បច្ចេកវិទ្យា | January 04, 2017

Acer ​ទើប​ប្រកាស​ Gaming Laptop ​ថ្មី​​ក្ដៅៗ​អេក្រង់​កោង ​សមត្ថភាព​ខ្លាំង​អស្ចារ្យ​ Predator 21X ភ្ជាប់ RAM 64GB, Core i7, dual Nvidia GeForce GTX 1080 តម្លៃ​ $9000!

 

ប្រសិន​អ្នក​កំពុង​ស្វែងរក​កុំព្យូទ័រ​សម្រាប់​លេង​ហ្គេម នោះ​ប្រាកដ​ជា​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ Gaming Laptop ​ស៊េរី​ថ្មី​របស់ Acer នេះ​ជាក់​ជា​មិន​ខាន។ កុំព្យូទ័រ Gaming ថ្មី​របស់​ក្រុមហ៊ុន​តៃវ៉ាន់​នេះ មាន​ឈ្មោះ​ថា Predator 21 X ​បំបាក់​ដោយ Hardware សមត្ថភាព​ខ្ពស់ៗ ហើយ​លក្ខណៈ​ពិសេស​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ទៀត​របស់​វា គឺ​មាន​អេក្រង់​កោង។ ប៉ុន្តែ​កុំ​មើល​តម្លៃ គឺ​ខ្ពស់​កប់​ពពក​តែ​ម្ដង រហូត​ដល់ ៩០០០ដុល្លារ​ឯនោះ។

 

 

ស្ដេច Gaming Laptop ចេញ​ថ្មី​នេះ បាន​បំពាក់​ដោយ​ក្រាហ្វិក​ភ្លោះ dual Nvidia GeForce GTX 1080 ​និង SLI ​ហើយ​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ​ជំនាន់​ចុងក្រោយ​ទី៧ Intel Core i7-7820HK ​និង​មាន​អេក្រង់​ទំហំ ២១អ៊ីញ ជា​ប្រភេទ​អេក្រង់​កោង G-Sync ដែល​ផ្ដល់​កម្រិត​ភិចហ្សែល 2560x1080px នៅ​អត្រា 120Hz refresh rate។

 

 

អង្គ​ប្រតិបត្តិ CPU ​នៅ​លើ Predator 21X គឺ​អាច​គាំទ្រ RAM DDR4-2400 ដល់​ទំហំ 64GB ​ហើយ​ក្រុមហ៊ុន Acer ក៏​បាន​ដំឡើង SSD ទំហំ 512GB រហូត​ដល់​ទៅ ៤បន្ទះ​ឯណោះ​នៅ​ក្នុង​កុំព្យូទ័រ​តែមួយ ដូច្នេះ​មាន​ន័យ​ថា អង្គ​ផ្ទុក​ទិន្នន័យ​របស់​វា​គឺ​ទំហំ 2TB។

 

 

កុំព្យូទ័រ Gaming ​នេះ ថែមទាំង​បាន​បំពាក់​ដោយ​ដុំ​ភ្លើង Power Supplies ចំនួន២។ ចំណែក Keyboard របស់​វា​គឺ​ត្រូវ​បាន​បំពាក់​ដោយ​មុខងារ Cherry MX និង​មាន​ភ្លើង LED ​បញ្ចុះ​តម្លៃ​ពណ៌ ១៦,៧លាន​ពណ៌៕

 

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ Acer : TC

មតិយោបល់