ព័ត៌មាន | November 30, 2016

ផ្ទះ​នេះ​លក់​តម្លៃ​ជាង​៧០​ម៉ឺន​ តែ​ហ្វ្រីឡាន​ Porsche​ មួយគ្រឿង

ការ​លក់​នេះ​មិន​មែន​ទិញ​មួយ​ថែម​មួយ​ទេ ប៉ុន្តែ​ផ្ទះ​នៅ Brisbane ប្រទេស​អូស្ត្រាលី​នេះ​​លក់​ចេញ​មក​ជាមួយ​នឹង​ឡាន​មួយ​គ្រឿង​ដូច្នេះ​តែ​ម្ដង។

 

 

ផ្ទះ​ដ៏​ប្រណីត​មាន​បន្ទប់​គេង​៤ បន្ទប់​ទឹក​៣ ត្រូវ​បាន​លក់​ឡៃឡុង ដោយ​បញ្ចូល​ទាំង​ឡាន Porsche Carrera 911 ស៊ែរី​ឆ្នាំ​១៩៩៣ ដែល​មាន​តម្លៃ​​១០​ម៉ឺន​ដុល្លារ។

ការ​លក់​ឡៃឡុង​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣​ធ្នូ ហើយ​ដោយសារ​តម្លៃ​លក់​នេះ​មិនមាន​កម្រៃ​ជើងសារ​វា​ត្រូវ​បាន​គេ​គិត​ថា​ នឹង​លក់​ក្នុង​តម្លៃ​៧៣៨ ០០០​ដុល្លារ​អាមេរិក។

ពេល​ត្រូវ​សួរ​ថា ហេតុ​អ្វី​អ្នក​លក់​ផ្ទះ​ដោយ​បញ្ចូល​ទាំង​ឡាន​មួយ​គ្រឿង​ទៀត?

“វា​គឺ​ជា​ជម្រើស​នៃ​ការ​ព្រមព្រៀង​ជាមួយ​អ្នក​លក់​ឡាន ឬ​ភ្នាក់ងារ​អចលនទ្រព្យ” លោក Brad Robson ភ្នាក់ងារ​អចលនទ្រព្យ​និយាយ។

ម្ចាស់​ផ្ទះ​និង​ឡាន​បច្ចុប្បន្ន​ចង់​លក់​ទាំង​ផ្ទះ​និង​ឡាន​ដើម្បី​ចូល​និវត្តន៍។ ឡាន​នេះ​លោក​ទិញ​ដោយ​ខ្លួន​ឯង​អំឡុង​ខួប​កូន​ស្រី​របស់​លោក ប៉ុន្តែ​ឥឡូវ​មិន​សូវ​ជាបើក​ដែល​ធ្វើ​អោយ​វា​​ក្លាយ​ជា​​ឡាន​ដែល​មិន​សូវ​វិល​កង់៕

 

ប្រែសម្រួល៖ ធារ៉ា

ប្រភព៖ PR

 

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));