ជីវិត | October 11, 2017

អាហារ​តាមចិញ្ចើម​​ផ្លូវ​នៅ​តែ​ពេញ​និយម​នៅ​ ហុង កុង​

អាហារ​នៅ​លើ​ចិញ្ចើម​​ផ្លូវ​ក្នុង​ទី​ក្រុង ហុង កុង បាន​ក្លាយ​អត្ថសញ្ញាណ​មួយ​សំរាប់​ទីក្រុង​នេះ ពេល​រា​ត្រី​មក​ដល់​មនុស្ស​ម្នា​មក​ពី​ទី​ផ្សេងៗ​និង​ស្ទើរ​គ្រប់​តំបន់​ជុំ​វិញ​ពិភព​លោកបាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​បណ្តា​ហាង​នានា​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ដោយ​ភាពសប្យាយ​​រីក​រាយក្នុង​ទទួល​ទាន​អាហារដ៏​មាន​រស​ជាតិ​​។ ភាព​ល្បី​ល្បាញ​​នៃ​មុខ​ម្ហូប​របស់​ក្រុង​ ហុង កុង ត្រូវ​បាន​ទទួល​ស្គាល់​ជុំ​វិញ​ពិភពលោក ហើយ​ទី​ក្រុង​ ហុង កុង ថែម​ទាំង​ទទួល​ងារ​ជា​ «​ទី​ក្រុង​ម្ហូប​អាហារ» ទៀត​ផង​។

 

 

 
Oi Man Sang Kitchen ជា​ហាង​អាហារ​លើ​ចិញ្ចើម​ផ្លូវ​ដ៏​ល្បី​ឈ្មោះ​របស់ទី​ក្រុង ហុង កុង ​ស្ថិត​នៅ​លើ​ផ្លូវ​  Lai Chi Kok  ហាង​នេះ​គឺ​បានបើក​ដំណើរ​តាំង​ពីឆ្នាំ ១៩៥៦ មក​ម្លេះ ហើយ​នៅ​តែ​រក្សា​បានអាហារ​​ដែល​មាន​រស​ជាតិ​ដើម​បាន​។ Oi Man Sang Kitchen ចាប់​បើក​បម្រើ​អាហារ​ប្រចាំ​ថ្ងៃ​ពី​ម៉ោង ៥កន្លះល្ងាច រហូត​ដល់​ម៉ោង ២ ទាប​ភ្លឺ​ ដោយ​មាន​ភ្ញៀវ​ចូល​មក​ភ្សក្ល​អាហារ​មិន​ដាច់​ឡើយ​។ អាហារ​របស់​ហាង​តាម​ចិញ្ចើម​ផ្លូវ​ទាំង​នោះ​ ​គឺ​មានសុទ្ធ​តែ​មានមុខ​ម្ភូប​និង​​រស​ជាតិ​ប្លែក​ៗ​ពី​គ្នាព្រម​ទាំង​មាន​ភាព​ច្នៃ​ប្រឌិត​ដើម្បី​ទាក់​ទាញ​អតិថិជន​​រៀង​ៗ​ខ្លួន​។ មុខ​ម្ហូប​​ដែល​ទទួល​ការ​ពេញ​និយម​បំផុត​នោះ​គឺ «ស៊ុប​ខ្ទះដែក​​» ប៉ុន្តែ​មិន​មែន​គ្រប់​ហាង​សុទ្ធ​តែ​អាច​ចម្អិន​មុខ​ម្ហូប​មួយ​នេះ​​​អោយ​មាន​ឱ​ជា​រស​ឆ្លាញ់​បានទេ លោក Lee ជា​អ្នក​ចាត់​ការ​ទូ​ទៅ​ក្នុង​ហាង Oi Man Sang Kitchen បាន​ប្រាប់​អោយ​ដឹង​ថា កត្តា​សំខាន់​ដែល​ហាង​របស់​លោក​ទទួល​បាន​កោក​សរសើរ​ពី​សំណាក់​អតិថិជន​លើមុខ​ម្ហូប «ស៊ុប​ខ្ទះដែក​​» នោះ​គឺ​បច្ចេកទេស​នៃ​ការ​ចម្អិន​របស់​ចុង​ភៅនិង​ការ​រក្សា​អោយ​បាន​នូវ​រស​ជាតិ​ឈ្ញុញ​ឆ្ងាញ់​។

 

 

 

 

 

 

 

 

ម្ចាស់​អាជីវកម្ម​បម្រើ​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ភាគច្រើន​ក៏​ជួប​ប្រទះ​នូវ​បញ្ហា​ថ្លៃ​​ជួល​តូប​ថ្លៃ ហើយ​ម្ចាស់​អាជីវកម្ម​​ទាំង​នោះ​ ខ្លះ​បាន​សម្រេច​ចិត្ត​ទៅ​ជួល​ផ្ទះ​ដើម្បី​បើក​បម្រើ​អាហារ​វិញ​ ប៉ុន្តែ​សំរាប់​លោក Lee តែង​ទទូចសំណូម​ពរ​​អោយអតិថិជន​របស់​គាត់​មក​ទទួល​ទាន​អាហារ​នៅ​ហាង​តាម​ចិញ្ចើម​ផ្លូវ​របស់​គាត់​ ដោយ​គាត់​លើក​ឡើង​ថាការ​ទទួល​ទាន​អាហារ​នៅ​ក្រៅ​អគារ​ពិសេស​នៅ​លើ​ចិញ្ចើម​ផ្លូវ​គឺ​មាន​អារម្មណ៍​ខុស​ប្លែក​ពិសេស​ដែល​អារម្មណ៍​វា​ចំណង​នៃ​ទំលាបការ​បរិភោគ​អាហារ​របស់​ប្រជា​ជន​ ហុង កុង​។

 

 



នា​ពេល​អស្តង្គតកាល​​ អណ្តែត​ភ្លើង​ភ្លឺ​ចេញ​ពី​លើ​តុ​តាម​ចិញ្ចើម​ផ្លូវ​បាន​ឆ្លុះ​បំភ្លឺ​មុខ​មនុស្ស​ម្នា​ដែល​ចូល​មក​ញ៉ាំ​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ អ្នក​ទាំង​នោះ​អង្គុយ​ប្រគៀក​ស្មា​គ្នា​ ដោយ​ដំបូង​ជា​មនុស្ស​មិន​ដែល​ស្គាល់​គ្នា​ញ៉ាំ​អាហារ​រហូត​ក្លាយ​ជា​មិត្ត​ ដោយ​ពួក​គេ​កំពុង​ចែក​រំលែក​នូវ​ការ​និយម​ចូល​ចិត្ត​អាហារ​របស់​ទី​ក្រុង ហុង កុង​៕

 

 

ប្រែ​សម្រួល​៖ រីមី

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));