បច្ចេកវិទ្យា | January 04, 2017

USB Flash ​ធំ​បំផុត​​​​លើ​លោក​ទំហំ 2TB ទើប​ចេញ​ថ្មី ​ម៉ាក Kingston DataTraveler Ultimate GT ប្រើ USB 3.1 តម្លៃ​បែប​មិន​ថោក​ទេ...!

 

ដោយសារ​បច្ចេកវិទ្យា​ដើរ​ទៅ​មុខ​ជានិច្ច ទំហំ file ឬ​ឯកសារ​មេឌា (media file) ​ព្រមទាំង​កម្មវិធី​កុំព្យូទ័រ ដើម្បី​ឱ្យ​មាន​គុណភាព​ខ្ពស់ គឺ​ទាមទារ​ឱ្យ​មាន​ទំហំ (MB, GB) ធំ។ បែប​នេះ USB Flash ដែល​មាន​ទំហំ​ត្រឹម 2GB ឬ 4GB ប្រហែល​លែង​សូវ​មាន​តម្រូវការ​ទៀត​ហើយ។ ដោយសារ​តែ​បែប​នេះ ទើប​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​លើ​លោក បាន​ចាប់ផ្ដើម​អភិវឌ្ឍ USB Flash មាន​ទំហំ​ធំ​ឡើងៗ។ ជាក់ស្ដែង​ថ្មីៗ​នេះ Kingston ទើប​ផលិត​បាន USB Flash ​ទំហំ​រហូត​ដល់ 2TB កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក្សា​ទុក​ឯកសារ​ធំៗ​នាពេល​បច្ចុប្បន្ន។

 

 

Flash Drive ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​អាមេរិក​នេះ មាន​ម៉ូដែល DataTraveler Ultimate GT ដែល​ជា USB Flash ​ទំហំ​ផ្ទុក​ទិន្នន័យ​ធំ​បំផុត​លើ​លោក។ Flash នេះ​ក៏​មាន​ជម្រើស​ទំហំ 1TB ផង​ដែរ ដែល​អាច​អ្នក​ជ្រើសរើស​តាម​តម្រូវការ។ ទំនើប​នោះ Flash ​ទំហំ​ធំ​នេះ មិន​ផលិត​ដោយ​សំបក​ប្លាស្ទិក​ធម្មតាៗ​នោះ​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​ស្រោប​ដោយ​សារធាតុ​ស័ង្កសី​ផ្សំ​ជាមួយ​សំលោហៈ zinc-alloy ​ដែល​ផ្ដល់​លក្ខណៈ​ធន់​រឹងមាំ។

 

DataTraveler Ultimate GT ​ទំនើប​នេះ ប្រើ USB 3.1 adapter មិន​មែន USB-C ​នោះ​ទេ ដូច្នេះ​សម្រាប់​ការ​ប្រើ​ជាមួយ​កុំព្យូទ័រ​យួរដៃ​ស៊េរី​ក្រោយៗ​ដែល​មាន​រន្ធ​ប្រភេទ C អ្នក​ត្រូវ​ប្រើ​ក្បាល​ឌុយ​ជំនួយ​ទើប​បាន។ Flash ​ទំហំ​ធំ​របស់ Kingston នឹង​មាន​លក់​ចាប់ពី​ខែ​កុម្ភៈ​ក្រោយ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទាន់​បញ្ជាក់​អំពី​តម្លៃ​នៅ​ឡើយ៕

  

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ theverge

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));