ព័ត៌មាន | November 29, 2016

រឿង​ ៩​ យ៉ាង​ដែល​អ្នក​មិន​ដឹង​ពី​ទីផ្សារ​អចលនទ្រព្យ

ទីផ្សារ​អចលនទ្រព្យ​អាស៊ីអាគ្នេយ៍​កំពុងតែមាន​សន្ទុះខ្លាំង​ណាស់។ រូប​មន្ត​លេខមួយ​ដើម្បីផ្សព្វផ្សាយ​ជោគជ័យ​គឺត្រូវយល់​ទីផ្សារ​របស់អ្នក​ឱ្យបាន​ច្បាស់ គឺ​ត្រូវដឹង​ថា តើអតិថិជន​ថ្ងៃនេះ​ជានរណា ហើយ​តើក្រុមអ្នក​ជំនាញ​ខាង​អចលនទ្រព្យអាច​ទៅជួប​អតិថិជន​ទាំងនោះ​ដោយរបៀប​ណា?

 

 

មនុស្សម្នាក់​ដែលបាន​តាមដាន​ដំណើរឈាន​ឡើងនៃ​ទីផ្សារនេះ​គឺលោក​ Kent Wertime ​សហ ​CEO​ នៃ​ក្រុមហ៊ុន​ Ogilvy ​& ​Mather​ Asia-Pacifi​c និង​សហនិពន្ធ​សៀវភៅ ​“DigiMarketing”​។ លោក​ Kent​ គឺជា​វាគ្មិនសំខាន់​មួយរូប​ក្នុងព្រឹត្តិការ Property ​Report​ Congress​ Singapore ​ហើយ​លោក​បានចែករំលែក​ចំណេះដឹងខ្លះៗ​ជាមួយ​អ្នកចូល​រួម។

 

ជារួម​គេអាចនិយាយ​បានថា អនាគត​នៃទីផ្សារ​អចលនទ្រព្យ​អាស៊ាន​នឹងពឹង​ផ្អែកយ៉ាងខ្លាំង​លើកំណើត​ប្រជាជន និង​ការស្ទុះឡើង​នៃអ្នកមាន​មធ្យម និងអ្នក​ប្រើប្រាស់​វ័យក្មេង ក្នុង​ក្រុងខ្នាត​ធំៗ និងខ្នាត​កណ្តាល ស្របពេលដែលក្រុមអ្នកអភិវឌ្ឍ និងវិនិយោគិន​បើកច្រកចូល​ក្នុងចំណែកមិន​សូវមានអ្នក​នឹកគិតដល់​នៃទីផ្សារនេះ​។

 

ខាងក្រោម​នេះជាខ្លឹម​សារសង្ខេប​ដែលគេអាច​រៀនបាន​ពីការចែក​រំលែក​របស់លោក​ Kent Wertime​៖

 

១/ អ្នកមានថ្នាក់មធ្យមជាចរន្តដែលមិនអាចទប់បាន

លោក​ Wertime ​និយាយថា ពិភពលោក​លែងសូវ​មានអ្នកក្រហើ​យនៅ​ក្នុងរយៈពេល២៥​ឆ្នាំចុងក្រោយ​នេះ ដោយស្រង់​លទ្ធផល​នៃការស្រាវជ្រាវ​របស់​ក្រុមហ៊ុន Ogilvy​ & ​Mather​ ដែលបាន​តាមដាន​ចរន្តអ្នកប្រើប្រាស់​ដែលមានជីវភាព​មធ្យមចំនួន ៣,៦០០ នាក់នៅ​ទូទៅតំបន់​។ ភាគច្រើន​នៃក្រុមអ្នកមាន​ជីវភាព​ខ្នាតកណ្តាល​នេះ​នឹងកើនឡើង​នៅក្នុងតំបន់​អាស៊ីខាងត្បូង និង​អាស៊ីអាគ្នេយ៍។ ទោះបីជា​នៅមានគម្លាត​យ៉ាងធំក្នុង​ភាពក្រីក្រ ក៏ទ្រព្យសម្បត្តិ​របស់ប្រទេស​ឥណ្ឌាកំពុង​តែកើនឡើង​យ៉ាងខ្លាំង​ដែលប្រទេសនេះ​រំពឹងថា នឹងមានអ្នក​ប្រើប្រាស់ដែល​មានជីវភាព​មានកម្រិតមធ្យម​ចំនួន ៣៩៧ លាននាក់នៅ​ក្នុងរយៈពេល​ពីរបីឆ្នាំខាង​មុខនេះ។ ប្រទេសចិន​ ប៉ាគីស្ថាន ​ឥណ្ឌូនេស៊ី ​បង់ក្លាដេស​ នីហ្សេរីយ៉ា​ អេហ្សីប​ ហ្វីលីពីន​ វៀតណាម​ ប្រេស៊ីល​ ម៉ិចសិច​ និងមីយ៉ានម៉ា​កំពុងតែ​ដេញ​តាមយ៉ាង​ប្រកៀកប្រកិត​គ្នាដែរ។

