ព័ត៌មាន | December 06, 2016

ទីផ្សារ​អាស៊ី​ទាំង​នេះ​ជិត​ដល់​ពេល​ឡើង​កប់​ពពក​ហើយ

អាស៊ី​ ជាដែន​ដីនៃ​កិច្ចសន្យា អាច​ជាទីផ្សារងាយ​ប្រែប្រួល​ដើម្បី​បត់បែន។ ភាគច្រើន​វាមិនមែន​ជាការត្រូវ​ស្វែងរកពេល​ដ៏ត្រឹមត្រូវដូច​ការមានឆន្ទៈ​ដើម្បី​លេងល្បែង​ក្នុងរយៈ​ពេលយូរ​ទេ។ ផល​ចំណេញខាង​អចលនទ្រព្យ​ភាគច្រើន​របស់អាស៊ី​មិនមែនសម្រាប់​មនុស្សដែល​មើលមិន​ឃើញវែង​ឆ្ងាយនោះ​ទេ។

 

 

លោក​ Lee Cashell ​គួរតែ​ដឹងរឿង​នេះ។ ក្នុង​នាមជា​វិនិយោគិន​ និង​ CEO នៃក្រុមហ៊ុន​ Asia Pacific Investment Partners​ បាន​ទៅធ្វើ​ទស្សនកិច្ច​ក្រុង Shenzhen​ នៅ​ដើម​ទសវត្ស​១៩៩០ មិនបាន​ប្រុងប្រៀប​សម្រាប់ការ​ផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំដែលនឹង​កើតឡើងនៅក្នុង​វិស័យអចលនទ្រព្យ​របស់ក្រុង​ចិន​ដីគោកមួយនេះ​ក្នុងទសវត្ស​បន្តបន្ទាប់​មក។

លោក Cashell បាននិយាយ​ថា នៅពេលនោះ​ខ្ញុំមិនមានលុយ​គ្រប់គ្រាន់​​ទេដើម្បីវិនិយោគ​ក្នុងវិស័យ​អចលនទ្រព្យ វា​មាន​លក្ខណៈ​រំជើបរំជួល​ខ្លាំងមែន​ទែន ​ព្រោះបើអ្នក​ក្រឡេក​មើលក្រុង​ Shenzhen កាលពី​២៣ឆ្នាំមុន​ វាជាទីផ្សារ​មួយដ៏​អស្ចារ្យ​។

បណ្តាញព័ត៌មាន Frontera បានសួរ​លោក Cashell ​អំពីកន្លែង​ល្អបំផុត​ក្នុងពិភពលោក​នេះដើម្បី​ទិញអចលនទ្រព្យ​ក្នុងពេលបច្ចុប្បន្ន​នេះ ហើយ​អ្វីដែលគួ​រឱ្យភ្ញាក់ផ្អើលនោះ​គឺថា ក្នុងចំណោម​កន្លែងល្អបំផុត​ទាំង៥​នោះមាន៤​កន្លែងស្ថិត​នៅក្នុងតំបន់​អាស៊ី។

 

ប្រទេសម៉ុងហ្គោលី

 

 

បរទេសអាច​ទិញអចលនទ្រព្យ​ក្នុងប្រទេស​ម៉ុងហ្គោលី ហើយ​ដោយសារការយល់​ឃើញបែប​នេះហើយ​បានជា​លោក Cashell រកស៊ី​មានបាន​ក្នុងប្រទេសនេះ​។ ក្នុងឆ្នាំ​២០០១ លោក​បានបង្កើត​ក្រុមហ៊ុន APIP ក្នុង​រដ្ឋធានី Ulaanbaatar ហើយ​នៅខែក្រោយក្រុមហ៊ុន​មួយនេះនឹង​ចុះបញ្ជីលក់​ភាគហ៊ុនជាលើក​ដំបូង​ក្នុងផ្សារហ៊ុន​ London​។ លោក Cashell ​បានរំលឹក​ថាអ្វីដែលទាក់ទាញ​ចិត្តខ្ញុំក្នុង​ឆាកពាណិជ្ជកម្ម​នោះគឺថា អចលនទ្រព្យត្រូវ​គេជួញដូរ​ក្រោមតម្លៃ​ពិតរបស់វា​។ វាប្រហែល​ជាអចលនទ្រព្យ​ដែលមានតម្លៃ​ថោកជាងគេបំផុត​បើប្រៀបធៀប​ជាមួយប្រទេសផ្សេង​ទៀតដែល​ខ្ញុំធ្លាប់ទៅ។ នោះ​ពិតជាអ្វីដែល​បានទាក់ទាញ​ចិត្តខ្ញុំ។

 

