ជីវិត | December 29, 2016

លោក​Richard Branson​ចែករំលែក​អាថ៌កំបាំង​ដើម្បី​ជីវិត​មានសុខភាពល្អ

នេះ​ជា​របៀប​ដែល​សហគ្រិន​ជោគជ័យ​អាច​ថែ​រាងបាន​ល្អ​និង​មានសុខភាព​ពេញៗមួយ​ឆ្នាំ។ លោក​ Richard Branson ជា​ស្ថាបនិក​ក្រុមហ៊ុន Virgin ​​​និយាយ​ថាគ្មាន​បញ្ហា​អ្វី​ទេ​បើ​គ្រាន់​តែ​ទទួល​ទាន​អាហារ​ច្រើន​នៅ​ក្នុង​រដូវកាលបុណ្យ​ទាន​ ប៉ុន្តែ​ក៏មិន​គួរ​យល់​ច្រឡំ​ថា​រដូវកាលបុណ្យទាន​ជា​លេស​ដើម្បី​បំភ្លេច​រឿង​សុខភាព​ខ្លួនឯង​នោះទេ។

 

 

 

សហគ្រិន​មហាសេដ្ឋី​រូបនេះ​បាន​ពន្យល់​ក្នុង​គេហទំព័រផ្ទាល់ខ្លួន​លោកថា រឿង​ដែល​សំខាន់នោះ​គឺ​ត្រូវ​ទទួលទាន​អាហារ​ដែល​មាន​តុល្យភាព​អាហារូបត្ថម្ភ​ និងយល់ដឹង​សារៈសំខាន់​នៃ​ការ​ថែទាំរាង​ឱ្យមាន​សុខភាពល្អ​ពេញៗ​មួយឆ្នាំ។ សម្រាប់​ខ្លួន​លោកផ្ទាល់​ លោក​មាន​ទម្លាប់​វាយស៊ី​ ដើរ ហែល​ទឹក​ ជិះស្គីលើ​ទឹក​រាល់ថ្ងៃ។ ទោះជា​អ្នក​រស់នៅ​កន្លែង​ណា​ក៏ដោយ​ក្នុងពិភពលោកនេះ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​អាច​រកបាន​មធ្យោបាយ​រក្សា​សុខភាព​និងរបៀប​ហាត់ប្រាណ​ប្រ​ចាំ​ថ្ងៃ​បាន​ទាំង​អស់។

 

មានវិធី​ងាយស្រួល​និងសាមញ្ញៗ​ដែលមនុស្ស​អាច​អនុវត្ត​ដើម្បី​កែប្រែ​ទម្លាប់​ទទួលទាន​អាហារ​ដើម្បី​សុខភាព​បាន។ លោក​ Branson ​បានណែនាំ​ឱ្យ​ជ្រើសរើស​យក​ត្រី​ជា​ជាង​សាច់​ជ្រូក​ឬសាច់គោ​បរិភោគ​ឱ្យ​បានច្រើន ហើយ​ទទួល​ទាន​ផ្លែឈើស្រស់​និង​បន្លែ​ជា​អាហារសម្រន់​ជំនួស​នំក្រៀមៗ។ មហាសេដ្ឋីរូបនេះ​ក៏​ណែនាំ​ឱ្យ​កាត់បន្ថយ​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេអ៊ីន និង​គ្រឿង​ស្រវឹងដែរ។

 

របបទទួលទាន​អាហារ​​ដែលមិន​ប៉ះពាល់​ដល់​សុខភាព​នឹង​ជួយឱ្យ​យើង​រស់នៅ​សុខស្រួល​មិនសូវ​មាន​ជំងឺ​មក​រំខាន។ ហើយ​អ្វីៗ​ទាំងអស់​នេះ​ត្រូវ​ចាប់ផ្តើមនៅពេលនេះតែម្តង។ លោក Branson ជឿពាក្យស្លោក​ដែល​និយាយថា “កុំបារម្ភចំពេះការទទួលទាន​ក្នុង​រដូវកាលបុណ្យទាន​ម្តងម្កាល​” ជារឿង​មិន​ពិតទេ។ តាមពិតទៅ​នេះ​ជា​ពេល​ដែល​ត្រូវ​តាំង​ចិត្ត​បង្កើត​ទម្លាប់​ទទួលទានដើម្បី​សុខភាព។​

 

លោក Branson បញ្ជាក់​ថា​របៀប​រស់នៅ​ប្រកបដោយ​សុខភាព​នឹង​ជួយអ្នក​ថែរាង​បានល្អ និង​សម្រេច​បានគោលដៅ​តាមប្រាថ្នា។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));