 

ក្នុងពេល​ដែលប្រទេសទាំងអស់​នេះមានអ្នកមាន​ជីវភាពកម្រិត​មធ្យមកាន់​តែច្រើន ទ្រព្យសម្បត្តិ​ទាំងនេះនឹង​ដោះស្រាយបាន​បញ្ហាសង្គម​ជាច្រើន។ លោក Wertime​ បញ្ជាក់​ថា អ្នកមា​នជីវភាពខ្នាត​មធ្យមតែងតែរុញច្រាន​ឱ្យមាន​ការផ្លាស់ប្តូរសង្គម​ជាងក្រុមអ្នក​មានជីវភាព​ថ្នាក់ក្រោម និងថ្នាក់លើ។

 

២/ ក្រុមអ្នកមានជីវភាពថ្នាក់មធ្យមនឹងប្រមូលផ្តុំនៅតាមក្រុង

វណ្ណៈសង្គម​ដែលកំពុងតែរះ​ឡើងនេះនឹង​ធ្វើឱ្យមានជីវភាព​ប្រជុំជនកាន់​តែរីកធំឡើង នេះ​បើតាមសម្តី​របស់លោក ​Wertime ដែល​និយាយ​ដល់ក្រុងដូច​ជាម៉ានីល និងហូជីមិញ​ថា ជាទីផ្សារហក់​ឡើងយ៉ាង​រហ័សជាជាងពាក្យ​ដែលគេ​ច្រើនហៅទូទៅ​ថា ជាទីផ្សារ​កំពុងរះ​ឡើង។ ក្រុងលំដាប់​ទី២និងទី៣​ក្នុងតំបន់​អាស៊ាន នឹងរីក​ចម្រើនក្នុង​កម្រិតអស្ចារ្យ​ស្ទើរមិន​គួរឱ្យជឿ​។ ជាលទ្ធផល ​អ្នកទីផ្សារ​ក៏ត្រូវតែរំពឹង​ដល់ការក្រឡាប់​ចាក់យ៉ាងធំមួយ​ក្នុងវិស័យ​ក្រុងវៃឆ្លាត ដោយ​សារវណ្ណៈកណ្តាល​របស់សង្គម​នៅតែបន្ត​ទាមទារចង់​បានការតភ្ជាប់​ទៅវិញ​ទៅមក និង​ហេដ្ឋានរចនាសម្ព័ន្ធ​ដែលមានប្រសិទ្ធភាព​ដើម្បីបម្រើតម្រូវការ​មិនអាចខ្វះ​បានរបស់ពួកគេ​។

 

៣/ វិនិយោគកាន់តែធំលើបរិស្ថាន

បញ្ហាមួយក្នុង​ចំណោមបញ្ហា​សង្គមដ៏ក្តីគគុក​ដែលក្រុមអ្នក​ប្រើប្រាស់វណ្ណៈ​កណ្តាល​នឹងវិនិយោគ​យ៉ាងខ្លាំង​គឺបរិស្ថាន។ ជាលទ្ធផល​ ក្រុមហ៊ុន​ជាច្រើន​នឹងរងសម្ពាធជុំវិញ​របៀបដែល​គេចូលរួមក្នុង​សង្គម និងរបៀប​ឆ្លើយតបទៅ​នឹងបញ្ហាសង្គម​។ តំបន់អាស៊ីមាន​ការរីកចម្រើនខ្លាំង​ក្នុងវិស័យ​គំនិតផ្តួចផ្តើម​កសិកម្ម​តំបន់ប្រជុំជន​នៅទូទាំងក្រុង​នានានៃ​តំបន់នេះ។ ដូច្នេះ ​កសិកម្មតាម​ទីប្រជុំជន​នេះជារបត់​បន្ទាប់បន្សំ​មួយដែរ។

 

៤/ ស្រីៗស្លៀកខោ

យើងក៏​បានឃើញដែរ​ថា ស្រីៗមិនត្រឹម​តែដើរតាមទាន់​ប្រុសៗក្នុង​វិស័យ​អប់រំទេ ប៉ុន្តែ​ពួកគេក៏បាន​លោតផ្លោះហួស​ប្រុសៗ​ទៅទៀត​នៅក្នុង​ករណីខ្លះ​។

មានស្រ្តីកាន់​តែច្រើនឡើង​កំពុងតែចូលរួម​ក្នុងកន្លែង​ការងារជាង​ពេលមុនៗ ហើយ​ក៏មានសហគ្រិន​ជាស្រ្តីកាន់​តែច្រើន​ឡើងដែរ​។

