ព័ត៌មាន | January 10, 2017

ភីអិនអិនជាស្ថានីយទទួលការចាប់អារម្មណ៍ខ្លាំងពីសិស្ស-និស្សិតមកទស្សនកិច្ច

រយៈពេលត្រឹមតែ​ជាង១ឆ្នាំ ស្ថានីយទូរទស្សន៍ភីអិនអិន​ដែលស្ថិតនៅភូមិ​ព្រែកតារ័ត្ន សង្កាត់ព្រែក​តាសេក​ ខណ្ឌជ្រោយចង្វារ​មួយនេះ​ បានផ្តើមដំណើរ​ការផ្សាយរបស់ខ្លួន​ ហើយក៏ទទួលបានការ​ចាប់អារម្មណ៍ខ្លាំងពី​សំណាក់សិស្ស និស្សិត​ចុះមកទស្សនកិច្ច​សិក្សាស្វែងយល់។

 

 

​នាពេលកន្លងមក​ស្ថានីយទូរទស្សន៍ភីអិនអិន​បានស្វាគមមន៍ដល់និស្សិតមកពីវិទ្យាស្ថានសិក្សានានា​ទាំងរដ្ឋនិងឯកជន​។ ការចុះទស្សន​កិច្ចនេះ​ ស្ថានីយទូរទស្សន៍​ភីអិនអិន​ ក៏បានបង្ហាញជូននូវទី​តាំងសំខាន់ៗជាច្រើន​កន្លែងទៅដល់លោកគ្រូ​​ អ្នកគ្រូ​ សិស្ស​ និស្សិត​ មាន​ដូចជាបន្ទប់កាត់​តសម្លេង ​បន្ទប់បញ្ចូល​សម្លេង​ បន្ទប់ថត​កម្មវិធី​ រថយន្តផ្សាយ​ចល័ត​ រួមនិងទីតាំង​ផ្សេងៗជាច្រើន​កន្លែងទៀត។ ក្នុងនោះ​ក្រុមសិស្ស​ និស្សិតក៏ទទួល​បានចំណេះដឹងថ្មី​បន្ថែម ​អំពីដំណើរការនៃការផលិត​កម្មវិធី​ទូរទស្សន៍ និងការ​ចាក់ផ្សាយកម្មវិធីផ្សេងៗ​នៅលើកញ្ចក់ទូរទស្សន៍​។

 

 

លោកគ្រូ អ្នកគ្រូ​​ និងសិស្ស ​និស្សិត​​ មានចិត្តសប្បាយ​រីករាយ​ បន្ទាប់ពី​ទទួលបានបទពិសោធន៍​ជាច្រើន​ រួមទាំងបាន​ទស្សនាទីតាំង​ដ៏ធំទូលាយ បន្ទប់​ផ្សាយដែលមានស្តង់ដា​ ​បំពាក់ដោយ​សម្ភារៈបច្ចេកទេស​ដ៏ទំនើបៗនិងចុង​ក្រោយរបស់ភីអិនអិន។

 

 

ស្ថានីយ​ទូរទស្សន៍​ភីអិនអិន ​គឺជាស្ថានីយ​លំដាប់អន្តរជាតិ​ និងធំជាង​គេបង្អស់នៅ​កម្ពុជា ​ដែលប្រមូល​ផ្តុំដោយអ្នកដែល​មានបទពិសោធន៍​ច្រើនឆ្នាំ ​ក្នុងវិស័យសោត​ទស្សន៍ ​ហើយក៏ជាកន្លែង​ផ្តល់នូវការ​កម្សាន្ត​ ព័ត៌មាន​​ និងចំណេះ​ដឹងឥតដែន​កំណត់ដល់​ទស្សនិកជនផង​ដែរ​៕

មតិយោបល់