ព័ត៌មាន | December 01, 2016

ផលវិជ្ជមាន​ទាំង​ ៤​ នៃ​ទេសចរណ៍​លើ​វិស័យ​អចលនទ្រព្យ

វិស័យទេសចរណ៍ និងអចលនទ្រព្យ​ជាឧស្សាហកម្ម​ពីខុសគ្នាឆ្ងាយ​ណាស់ ប៉ុន្តែវាមាន​ទំនាក់ទំនង​នឹងគ្នា។ ទេសចរ​សំដៅលើមនុស្ស​​ទស្សនា​កន្លែង​ណាមួយដែលគួរ​ឱ្យចាប់អារម្មណ៍​នៅក្នុងពេលសម្រាក​ពីការងារ ហើយជាទូទៅ​កន្លែងដែល​គេសម្រាក​នៅមានរយៈ​ពេលខ្លី។

 

 

 

 

ទំនាក់ទំនង​រវាងវិស័យទេសចរណ៍​នឹងអចលនទ្រព្យត្រូវ​គេកត់សម្គាល់​ក្នុងទសវត្សទី​៩០ ជាពេល​ដែលការអភិវឌ្ឍ​បានរួមបញ្ចូល​វិស័យទាំង​ពីរនេះ។ ឧទាហរណ៍​ មានការអភិវឌ្ឍរួប​រួមដែលមាន​ធាតុនៃការ​កម្សាន្តដូច​ជាឧទ្យានចម្រុះ និងផ្សារ​ទំនើបជាដើម ដែលត្រូវ​គេសាងសង់ឡើង​ជាមួយគ្នានឹង​កន្លែង​ស្នាក់​នៅ។

ការអភិវឌ្ឍ​របៀបនេះត្រូវ​គេស្គាល់ភាគច្រើនថា ជាការអភិវឌ្ឍ​លាយចម្រុះគ្នាហើយ​នៅតែពេញនិយម​ដដែលក្នុងចំណោម​ប្រជាជន។ ដូច្នេះតើ​អ្វីដែល​ជាឥទ្ធិពលជាក់ស្តែង​នៃវិស័យទេសចរណ៍​លើអចលនទ្រព្យ​ដែលស្ថិត​នៅក្នុងតំបន់ទេសចរណ៍​?

លើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ

នៅពេលដែលកន្លែងណា​មួយមានគេស្គាល់​ច្រើនថា ជាតំបន់​ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និង​ការទំនុក​បម្រុងដែល​មានក្នុងកន្លែង​នោះនឹងត្រូវគេ​ពង្រឹងនិង​កែលម្អគុណ​ភាពជាប់មិន​ដាច់។ ផ្លូវទៅកាន់ទិសដៅ​ទាំងនោះ គមនាគមន៍​សាធរណៈ និងមជ្ឈមណ្ឌល​កម្សាន្តជាដើម​ស្ថិតនៅក្នុងចំណោម​អាទិភាពដែល​ត្រូវគេយកចិត្តទុក​ដាក់ និង​អភិវឌ្ឍ។

ហេតុដូច្នោះ​ហើយ ប្រសិនបើអ្នកមាន​អចលនទ្រព្យ​ក្នុងតំបន់នេះ វិស័យ​នេះនឹងជួយបង្កើន​តម្លៃផ្ទះដោយសារ​នឹងមានការទំនុក​បម្រុង និងការកែ​ច្នៃអគារដែលនឹងធ្វើឱ្យ​មានភាពងាយស្រួល​ដល់អ្នក​ជួល ឬអ្នក​ទិញ។

 

 

 

កន្លែងដែលគេចង់បាន

តំបន់ទេសចរណ៍​ត្រូវគេស្គាល់ច្រើន​ក្នុងការដើរតួកាន់​តែប្រសើរ​ឡើងក្នុង​វិស័យអចលនទ្រព្យ ដោយសារ​មនុស្សជាច្រើន​នឹងដឹងអំពីវត្តមា​ននៃតំបន់ទាំង​នោះតាមរយៈប្រជាប្រិយភាព​របស់វា។ កន្លែងទាំងនោះ​ក៏មានសក្តានុពល​សម្រាប់ការអភិវឌ្ឍ​បែបទំនើបៗ​ដែលនឹងធ្វើឱ្យ​ទៅជាកន្លែងដែល​មានគេចង់បាន​ច្រើនដែរ។ អចលនទ្រព្យ​ដែលស្ថិតនៅ​ក្នុងតំបន់បែបនេះ នឹង​មានតម្រូវ​ការខ្ពស់ ជាលទ្ធផលវានឹង​បង្កើនតម្លៃ​ទៅតាម​ពេលវេលា។

