ព័ត៌មាន |

ម្ចាស់​រង្វាន់​៥០​ម៉ឺន​ដុល្លារ​ពី ​Dragon​ Lotto ​បរិច្ចាគ​៥​ពាន់​ដុល្លារ​ដល់​ពេទ្យ​ គន្ធបុប្ផា

តាមការសន្យាលោក  ហម បូរ៉ា ដែល​ឈ្នះ​ប្រាក់ ៥០​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុនឆ្នោតDragon Lotto កាល​ពី​អំឡុងពិធីបុណ្យអុំទូក​កន្លង​ទៅ បាន​យក​ប្រាក់​ ៥​ពាន់​ដុល្លារ​ជួយ​ដល់​ពេទ្យគន្ធបុប្ផា​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​វិច្ឆិកា​នេះ​។

 

 

លោក ហម បូរ៉ា ដែលរស់នៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រាប់ថា លោកជាអតិថិជនរបស់ឆ្នោតសំណាងនេះ ហើយលោកមានអារម្មណ៍រំភើបស្ទើរតែមិនជឿថា បានឈ្នះទឹកប្រាក់ Jackpot ៥០ម៉ឺនដុល្លាពីក្រុមហ៊ុនឆ្នោតនាគនាំសំណាង។ ក្រោយពីបានឈ្នះរង្វាន់ដ៏​ធំ​ដូច្នេះ ថ្ងៃនេះលោកបានមកដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយតាមការសន្យាបរិច្ចាគដល់មន្ទីរពេទ្យនេះចំនួនទឹកប្រាក់៥ពាន់ដុល្លារដើម្បីជួយសម្រាលទុក្ខលំបាកនៃការខ្វះខាតដែលត្រូវការ​ប្រាក់ជារៀងរាល់ថ្ងៃព្យាបាលក្មេងៗ។

 

 លោក ហម បូរ៉ា បានបញ្ជាក់ថា ថ្ងៃដែលលោកឈ្នះនោះ លោកកំពុងតែនៅពិធីមង្គលការរបស់គេ ហើយស្រាប់​តែក្រុមហ៊ុនឆ្នោតនាគសំណាង បានទូរសព្ទ ទៅ​ឱ្យលោកពិនិត្យលេខឆ្នោតរបស់លោក។ លោក​មើលម្តងហើយម្តងទៀតពិតជាច្បាស់ រូបលោកមែនដែលត្រូវលេខឆ្នោតឈ្នះរង្វាន់ធំ៥០ម៉ឺនដុល្លារ។ លោកពិតជារំភើបយ៉ាងខ្លាំងដោយផ្អាកពីពិធីមង្គលការរបស់គេក៏បើកឡាន​ទៅ​ផ្ទះវិញប្រាប់អ្នកផ្ទះឱ្យអរជាមួយគ្នា ។

 

 

ថ្ងៃដែលលោកឈ្នះនោះលោកបានលេង អស់៥០ខ្សែរ ។ លោកបង្ហើបថា ស្គាល់ឆ្នោតនេះតាមរយៈភ្នាក់ងារចែកចាយក្រុមហ៊ុន ឆ្នោតនាគសំណាង និងក្រុមហ៊ុន True Money ដែលលក់ក្នុងតំបន់នេះ។ ជាមួយគ្នានោះ លោកក៏នឹងផ្ដល់ជូនវត្តចំនួនពីរ នៅស្រុករបស់លោក ក្នុងមួយវត្ត២ពាន់ដុល្លារ និង ផ្ដល់ថវិកាមួយផ្នែកទៀតជូនទៅសាលារៀនមួយ២ពាន់ដុល្លារទៀត ហើយលោកនិងមានគម្រោងពង្រីកអាជីវកម្មរបស់​លោក​អោយកាន់តែធំផងដែរ៕

 

អត្ថបទ៖ អាដា

រូបភាព៖ ក្រុមការងារ The Phnom Penh Times

 

 

មតិយោបល់