បច្ចុប្បន្ននេះ​ ក្រុមហ៊ុនធំៗ​កំពុងតែផ្តោត​លើស្រ្តីជា​អ្នកទិញ​គោលដៅ​របស់គេ និងប្តូរ​របៀបផ្សាយ​ពាណិជ្ជកម្ម​ទៅតាម​កាលៈទេសៈ​ដែរ។

លោក​ Wertime​ បានពន្យល់​អំពីរបៀប​ដែលក្រុមហ៊ុន​ថ្នាំលាប​មួយរក​ឃើញ​ថា ប្តីនិង​ប្រពន្ធនឹង​ទៅហាង​លក់ថ្នាំ​លាប រួចមនុស្ស​នឹង​ចាកចេញ ហើយ​ទីបំផុត​គឺមនុស្ស​ស្រីជា​អ្នកសម្រេច​ចិត្តទិញ​ថ្នាំ​លាប។

លោក ​Wertime​ បញ្ជាក់ថា​ស្រ្តីគឺ​ជាភ្នាក់ងារ​នៃការផ្លាស់​ប្តូរដ៏​អស្ចារ្យ។

 

៥/ បច្ចេកវិទ្យាគឺជាស្តេច

អ្នក​ប្រើប្រាស់​៧៧​ភាគរយ​និយាយ​ថា សព្វថ្ងៃ​នេះរបៀប​រស់នៅរបស់​ពួកគេ​កំពុងតែផ្លាស់ប្តូរ​យ៉ាងរហ័ស​ជាងពេលណា​ៗទាំងអស់​ក្នុងជីវិត​របស់ពួកគេ​។ បច្ចេកវិទ្យា​កំពុងតែ​ដើរតួរយ៉ាង​សំខាន់ក្នុង​ការផ្លាស់ប្តូរ​នេះ។ ការចល័ត​របស់ក្រុម​វណ្ណៈកណ្តាល​គឺជាបាតុភូត​មួយដែល​ត្រូវគិតដល់ ដោយពាណិជ្ជកម្ម​តាមអ៊ីនថឺ​ណិត​កំពុង​តែក្តោបក្តាប់​លើទីផ្សារចិន​។ ហាងលក់ទំនិញ​តាមអ៊ីនថឺណិត​កំពុងតែ​ចូលខ្លួន​មកជំនួស​ហាងធំៗ​នៅក្នុងទីតាំង​មួយចំនួន​នៃតំបន់​ដីគោក។

 

៦/ ក្រឡែកមើលលើតម្លៃចូលរួមវិភាគទាន

ពេលនេះ​អ្នកទីផ្សារគួរ​តែក្រឡែកមើល​អតិថិជនរបស់​គេឱ្យឃើញ​ច្រើនជាងបុគ្គល គឺត្រូវ​មើលឱ្យឃើញ​ថា ជាអ្នកប្រើប្រាស់​ដែលម្នាក់ៗ​ផ្តល់នូវ​សក្តានុពល​បណ្តាញ​យ៉ាងខ្ពស់។ ពេលនេះការ​ធ្វើទីផ្សារត្រូវតែ​ផ្តោតលើយុទ្ធសាស្រ្តដែ​លទាក់ទាញ​ចង្វាក់ប្រតិកម្ម​ពីអតិថិជន​ឱ្យបានរហ័ស​ជាងមុន និងវែងជាង​មុន។ វិធីសាស្រ្ត​ទាំងនេះអាច​នឹងមានការ​បញ្ចូលនូវសារ​តាមរូបភាពវីដេអូ​ដែលងាយសាយភាយ សារលើ​អ៊ីនថឺណិត ការបង្ហោះ​សារផ្សេងៗ ការបោះឆ្នោត​ ការរិះគន់ពីអ្នក​ប្រើប្រាស់ ការបង្កើត​រួមគ្នា ការទទួល​ពត៌មាន ការស្ទង់​មតិយោបល់​ពីអ្នកប្រើប្រាស់ និង​ការបង្កើត​ក្រុមអ្នកប្រើប្រាស់​ដែលមានភក្តីភាព​លើអ៊ីន​ថឺណិតជាដើម​។ សព្វថ្ងៃនេះប្រទេស​វៀតណាមជា​ទីផ្សារចែករំលែក​ព័ត៌មានតាម​វីដេអូមួយដែល​កំពុងវិវត្ត​យ៉ាងលឿន​បំផុតក្នុង​ពិភពលោក​នេះ។ លោក Wertime ​បញ្ជាក់ថាមិនមែន​ជារឿងដែលត្រូវ​គិតថា អ្នកកំពុងតែ​លក់ផលិតផល ឬសេវាកម្ម​ទៅឱ្យនរណា​ម្នាក់ទេ ប៉ុន្តែអ្នកត្រូវផ្តោត​លើនរណា​ដែលអ្នកលក់​ឱ្យគេដែល​អាចជួយអ្នកឱ្យលក់​ទៅឱ្យអ្នក​ផ្សេងទៀត​។

