ជីវិត | October 12, 2017

ទម្លាប់​ដែល​ជួយឱ្យ​អ្នក​ក្លាយជា​សេដ្ឋី

អ្នកប្រហែលជាគិតថា​មហាសេដ្ឋីមានកំពូលថាមពល ឬអាថ៌កំបាំង​ពិសេសអ្វីម្យ៉ាងដែលជួយ​ឱ្យពួកគេក្លាយជាអ្នកមាន​។ ប៉ុន្តែការពិតគ្មានរូបមន្ត​អាថ៌កំបាំងអ្វីទេ​។ នៅពេលដែលអ្នកជជីករក​ទម្លាប់របស់មហាសេដ្ឋី អ្នកនឹងភ្ញាក់ផ្អើល​នៅពេលឃើញថាភាគច្រើនមាន​ទម្លាប់ស្រដៀងគ្នា។ អ្វីដែលកាន់តែគួរឱ្យហួសចិត្តទៅទៀតនោះគឺ​ទម្លាប់ទាំងនោះមិនតម្រូវឱ្យមានការកែប្រែ​ជីវិតទាំងស្រុងរបស់អ្នកនោះទេ អ្នកគ្រាន់តែត្រូវការ​ប្តេជ្ញាចិត្តធ្វើយ៉ាងណា​ដើម្បីយកទម្លាប់ទាំងនោះ​ដាក់ខ្លួនតែប៉ុណ្ណោះ​។

 

 

១/ រៀន

មហាសេដ្ឋីភាគច្រើនរៀនមិន​ឈប់ទេ ហើយគេក៏មិនមែន​សុទ្ធតែត្រូវចូលរៀន​នៅសាលានោះទេ​។ ពួកគេជាអ្នកសិក្សាតាម​របត់និងចរន្តសង្គម និងអភិវឌ្ឍខ្លួន​រាល់ថ្ងៃ។ គេព្យាយាមយល់ដឹង​បញ្ហាដែលកើតឡើងជុំវិញខ្លួន និងចិញ្ចឹមចិត្ត​ចង់ចេះចង់ដឹងជានិច្ច​ទាក់ទង​នឹងរបៀបធ្វើការ វិធីសាស្រ្តធ្វើការ​ឱ្យកាន់តែមានប្រសិទ្ធភាព និងគន្លឹះគ្រប់យ៉ាង​ទាំងអស់ដើម្បីធ្វើឱ្យ​ជីវិតរបស់គេកាន់​តែប្រសើរឡើង​។

 

២/ អានសៀវភៅ

មហាសេដ្ឋីទាំងអស់តាំង​ពីលោកស្រី Oprah Winfrey រហូតដល់លោក Warren Buffett និងលោក Bill Gates សុទ្ធតែជាមនុស្សពូកែ​អានសៀវភៅ​។ លោកស្រី Winfrey ដឹកនាំក្រុមអ្នកអានសៀវភៅ លោក Buffett ចំណាយពេល​៨០%អានសៀវភៅរាល់ថ្ងៃ ហើយលោក Gates វិញណែនាំសៀវភៅល្អៗ​ប្រហែល៥០ក្បាល​ក្នុងមួយឆ្នាំៗ​។ ការអានសៀវភៅជួយ​ឱ្យអ្នកមានទាំងអស់នេះ​ទទួលបានពត៌មាន​និងចំណេះដឹងថ្មីៗដែលកាន់តែ​ធ្វើឱ្យគេមើលឃើញឱកាសកាន់​តែច្រើន​។

 

៣/ និយាយបដិសេធ ប៉ុន្តែមិនយកការបដិសេធពីអ្នកដទៃជាចម្លើយ

ដើម្បីផ្តោតលើកិច្ចការ​ដែលសំខាន់បំផុត មហាសេដ្ឋីត្រូវតែ​និយាយបដិសេធចំពោះ​រឿងរ៉ាវ ឬកិច្ចការណាដែល​មិនជួយឱ្យសម្រេចគោល​ដៅរបស់គេ​។ ទោះជាយ៉ាងណា គេក៏មិនងាយ​នឹងទទួលយកការបដិសេធ​ពីអ្នកដទៃថា​ជាចម្លើយរបស់គេ​នោះទេ​។ គេប្រើប្រាស់គ្រប់​មធ្យោបាយដើម្បី​បង្កើតល្បឿនជោគ​ជ័យក្នុងជីវិត​។

 

៤/ ភាពអំណត់

មហាសេដ្ឋីភាគច្រើន​សុទ្ធតែធ្លាប់បរាជ័យ​។ គេមិនមែនគ្រាន់តែនិយាយ​អំពីឧបសគ្គបន្តិចបន្តួចនោះទេ ប៉ុន្តែអ្វីដែលគេ​បានឆ្លងកាត់នោះអាចនឹង​ធ្វើឱ្យអ្នកដទៃខ្លាចរអា ឬ ស្បថលែងចង់សាកល្បងម្តងទៀត​។ មហាសេដ្ឋីមិន​ខ្លាចបរាជ័យងាយៗ​ទេ​។ គេមើលឃើញឧបសគ្គថា​ជាផ្លូវវាងដើម្បី​ទៅរកគោលដៅ​របស់គេ ប៉ុន្តែគេមិន​ចុះចាញ់ឡើយ ឬ រាថយឡើយ​។ គេរៀនពីបរាជ័យ ហើយបន្តដំណើរ​ទៅមុខជានិច្ច​។

 

៥/ ឆាប់ក្រោកពីព្រឹក

មហាសេដ្ឋីជាច្រើននាក់ប្រើប្រាស់ពេលវេលា​យ៉ាងសន្សំសំចៃ ដែលមានន័យ​ថាគេក្រោកពីដំណេកនៅព្រឹក​ព្រលឹមមុនមនុស្សភាគច្រើន​។ លោក Jack Dorsey ជា CEO ក្រុមហ៊ុន Twitter ក្រោកពីគេងនៅម៉ោង៥​ដើម្បីហាត់ប្រាណនិង​ធ្វើសមាធិ លោក Richard Branson ក្រោកពីគេងនៅម៉ោង៥ និង៤៥នាទីដើម្បី​ហាត់ប្រាណ​។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖​ CNBC

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));