ទោះបីជាប្រទេស​នេះរងគ្រោះ​ពីការធ្លាក់ចុះ​នៃតម្លៃធនធាន ក៏នៅ​តែមានភាពរំជើបរំជួល​ជាច្រើនទៀត​នៅក្នុងប្រទេសដែ​លត្រូវគេស្គាល់​ថា ជាកន្លែងមានរ៉ែយ៉ាង​ច្រើននេះដែរ។​ លោក Cashell បញ្ជាក់ថា យើងមានតម្លៃ​ដែលរីកធំ​ឡើងសម្រាប់​រ៉ែធ្យូង ហើយតម្លៃមាស​ក៏រឹងមាំដែរ។ ប្រទេស​ម៉ុងហ្គោលីកំពុង​តែផលិតបាននូវ​ធនធានទាំងពីរ​ប្រភេទនេះបាន​យ៉ាងច្រើនក្នុង​ពេលបច្ចុប្បន្ន​នេះ។

 

លោក​ Stuart Evans​ នៃក្រុមហ៊ុន​អចលនទ្រព្យម៉ុង​ហ្គោលីបាន​ប្រាប់ Property Report កាលពីឆ្នាំ​មុនថា ទិន្នផលបានឡើង​យ៉ាងខ្ពស់ក្នុង​រយៈពេល១០​ឆ្នាំចុងក្រោយនេះ​។ ការអភិវឌ្ឍមួយចំនួន​កំពុងតែផ្តល់នូវ​ផ្លែផ្កាដូចការធានាទុក​គឺ១២ភាគរយក្នុងរយៈ​ពេល២ឆ្នាំ ដែលជា​រឿងគួរឱ្យពេញ​ចិត្តណាស់។

 

ប្រទេសមីយ៉ានម៉ា

 

 

ក្រុមហ៊ុនរបស់​លោក Cashell កំពុងតែ​សំឡឹងមើល​ក្រុង Yangon ដើម្បី​លទ្ធភាពនៃការវិនិយោគ​អចលនទ្រព្យក្នុង​ជំហានបន្ទាប់។ លោក Cashell ​និយាយថាយើងមានអារម្មណ៍រំភើប​ណាស់ចំពោះប្រទេស​មីយ៉ានម៉ា។ ប្រទេស​នេះកំពុងតែមានក្រុមអ្នក​មានខ្នាតកណ្តាល​រីកធំឡើង GDP ក៏កំពុង​តែរីកធំឡើង ហើយ​រដ្ឋាភិបាលរបស់​លោកស្រី​ក៏កំពុងតែ​ធ្វើកំណែទម្រង់​ពិតប្រាកដដែរ។ ទាំងអស់នេះ​ជាការផ្លាស់ប្តូរ​ដែលយើង​ចង់ឃើញ គឺការកើន​ឡើងនៃវិនិយោគ​បរទេស ច្បាប់ក៏កំពុងតែកែ​លម្អទៅរកការ​អនុវត្តរបៀប​អន្តរជាតិ ហើយ​ក្រុមអ្នកប្រើប្រាស់​ក៏កំពុងតែកើន​ឡើងដែរ។

 

ក្រុង Shenzhen

 

 

លោក Cashell​ និយាយថា Shenzhen ជាទីផ្សារ​អចលនទ្រព្យ​ដែលរឹងមាំ​បំផុតក្នុងប្រទេសចិន​សព្វថ្ងៃនេះ។ គេនិយាយថា ក្រុងប៉េកាំង​សម្រាប់អ្នកក្រុង​ប៉េកាំង ក្រុងសៀងហៃ​សម្រាប់អ្នក​ក្រុងសៀងហៃ ចំណែក​ក្រុង Shenzhen ​សម្រាប់មនុស្ស​គ្រប់គ្នា ហើយ​ទស្សនៈបែប​នេះទំនងជាឥរិយាបថ​របស់មនុស្សជា​ច្រើនដែលកំពុង​តែប្តូរលំនៅ​ទៅក្រុង Shenzhen​។ ដំណើរនេះ​ពិតជាកំពុងតែរុញ​ច្រានតម្លៃ​អចលនទ្រព្យ និង​ការរីកចម្រើន​របស់ក្រុងនេះ។

 

ក្រុង Shenzhen គឺជា​មណ្ឌលនៃ​បច្ចេកវិទ្យា ដោយ​មានឱកាស​ជាច្រើន​បង្ហាញនៅក្នុង​អត្រាមិនសូវមាន​ការងារធ្វើ។ មនុស្សម្នាក់ៗ​ហាក់ទទួលអារម្មណ៍ថា​នឹងមានការរីក​ចម្រើនទ្រង់ទ្រាយ​ធំឆាប់ៗនេះ បើទោះជាប្រទេសចិន​កំពុងតែស្ថិតនៅក្នុង​ដំណាក់កាលដែល​មាន GDP រីក​ចម្រើនក្នុងកម្រិត​ជាធម្យមក៏ដោយ។

 

