ព័ត៌មាន | October 11, 2017

រដ្ឋមន្ត្រីជំរុញឲ្យអ្នកស្រាវជ្រាវ​ រកបច្ចេកវិទ្យាកសិកម្មថ្មីៗ សមស្របតាមបម្រែបម្រួល អាកាសធាតុ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ ជំរុញ​ឲ្យ​អ្នកជំនាញ​ស្វែ​ករក​កម្ម វិធីសិក្សា​ស្រាវជ្រាវ​បច្ចេកវិទ្យា​កសិកម្មថ្មីៗ សមស្របនិង​ការ​បម្រែបម្រួល ​អាកាសធាតុ។ ក្នុងនោះ​ក៏​ជំរុញ​និង​លើកទឹកចិត្ត ដល់​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ ឲ្យ​ខិតខំ​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​ចំណេះដឹង​របស់ខ្លួន​ ដល់​ប្រជាកសិករ​ អាច​យកទៅ​ប្រើ​ប្រាស់។

 

ការ​ថ្លែង​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានអនុញ្ញាត​ឲ្យ​សាស្ត្រាចារ្យ Fumio Isoda ដឹក​នាំ​ប្រតិភូ ​មកពី​សាកលវិទ្យាល័យ ណា​ហ្គូ​យ៉ា(ប្រទេស​ជប៉ុន) ចូលជួប​សម្តែង​ការគួរសម និង​រាយការណ៍​ជូន​ជ្រាប​​ដោយ​សង្ខេប​ ពី​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ លើ​ការបណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ សម្រាប់​​វិស័យ​កសិកម្ម ​រវាង​សាកលវិទ្យាល័យ ​ភូមិន្ទ​កសិកម្ម និង​សាកលវិទ្យាល័យ​ណា​ហ្គូ​យ៉ា នា​ម៉ោង៤រសៀល​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

 

 

លោក​បណ្ឌិត ង៉ោ ប៉ុន​ថា​ន សាកលវិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ ​ភូមិន្ទ​កសិកម្ម​ បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ២០១៤ សាកលវិទ្យាល័យ​ណា​ហ្គូ​យ៉ា​ បានសម្រេច​បង្កើត​សាខា​មួយ​ នៅក្នុង​សាកលវិទ្យាល័យ ​ភូមិន្ទ​កសិកម្ម​ ក្នុង​បំណង​ដើម្បីបណ្តុះបណ្តាល​និស្សិត ​ថ្នាក់បណ្ឌិត​កសិកម្ម ​ដល់​មន្ត្រី​ក្រសួង។

 

រហូតមកទល់​បច្ចុប្បន្ន​មាន ៤ជំនាន់ មាន​និស្សិត​ចំនួន៧នាក់ ហើយ​ដែល​បានទទួល​អាហារូបករណ៍​ បន្ត​ការ​សិក្សា​​ថ្នាក់បណ្ឌិត​ ក្នុង​សាកលវិទ្យាល័យ។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គាំទ្រ​ចំពោះ​កិច្ចសហការ ​រវាង​សាកលវិទ្យា​ល័យ​​ទាំងពីរ​ បង្កើត​កម្មវិធី​បណ្តុះបណ្តាល ​ធនធានមនុស្ស​ សម្រាប់​បម្រើ​ឲ្យ​វិស័យ​កសិកម្ម ព្រោះ​ធនធានមនុស្ស​ ដែល​ពោរពេញ​ដោយ​សមត្ថភាព ​គឺជា​កត្តា​ចម្បង​ក្នុងការ​អភិវឌ្ឍ​វិស័យ ​កសិកម្ម​ដែល​រាជរដ្ឋា​ភិបាល ​​បានចាត់ទុក​ថា​ជា​វិស័យ​មាន​ អាទិភាព​ក្នុងការ​អភិវឌ្ឍ ​សេដ្ឋកិច្ចជាតិ​ទាំង​ ក្នុងពេល​បច្ចុប្បន្ន ​ក៏ដូចជា​ពេល​អនាគត។

 

 

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ​បាន​សំណូមពរ​ដល់​ប្រតិភូ​ សាកលវិទ្យា​ល័យ​ទាំងពីរ​ ពង្រឹងនិង​ពង្រីក​សកម្មភាព​ ឬ​កម្មវិធី​បន្ថែមទៀត​ដូចជា៖

 

ទី១-កម្មវិធីសិក្សា​ស្រាវជ្រាវ​ បច្ចេកវិទ្យា​កសិកម្មថ្មីៗ សមស្រប​និង​ការ​បម្រែបម្រួល ​អាកាសធាតុ ។

 

ទី២-ជំរុញ​និង​លើកទឹកចិត្ត ​ដល់​អ្នកវិទ្យាសាស្ត្រ​​វ័យក្មេង​ ឲ្យ​ខិតខំ​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​ចំណេះដឹង ​របស់ខ្លួន​ដល់​ប្រជាកសិករ ​អាច​យកទៅ​ប្រើ​ប្រាស់​ សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង ។

 

ទី៣-ស្នើសុំ​បង្កើន​ចំនួន​និស្សិត ​ក្នុង​ការទទួល​អាហារូបករណ៍ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់បណ្ឌិត ។

 

ទី៤-ស្នើសុំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​​ មន្ត្រី​ជំនាញ និស្សិត និង​អ្នកវិទ្យាសាស្ត្រ បំណង​ផ្លាស់​ប្តូរ​បទពិសោធន៍​ ដើម្បី​បង្កើន និង​ពង្រឹង​កម្រិតវប្បធម៌ ​វិទ្យាសាស្ត្រ​ឲ្យ​កាន់តែ​ល្អប្រសើរ ​ទាំង​ចំណេះដឹង និង​ចំណេះ​ធ្វើ៕

 

អត្ថបទ៖ ហៃ សេដ្ឋា

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));