ព័ត៌មាន |

មន្ត្រីប៉ូលិសម្នាក់ស្និទ្ធស្នាលជាមួយស្រីស្អាតនៅទីសាធារណៈត្រូវ បានដកហូតការងារ

រូប​ថត​មួយ​សន្លឹក​របស់​មន្ត្រី​ប៉ូលិស​ម៉ាឡេស៊ី ស្និទ្ធស្នាល​ជាមួយ​នារី​វ័យ​ក្មេង​ម្នាក់​ស្លៀក​ខ្លី​ត្រូវ​បាន​គេ​ចែកចាយ​បន្ត​យ៉ាង​ច្រើន​សម្បើម​នៅ​លើ​បណ្ដាញ​សង្គម។

 

 

មន្ត្រី​ប៉ូលិស​រូប​នេះ​ត្រូវ​បាន​ដក​ចេញ​ពី​ទីបញ្ជាការ​ប៉ូលិស​សង្កាត់ Segamat ភ្លាមៗ​ក្រោយ​រូប​ថត​ត្រូវ​បាន​គេ​បង្ហោះ​ និង​ចែក​ចាយ​លើ​បណ្ដាញ​សង្គម។

មេបញ្ជាការ​លោក Datuk Mohd Khalil Kader បាន​និយាយ​​កាល​ពី​ថ្ងៃ​ទី​០៩​តុលា​ថា ការ​ស៊ើបអង្កេត​កំពុង​ត្រូវ​បាន​អនុវត្ត។​

អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​សង្ស័យ​ថា នារី​ក្នុង​រូប​ថត​នោះ​គឺ​ជា​នារី​រក​ស៊ី​ផ្លូវភេទ៕

 

ប្រែសម្រួល៖ ធារ៉ា

ប្រភព៖ Stomp

 

មតិយោបល់