ជីវិត | December 27, 2016

ឆ្លើយ​សំណួរ​ទាំងបីនេះ​ដើម្បី​ស្គាល់​ចំណុច​ខ្លាំង​ខ្លួនឯង

តើ​អ្នក​ដឹង​ថា​ខ្លួនឯង​មាន​ចំណុចខ្លាំង​អ្វីខ្លះ? បើ​មិន​ទាន់​ដឹង​ទេ​ ត្រូវសួរសំណួរទាំង​បី​ខាងក្រោម​នេះ​ រួច​ព្យាយាម​ឆ្លើយ​ក្នុង​របៀប​ដែល​ស្មោះ​ត្រង់​បំផុត៖

 

 

 

១/ តើ​ពេល​ណា​ដែល​​ពិបាក​បំផុត​ក្នុង​ជីវិត​របស់​អ្នក?​ តើ​អ្នក​បាន​ប្រើប្រាស់​មធ្យោបាយ​ដូចម្តេច​ដើម្បី​ដោះខ្លួន​ចេញ​ពី​ពេល​ដ៏លំបាក​នោះ?

ទោះជា​បទពិសោធន៍​អ្វី​ក៏ដោយ អាច​ជាការបាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ បាត់បង់​ការងារ ជួបបញ្ហាខ្វះលុយកាក់ បញ្ហាសុខភាព ឬសូម្បី​តែរឿង​ញៀនថ្នាំ អ្នក​ត្រូវនឹក​រកមធ្យោបាយ​តាមអារម្មណ៍ ទម្លាប់សង្គម ឬចំណេះដឹង​ដែល​អ្នក​បាន​យក​ទៅប្រើប្រាស់​ដើម្បី​ដោះខ្លួន​ចេញពី​ពេល​ដ៏លំបាកនោះ។

 

២/ តើជោគជ័យ​ធំៗ​របស់​អ្នក​មាន​អ្វីខ្លះ?

សមិទ្ធផល​ក្នុង​ជីវិត​ប្រហែលជា​ងាយ​នឹក​រកឃើញទេ ដូចជា​ការទទួល​បាន​សញ្ញាបត្រ ការឡើងដំណែង ឬការ​បង្កើត​មុខជំនួញជាដើម។ តើ​អ្នក​បានធ្វើ​អ្វី​ខ្លះ​ដែល​មនុស្ស​នៅជុំវិញ​ខ្លួន​អ្នក​មិនបាន​ធ្វើ​? តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ដែល​ខុស​ពី​ទម្លាប់​ពី​មុន​មកទើប​នាំ​អ្នក​ទៅ​រក​ជោគជ័យ?

 

៣/ តើ​មាន​អ្វី​ដែល​នាំមក​ក្តី​សុខ​បំផុត​សម្រាប់​អ្នក?

សមិទ្ធផល​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រហែល​ជា​មិន​ស្តែង​ច្បាស់​ក្នុង​ភ្នែក​អ្នកដទៃ​ទេ។ ប្រហែល​ក្តីសុខ​របស់អ្នក​អាច​កើត​មាន​នៅពេល​ថែទាំ​អ្នក​ជំងឺ​ដែល​អ្នក​ស្រឡាញ់​ ឬ​មាន​មនោសញ្ចេតនា​ពិសេស​ជាមួយ​កូន​របស់​អ្នក ឬក៏​អាច​ជា​ពេល​ដែល​អ្នក​ជួបជុំ​មិត្តភក្តិ​ ឬ​ចូលរួម​ជាមួយ​សហគមន៍​ដើម្បី​ប្រយោជន៍សង្គម។ នៅ​ក្នុង​ក្តីសុខ​ផ្ទាល់​ខ្លួននោះ​មាន​បង្កប់​នូវ​ភាព​អស្ចារ្យ​ដែល​អ្នក​មិន​គួរ​ភ្លេច។

ពេលអ្នក​មាន​អារម្មណ៍​ល្អ អ្នកកំពុងតែ​ធ្វើ​កិច្ច​ការ​បាន​ល្អ​បំផុតក្នុងជីវិត។ អ្នក​កំពុងតែ​ធ្វើ​តាម​វិចារណញ្ញាណកប់​ជ្រៅ​នៅ​ខាងក្នុង ហើយ​ក៏​ជា​ពេល​ដែល​អ្នក​រក​ឃើញ​ចំណុច​ខ្លាំង​របស់​ខ្លួនឯង​ដែរ។

 

ប្រែសម្រួល៖ វេហា

ប្រភព៖ Success Magazine 

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));