ព័ត៌មាន | January 12, 2017

ស្រាបៀរអាន់ឆ័រចាប់រង្វាន់ជូនអតិថិជនក្នុងកម្មវិធីជប់លៀងអាពាហ៍ពិពាហ៍

ស្រា​បៀរ​​អាន់​ឆ័​រ នឹង​ធ្វើ​ការចាប់​​រង្វាន់​លើក​​ទី​១ ក្នុង​​កម្មវិធី​ជប់លៀង អាពាហ៍ពិពាហ៍​របស់​លោក​​អ្នក​ដែល​នឹង​​ធ្វើឡើង​នៅក្នុង​​កម្មវិធី​ Anchor Fun Zone​ នៅ​​ថ្ងៃទី​​១៥ ​ខែមករា​ ឆ្នាំ​​២០១៧ ​ចាប់ពី​​ម៉ោង ​៨​យប់​-១០​​យប់ ដែល​​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​​ទូរទស្សន៍​ ភី​អិន​អិន​ (PNN)​។

 

កម្មវិធី​នេះ​ធ្វើឡើង​​សម្រាប់​អតិថិជន​ដែល​បាន​​ជាវ​ស្រា​បៀរ​​អាន់​ឆ័​រ​ ជប់លៀង ក្នុង​​កម្មវិធី​​អាពាហ៍ពិពាហ៍​របស់​លោក​​អ្នក​។

 

 

សម្រាប់​​ការចាប់​​រង្វាន់​លើក​​ទី​១​នេះ​ ស្រា​បៀរ​​អាន់​ឆ័​រ នឹង​​ប្រគល់​​រង្វាន់ សម្រាប់​​គូ​ស្វាមី​រិ​យា​​ថ្មី​នូវ​៖ ដំណើរ​​ក្រេប​ច័ន្ទ​​ទឹកឃ្មុំ​នៅ​ឆ្នេរ​​ឋានសួគ៌​ ក្រា​ប៊ី ​(Krabi) ​ចំនួន​​១៥​រង្វាន់ ​ទូរទស្សន៍​ Sony Android 55​" ចំនួន​​១០​រង្វាន់​ កាមេរ៉ា ​Sony Alpha​ ចំនួន​១០​​រង្វាន់​​។

 

​តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ​ដែល​ជា​ម្ចាស់​​រង្វាន់​​ទាំងនេះ​​? កុំ​ភ្លេច​​តាមដាន​​ទាំងអស់គ្នា​​។

 

​ក្នុង​​កម្មវិធី​ Anchor Fun Zone​ ក៏មាន​​ការចូល​រួម​សម្តែង​​កម្សាន្ត​ សប្បាយ​រីករាយ ពី​តារា​ចម្រៀង​ជាច្រើន​រូប​ដូចជា ១)​ Katreeya​ English​ (តារា​ចម្រៀង​ថៃ​), ២) Khem,​ ៣)​ ដួង វីរៈ​សិទ្ធ,​ ៤) សួស ​វី​ស្សា​ និង​​៥) ​នី​កូ​​៕

មតិយោបល់