្រាស់អាច​ចាប់យកវីដេអូ និងរូបភាព 360 ដឺក្រេ​។ ការបង្កើតបរិយាកាស​ដ៏រីករាយមានទាំងរូបភាព​និងសម្លេងនៃរាល់សកម្មភាព​ថ្មីសំខាន់ៗមិនដែលបាន​ឃើញថាល្អនៅ​ឡើយ ហើយក៏មិន​ងាយស្រួលក្នុង​ការផ្តិតយករូបភាព​ដែរដោយមិនបានប្រើប្រាស់​កាម៉េរា 360 ។

Gear S3៖ នាទ្បិកាដៃឆ្លាត​វៃ Gear S3 បំពាក់ជា​មួយការរចនាដ៏​ទាន់សម័យជាមួយបច្ចេកវិទ្យា​ទូរស័ព្ទដៃរួមមាន​ដូចជា ប្រព័ន្ធ 4G LTE និង ការតភ្ជាប់​ប៊្លូធូស កម្មវិធី​ Samsung Pay មុខងារ​ IP68 ការពារធូលីដី​ និងធន់នឹងទឹក​ រួមទាំង​បំពាក់ប្រព័ន្ធ ​GPS។

 

អំពីក្រុមហ៊ុន Samsung Electronics Co., Ltd.

គឺជាក្រុមហ៊ុន​នាំមុខគេលើពិភព​លោកផ្នែកបច្ចេកវិទ្យា​ដោយផ្តល់លទ្ធភាព​ថ្មីៗជូនមនុស្ស​គ្រប់រូប​គ្រប់​ទីកន្លែង។ តាមរយៈ​ការបង្កើតថ្មី និងរបកគំ​ហើញឥតឈប់ឈរ យើងកំពុង​តែផ្លាស់ប្តូរឲ្យកាន់​តែប្រសើរ​ឡើង​នូវ​ពិភពទូរទស្សន៍​ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន​ កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប​ ឧបករណ៍ផ្ទះ​បាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ​ LTE ឧបករណ៍វេជ្ជសាស្ត្រ ​ឧបករណ៍ផ្សេងៗ​ដែលប្រើប្រព័ន្ធ​អគ្គិសនី និងដំណោះ​ស្រាយ​ផ្សេងៗប្រើប្រព័ន្ធ​ LED។ ដើម្បីទទួលបាន​ព័ត៌មានថ្មីៗ សូមចូលមើល​គេហទំព័រ https://news.samsung.com/global/

 

 

មតិយោបល់