លោក​ Cashell ​បញ្ជាក់ថាមាន​ឱកាសសម្រាប់អ្នក​ទិញអចលនទ្រព្យគ្រប់​ប្រភេទ ដោយរួមទាំង​វិនិយោគិនបណ្ណ​បំណុលអចលនទ្រព្យ​ខ្នាតធំផង។ ក្រុមហ៊ុន​ចិនជាច្រើនចាប់​ផ្តើមប្រើប្រាស់​បណ្ណបំណុល ឬជួបការ​លំបាកក្នុងការ​សងបំណុល ប៉ុន្តែអ្វីៗ​កំពុងតែផ្លាស់​ប្តូរបន្តិចម្តងៗ ហើយ​ពេលនេះអ្នកអាចបែង​ចែកភាពខុសគ្នារវាងក្រុមហ៊ុន​ណាដែលនឹង​អាចបន្តជីវិតទៅមុខ​ទៀត និងក្រុមហ៊ុន​ណាដែលទំនងជាមិន​អាចបន្តដំណើរ​ទៅមុខទៀត​បាន។

 

ប្រទេសស្រីលង្កា

 

 

លោក Cashell និយាយថា ប្រទេសស្រីលង្កា​កំពុងតែរីកចម្រើន​យ៉ាងរហ័ស ហើយជាថ្មីម្តង​ទៀត រដ្ឋាភិបាលក៏​មានផ្នត់គំនិតកែ​ទម្រង់ខ្លាំងណាស់​ដែរ និងបើកទូលាយ​ចំពោះវិនិយោគ​បរទេសដោយ​ត្រង់។ អ្វីៗទាំង​អស់នេះមាន​ទំនាក់ទំនងយ៉ាងធំ​ទៅនឹងទីតាំង​ភូមិសាស្រ្ត​របស់ប្រទេសស្រី​លង្កា និងផលប្រយោជន៍ជាតិ​របស់ប្រទេសចិន។

 

ក្រុងរបស់ប្រទេសម៉ាឡេស៊ី

 

 

តំបន់មួយនេះ​មិនស្ថិតនៅក្នុង​បញ្ជីរបស់​លោក Cashell ទេប៉ុន្តែ​យើងចង់កត់សម្គាល់វានៅ​ត្រង់នេះដោយសារ​តែមានប្រជាប្រិយភាព​នៅជុំវិញវា។ ក្នុងចំណោមច្រករបៀង​សេដ្ឋកិច្ចរីកចម្រើន​ទាំង៥ក្នុងប្រទេស​ម៉ាឡេស៊ី នេះជាច្រកមួយដែលទំនង​ជានឹងល្អបំផុតដោយសារ​វាស្ថិតនៅជិតប្រទេស​សិង្ហបុរី។

 

តាមពិតប្រទេស​ម៉ាឡេស៊ី និងសិង្ហបុរី​នឹងកាន់តែខិត​ជិតគ្នាជាពេល​កន្លងមកនៅពេលមាន​សេវាផ្លូវដែកឆ្លងព្រំ​ដែនដែលភ្ជាប់​ប្រព័ន្ធ RTS ​របស់ក្រុង​ Johor ទៅនឹងប្រព័ន្ធ​ MRT របស់ប្រទេស​សិង្ហបុរីនៅត្រឹម​ឆ្នាំ២០១៩​ខាងមុខនេះ។ ក្រៅ​ពីវិនិយោគ​សិង្ហបុរីដែលគេ​រំពឹងទុក ច្រករបៀប​សេដ្ឋកិច្ចរីក​ចម្រើនមួយ​នេះក៏នឹងមានវិនិយោគិនធំៗ​មកពីប្រទេសចិន សហរដ្ឋអាមេរិក ប្រទេស​អេស្ប៉ាញ និង​ប្រទេសជប៉ុនដែរ​។

 

ទោះបីជាមើល​ទៅវាអស្ចារ្យនៅ​លើក្រដាស ក៏អ្នកជំនាញ​ខ្លះមានការស្ទាក់ស្ទើរចំពោះ​តំបន់ Iskandar នេះដែរ ​ជាពិសេសវាមាន​ក្រុមហ៊ុនអភិវឌ្ឍ​ដែលសាងសង់អគារច្រើន​ហួសសក្តានុពល​រីកចម្រើនរបស់​តំបន់នេះ។ ផែនការ​នៃក្រុងព្រៃ​ដែលមានតម្លៃ​១០០ពាន់លានដុល្លារ​សហរដ្ឋអាមេរិកក្នុង​តំបន់នេះហាក់​ដូចជាគួរឱ្យបារម្ភ ដោយសារ​ការអភិវឌ្ឍបែប​នេះប្រហែល​មិនអាចរកអ្នក​ទិញឱ្យបានគ្រប់គ្រាន់ឱ្យ​សមនឹងការផ្តល់​ជូនទេ។

មានតែពេលវេលា​ទេដែលអាចប្រាប់​បានថាតើក្រុមអ្នក​អភិវឌ្ឍយល់​ឃើញ​ថាខុស ឬត្រូវចំពោះ​បញ្ហានេះ៕

 

ប្រែសម្រួល៖ វេហា

ប្រភព៖ PR

មតិយោបល់

អត្ថបទពេញនិយម