 

៧/ អ្នកប្រើប្រាស់ជាមូស្លីមថ្មីកំពុងតែមកដល់ហើយ

របត់សំខាន់​មួយទៀតដែលត្រូវ​ពិចារណាគឺ​អនាគតមូស្លីម ជាទីផ្សារ​មួយដែលនឹងរីកធំ​រហូតដល់មាន​អ្នកប្រើប្រាស់១.៨ពាន់​លាននាក់ក្នុងរយៈ​ពេល១០ឆ្នាំ​ខាងមុខនេះ​។ ឧស្សាហកម្មហាឡាល​គឺជាម៉ាស៊ីន​យ៉ាងសំខាន់​មួយសម្រាប់​ការរីកចម្រើន​យ៉ាងខ្លាំង​បែបនេះ។

 

៨/ ក្រុមអ្នកកើតនៅទសវត្សទី៨០កំពុងតែរះឡើង

ក្រុមមនុស្សដែល​កើតក្នុងទសវត្ស​ទី៨០ប្រើប្រាស់​ប្រាក់ចំណូល​របស់ពួកគេ​ក្នុងរបៀបខុសគ្នា​ពីមនុស្ស​ជំនាន់មុន។ ពួកគេកំពុងតែ​សំឡឹងរក​បទពិសោធន៍ ហើយមាន​ឆន្ទៈខ្ពស់ក្នុងការ​ធ្វើដំណើរ និងសាកល្បង​ទទួលយក​បទពិសោធន៍ថ្មីៗ​ជាងទម្លាប់​របស់មនុស្ស​ជំនាន់មុន។

 

ជារឿង​ចៃដន្យណាស់ សព្វថ្ងៃ​នេះមនុស្សដែល​កើតក្នុងទសវត្ស​ទី៨០មាន​ចំនួនសរុប​២៥​ភាគរយនៃអ្នកប្រើប្រាស់​ក្នុងតំបន់អាស៊ាន​។ ទោះជាយ៉ាង​ណាក៏​ដោយ ទីផ្សារ​នេះអាចជាទីផ្សារ​ដែលពិបាកមួយក្នុង​ការចាប់យក ដោយសារ​អ្នកប្រើប្រាស់​ទាំងនេះមានទំនោ​ចង់ក្លាយខ្លួនជា​មនុស្សដំបូងៗដែល​ទទួលយក​បច្ចេកវិទ្យា និងតាម​ដានព្រឹត្តិការណ៍​ពិភពលោកតាម​រយៈបណ្តាញ​សង្គមជាជាង​ប្រព័ន្ធចែកចាយ​ព័ត៌មាន​ផ្លូវការ។

 

៩/ ថ្នាក់តំបន់យកឈ្នះលើថ្នាក់អន្តរជាតិ

ចំណេះដឹងមួយ​ក្នុងចំណោម​ចំណេះដឹងដែល​បានពីការសិក្សាស្រាវជ្រាវ​របស់ក្រុមហ៊ុន​ Ogilvy គឺតម្រូវការ​កាន់តែធំឡើង​សម្រាប់ផលិតផល​ក្នុងស្រុក ដោយ​សារអ្នកប្រើប្រាស់​មានទំនោទៅជ្រើសរើស​យកការផ្តល់ជូន​ពីក្នុងតំបន់​ជាជាងអ្វីដែលផ្តល់​ជូនពី​អន្តរជាតិ។ ឧទាហរណ៍​ជាក់ស្តែង អ្នកប្រើប្រាស់​ហ្វីលីពីនកាន់​តែច្រើនឡើង​កំពុងតែងាក​ទៅជ្រើសរើស​ភោជនីយដ្ឋាន Jollibee ​ជាជាង​ភោជនីយដ្ឋាន​ក្រុមហ៊ុន​អន្តរជាតិដូច​ជា McDonalds ​ឬ ​KFC ​ជាដើម។ នេះជា​ដំណឹង​ល្អសម្រាប់​ក្រុមហ៊ុនក្នុង​តំបន់ដែល​អាចរំពឹងថា នឹងទទួល​បានការផ្គត់ផ្គង់​ក្នុង​ស្រុកសម្រាប់​ការផ្តល់​ជូនរបស់​គេ៕

 

ប្រែសម្រួល៖ វេហា

ប្រភព៖ PR

រូបភាព៖ គិត សេរី

 

មតិយោបល់

អត្ថបទពេញនិយម