ទាក់ទាញជនបរទេស

តំបន់ទេសចរណ៍​ជាទូទៅមានអគារ​ទំនើបៗនិង​ចំណុចទាក់ទាញ​ដែលបន្ថែមភាពងាយ​ស្រួលដល់​បរទេស។ ហេតុដូច្នេះ​ហើយ បរទេស​ដែលស្នាក់​នៅក្នុងប្រទេសយើង​រយៈពេលយូរបង្ហាញ​ចំណាប់អារម្មណ៍ក្នុង​ការស្នាក់នៅ​កន្លែងបែបនេះ ដោយសារ​គេមានអារម្មណ៍ដូច​នៅស្រុក​កំណើតគេ។ ឧទាហរណ៍​នៃកន្លែងបែបនេះ​គឺកោះ Penang ជាតំបន់​ទាញ់ទាញទេសចរដ៏​ល្បីល្បាញមួយ​ក្នុងប្រទេស​ម៉ាឡេស៊ី​ដែលបរទេស​ចូលចិត្ត​ស្នាក់នៅ។

ចំណុចត្រង់នេះ​ចូលរួមវិភាគទាន​ដល់ការបង្កើន​តម្លៃលុយនិង​តម្លៃជួលអគារដោយសារ​បរទេសទាំងអស់​នេះសុខចិត្តចំណាយ​លុយច្រើនសម្រាប់​ការជួលផ្ទះឬការទិញ​អចលនទ្រព្យ​របស់ពួកគេ។

 

 

 

ផ្ទះលម្ហែកាយ

ការជួលរយៈ​ពេលខ្លីបានក្លាយ​ជារបត់ដែលពេញ​និយមមួយក្នុង​ចំណោមអ្នក​ដើរកម្សាន្ត​និងភ្ញៀវទេសចរ​ដោយសារតែ​តម្លៃសមរម្យ​និងភាពងាយ​ស្រួល។ បើទោះជា​សណ្ឋាការធំៗ​និងផ្ទះលម្ហែកាយល្អៗ​ជាច្រើននៅក្នុងតំបន់​ទេសចរណ៍ទាំងនោះ​ក៏ដោយ ដោយសារតែ​វត្តមានរបស់អ៊ីន​ថឺណិតនិងមធ្យោបាយ​ទំនាក់ទំនងផ្សេងៗ​ទៀត ពេលនេះភ្ញៀវ​ទេសចរអាច​អាចកក់​កន្លែងស្នាក់​នៅរយៈពេលខ្លីបាន​យ៉ាងងាយ​ក្នុងតម្លៃ​ទាប។

លើស​ពីនេះ ក៏មានគេហទំព័រ​ជាច្រើនទៀត​ដូចជា Booking.com, ​Agoda.com​ ជាដើមដែល​ម្ចាស់ផ្ទះអាចផ្សព្វផ្សាយ​កន្លែងរបស់ពួក​គេលើអ៊ីនថឺណិត​បាន។ ក្នុងករណីខ្លះ​ទៀត ម្ចាស់ផ្ទះ​ក៏អនុញ្ញាតឱ្យ​ភ្ញៀវបង់លុយ​ដោយផ្ទាល់​ក្រោយពីចូលមើលផ្ទះ​រួចហើយ។

ក្រៅពីនេះ កន្លែង​ស្នាក់នៅខ្លះ​ដែលត្រូវ​គេអភិវឌ្ឍរួមជាមួយ​នឹងកន្លែង​កម្សាន្តក៏ត្រូវបានគ្រប់គ្រង​ដោយអ្នកអភិវឌ្ឍខ្លួន​គេដែរ។ ដូច្នេះ ជំនួស​ឱ្យការសាងសង់សណ្ឋាគារ អ្នកអភិវឌ្ឍក៏​ជ្រើសរើសបង្កើត​កន្លែងស្នាក់នៅដើម្បី​លក់ទៅឱ្យសាធារណជន ប៉ុន្តែក៏ត្រូវជួល​ត្រឡប់ឱ្យអ្នក​អភិវឌ្ឍដដែល​នោះវិញដើម្បី​ជួលជាកន្លែង​សម្រាក។ ការរៀបចំបែប​នេះភាគច្រើន​ធ្វើឡើងតាម​រយៈកម្មវិធី​ធានាជួលយកវិញ​។ ហេតុដូច្នេះ​ហើយ អ្នកទិញភាគ​ច្រើនគិតដល់អចលនទ្រព្យ​បែបនេះថាជាការ​វិនិយោគ​របស់គេ។

ដូច្នេះ ប្រសិ​នបើអ្នកចង់វិនិយោគ​ក្នុងតំបន់​ទេសចរណ៍ អ្នកអាច​ពិចារណា​លើចំណុច​ដែលរៀបរាប់​ខាងលើនេះ​ដើម្បីសម្រេចចិត្ត​ឱ្យបាន​ត្រឹមត្រូវ៕

 

ប្រែសម្រួល៖ វេហា

ប្រភព៖ PR

រូបភាព៖ ប៊ុណ្ណាលាង

 

មតិយោបល់