បច្ចេកវិទ្យា | January 03, 2017

Dell ​ផលិត​​កុំព្យូទ័រ XPS កាន់តែ​ឡូយ​ទំនើប​ជាង​មុន ឱ្យ​ក្លាយ​ជា​ប្រភេទ​ម៉ាស៊ីន 2-in-1 ​អេក្រង់ ១៣អ៊ីញ​ InfinityEdg កម្រិត UtraSharp QHD+

 

ព័ត៌មាន​នេះ ត្រូវ​បាន​បង្ហាញ​ចេញ​នៅ​លើ​គេហទំព័រ Windows Central ដែល​លើកឡើង​ថា ក្រុមហ៊ុន Dell កំពុង​ត្រៀម​រៀបចំ​ការ​បង្ហាញ​សមិទ្ធផល​ថ្មី​ពិសេស ដែល​ជា​កុំព្យូទ័រ XPS ប្រភេទ 2-in-1 ​នៅ​ក្នុង​ពិព័រណ៍ CES 2017 ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង Las Vegas សហរដ្ឋ​អាមេរិក។ ឡេបថប​កូន​កាត់​ថេប្លេត​ថ្មី​នេះ នឹង​ត្រូវ​បាន​ផលិត​ឡើង​ជា​ប្រភេទ​ឧបករណ៍ 2-in-1 ​នឹង​មាន​ឈ្មោះ XPS 13 ដែល​ស្ថិត​ក្រោម​ទម្រង់ XPS 13 (9365)។

 

ទោះជា​យ៉ាងណា ពេល​នេះ​ក្រុមហ៊ុន Dell មិន​បាន​បញ្ជាក់​នូវ​លក្ខណៈ​សម្បត្តិ​លំអិត​ជុំវិញ XPS 13 2-in-1 នេះ​នៅ​ឡើយ។ ពិព័រណ៍​អេឡិចត្រូនិក CES 2017 នឹង​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី៥ ខែ​មករា​នេះ​តទៅ។ គេ​រំពឹង​ថា នឹង​មាន​សមិទ្ធផល​ដែល​ជា​ឧបករណ៍​អេឡិចត្រូនិក​ទំនើបៗ​ថ្មីៗ​នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​ជា​មិន​ខាន។

 

គេ​រំពឹង​ថា XPS 13 2-in-1 នឹង​ជា​ថេប្លេត​កូន​កាត់​កុំព្យូទ័រ ប្រភេទ 2-in-1 ​ដែល​មាន​រូបរាង​ទាន់សម័យ​បំផុត​លើ​លោក ព្រោះ​វា​នឹង​មាន​គែម​អេក្រង់​យ៉ាង​ស្ដើង គួរ​ឱ្យ​ចង់​ប្រើ ក្នុង​ការ​ទទួល​យក​បទពិសោធន៍​ថ្មី។ អេក្រង់ ១៣អ៊ីញ​ប្រភេទ InfinityEdg ដែល​មាន​កម្រិត​ភិចហ្សែល​រហូត​ដល់ UtraSharp QHD+៕

 


ដោយ៖ ឈុន ហួរ
ប្រភព៖ DELL : Windows Central

មតិយោបល់

អត្ថបទពេញនិយម