គំនិតអាជីវកម្ម |

អាជីពទាំង៥ដែលនាំទៅរកជីវិតជាអ្នកមានទ្រព្យ

តើអ្នក​ចង់​ក្លាយជា​​អ្នកមានទេ? បើចង់ក្លា​យ​ជាអ្នកមាន សូមពិនិត្យ​មើលអាជីព​ទាំង៥​ខាងក្រោមនេះដែលអាច​ជួយនាំអ្នកទៅរក​អ្វីដែលអ្នកចង់បាន។ ដៃគូបណ្តាញសហគ្រិន​ល្បីឈ្មោះ លោក Brian Tracy​ និយាយថា សូមសម្រេច​ចិត្ត​ឱ្យច្បាស់​​ចំពោះអ្វីដែលអ្នក​​ចង់បាន និងប្តេជ្ញាចិត្តតស៊ូ​ជម្នះគ្រប់ឧបសគ្គ មិនខ្វល់ថា មានអ្វីកើតឡើង​ចំពោះអ្នកទេ រហូតដល់អ្នកសម្រេច​ដល់គោលដៅ។

 

 

អាជីពទីមួយ​ដែលលោក​ Brian Tracy ណែនាំ​គឺក្លាយខ្លួន​ជាសហគ្រិន។ មានឧស្សាហកម្មជា​ច្រើនដែលអ្នកអាចចូលប្រឡូកបានដូចជាកសិកម្ម អចនទ្រព្យ និងកុំព្យូទ័រជាដើម។ ដូចលោក Henry Ford និងលោក Bill Gates អ្នកត្រូវ​ចាប់ផ្តើម​ដោយគំនិតបង្កើតផលិតផលឬសេវាកម្ម និងត្រូវតែចាប់ផ្តើមពីបាតដៃទទេ។

មធ្យោបាយមួយទៀតគឺត្រូវខិតខំធ្វើការឱ្យបានល្អបំផុតក្នុងក្រុមហ៊ុ​ន​ដែល​អ្នកកំពុង​តែបម្រើ។ អ្នកអាចខិតខំយ៉ាងណាឱ្យក្លាយជាបុគ្គលិកដែលទទួលបានប្រាក់ចំណូលខ្ពស់ដើម្បីក្រុមហ៊ុនជោគជ័យមួយ ឬធ្វើជាបុគ្គលិកដែលមានភាគហ៊ុនរបស់ក្រុមហ៊ុន។

 

វិធីបីដើម្បីក្លាយជាអ្នកមានគឺត្រូវក្លាយខ្លួនជាអ្នកមានវិជ្ជាជីវៈដូចជាធ្វើជាទណ្ឌពេទ្យ វេជ្ជបណ្ឌិត មេធាវី ឬស្ថាបត្យករ។ មនុស្សក្នុងវិស័យ​ទាំងនេះទទួល​បានសញ្ញា​បត្រកម្រិតខ្ពស់​និងទទួលបានប្រាក់កម្រៃយ៉ាងខ្ពស់សម្រាប់សេវាកម្មរបស់គេ។ ទោះជាយ៉ាងណា​មធ្យោបាយមួយនេះប្រើពេលយូរដើម្បីរៀន និងពេលកាន់​តែយូរ​ថែម​ទៀត​ដើម្បីមានបទពិសោធន៍និងកេរ្តិ៍។

 

ការហក់ចូលទៅក្នុងវិស័យលក់គឺជាមធ្យោបាយអស្ចារ្យមួយទៀតដើម្បីរកលុយបានច្រើន។ តាមពិត សេដ្ឋីប្រហែល៥ភាគរយ​គឺជាអ្នកជំនាញ​ខាងលក់នៅ​ក្នុង​ឧស្សាហកម្ម​របស់គេ។

អាជីពចុងក្រោយគេ ដែលលោក Brian Tracy ប្រាប់ថាជា​មធ្យោបាយក្លាយ​ជាអ្នក​មាន​​គឺមនុស្ស​ដែលអាចធ្វើខ្លួន​ឱ្យល្បីបានដូចតារា ឬសហគ្រិនដែល​មានគេ​ស្គាល់ច្រើន​។ ទោះជាយ៉ាងណា​មនុស្សប្រភេទនេះ​មានមិនច្រើនទេ​ក្នុងចំណោម​ក្រុមអ្នកមាន ហើយគេត្រូវការទេព​កោសល្យនិងលក្ខណៈ​ពិសេសពីធម្មជាតិ​ច្រើនជាងក្រុម​មនុស្សផ្សេងទៀត៕

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

 

មតិយោបល់