ព័ត៌មាន | November 24, 2016

ក្រុង​​ដែល​​នឹង​​មាន​​ទីផ្សារ​​អចលន​ទ្រព្យ​ខ្លាំង​​បំផុត​​ទាំង​​៥​​នៅ​អាស៊ីប៉ាស៊ីហ្វិក​​ឆ្នាំ​​២០១៧

ឆ្នាំ២០១៧​នឹងក្លាយ​ជាឆ្នាំធំមួយ​សម្រាប់​អចលនទ្រព្យ​ក្នុងក្រុង​ Bangalore។

 

 

ក្នុងពេល​ដែលមានការ​រីកចម្រើនក្នុង​វិស័យបច្ចេកវិទ្យា ទីក្រុង​យក្សរបស់​ឥណ្ឌាកំពុង​តែដឹកមុខគេក្នុង​ការពិនិត្យ​មើលផែនទី​ City Investment Prospects ​របស់ ​PricewaterhouseCoopers (PwC) និងរបាយការណ៍​ប្រចាំឆ្នាំ​ Emerging​ Trends​ in​ Real​ Estate​ Asia​ Pacific ​របស់​ Urban Land Institute​ ដែល​ចេញផ្សាយ​នៅសប្តាហ៍​នេះ។

ក្រុង​ Bangalore បានហក់​ឡើងពីតំណែងទី​១២កាលពី​ឆ្នាំមុន ដោយ​ដណ្តើមយក​ដំណែង​លេខមួយ​ពីក្រុងតូក្យូ។ ក្រុងស៊ីដនី​ និងក្រុងម៉ែលប៊ឺន បា​នធ្លាក់ចុះពីតំណែង​លេខពីរ និងលេខបី បើក​ឱ្យកាសឱ្យក្រុង​នៅតំបន់​អាស៊ីអាគ្នេយ៍​ឡើងជំនួស​ម្តង។

អ្នកជំនាញ​ខាងពន្ធអចលនទ្រព្យ​នៅអាស៊ីប៉ាស៊ីហ្វិក​របស់ PwC ​លោក​ KK So ​បាននិយាយ​ថាការស្ទង់​មើលរបស់​ Investment Prospects​ ឆ្នាំនេះបង្ហាញ​ឱ្យឃើញការ​ផ្លាស់ប្តូរយ៉ាង​ខ្លាំងចេញពីឆ្នាំមុន​ដែលផ្តោតលើ​ទីផ្សារសំខាន់ៗ​ក្នុងប្រទេសជប៉ុន និងអូស្រ្តាលី។ ជំនួសឱ្យ​តំបន់ទាំង​នោះ សម្រាប់ឆ្នាំ​នេះ ទីផ្សារងាក​មករកតំបន់​ដែលទើបតែ​លេចមុខវិញ​។ គួរឱ្យកត់​សម្គាល់ដែរ​ថាក្រុងសំខាន់ៗ​ជាច្រើនដែល​ស្ថិតនៅពាក់កណ្តាល​បាតតារាង​ក៏បង្ហាញសញ្ញា​នៃការធ្លាក់​ចុះប្រជា​ប្រិយភាព​ដែរ​។

 

ខាងក្រោមនេះ​ជាក្រុងដែល​អាចនឹងមាន​ការវិនិយោគ​អចលនទ្រព្យ​ខ្លាំងនៅឆ្នាំ​ក្រោយនេះ​៖

 

១/ បែងកាឡូ

 

ឋានៈ​របស់ក្រុងបែងកាឡូ​ជាតំបន់ទាក់ទាញ​ខាងដំណើរខាង​កម្លាំងបន្ថែម​ពាណិជ្ជកម្ម និងឧស្សាហកម្ម​ព័ត៌មានវិទ្យា​ផ្សេងទៀតមិន​ដែលខ្លាំងដូច​ពេលនេះទេ​។ ភាពចាំបាច់​ក្នុងការបើកមជ្ឈមណ្ឌល​ស្រាវជ្រាវ និងអភិវឌ្ឍឆ្លុះ​បញ្ចាំងនូវតម្រូវការ​យ៉ាងច្រើនចំពោះ​ការិយាល័យក្នុងក្រុងនេះ ដែល​ស្ថិតនៅក្នុងចំណាត់​ថ្នាក់លេខមួយ​នៃសន្ទស្សន៍រ​បាយការណ៍​របស់ Development​ Prospects​ ។

 

២/ ក្រុមមុមបៃ

 

ក្នុងពេល​ដែលអ្នកមិនគួរ​រំពឹងតម្លៃឡើងខ្ពស់​ក្នុងទីផ្សារ​តំបន់ស្នាក់នៅ​របស់ក្រុងមុមបៃ​នៅឆ្នាំខាងមុខ​នេះ ក៏ក្រុងយក្ស​របស់ឥណ្ឌាមួយ​នេះនៅតែកន្លែង​ល្អសម្រាប់វិស័យ​ការិយាល័យ​ដែរ។ ទ្រព្យសម្បត្តិ​ដែលមានគុណភាព​ខ្ពស់កំពុងតែ​មានតម្រូវការខ្លាំង ហើយ​តម្លៃជួល​ការិយាល័យក៏ឡើង​ខ្ពស់ដែរ។ ការងារក្នុង​ហេដ្ឋារចនាសម្ព័ន្ធផ្លូវធំៗ​និងផ្លូវដែកត្រូវដល់​ពេលបង្ហើយ​នៅឆ្នាំ២០១៩ ដែល​នឹងតភ្ជាប់​តំបន់ក្រៅក្រុង​ទៅនឹង​កណ្តាលក្រុង។

 

៣/ ម៉ានីល

 

ដូចក្រុងបែងកាឡូ​ដែរ ក្រុងម៉ានីលកំពុងតែរីកចម្រើន​ដោយសារកម្លាំង​នៃឧស្សាហកម្មកម្លាំងបន្ថែមពាណិជ្ជកម្ម និងបង្ហាញឱ្យឃើញ​ការរីកចម្រើនយ៉ាង​ល្អក្នុងតម្លៃជួល​ការិយាល័យ។ ប្រាក់ចំណូល​ពីពលកម្មក្រៅស្រុក​នៅតែបន្តហូរចូល​យ៉ាងខ្លាំង បើទោះជាបាន​រងផលប៉ះពាល់ខ្លះៗពី​ដំណើរយឺតយ៉ាវ​នៃសេដ្ឋកិច្ចក្នុង​តំបន់មជ្ឈិមបូព៌ា​ក៏ដោយ។ ទីផ្សារ​ក៏កំពុងតែ​ក្លាយជាចំណុច​ក្តៅខ្លាំងមួយ​ដែរក្នុងវដ្ត​អចលនទ្រព្យ ក្នុងពេល​ដែលក្រុមហ៊ុន​អភិវឌ្ឍកំពុង​តែប្រឈមនឹងបញ្ហា​ដីនៅក្នុងក្រុង​ដែលមានមនុស្ស​រស់នៅ​កកកុញនេះ​។

 

៤/ ក្រុងហូជីមិញ

 

ពេលនេះប្រទេសវៀតណាម​កំពុងតែស្ថិតនៅ​លើកញ្ចក់រាដា​នៃវិនិយោគិនធំៗ​ស្ទើរតែទាំង​អស់នៅក្នុង​តំបន់ ហើយក្រុង​ធំ​បំផុតរបស់ប្រទេសនេះ​កំពុងតែទទួលបាន​ផលប្រយោជន៍​ពីលំហូរវិនិយោគ​ជាបន្តបន្ទាប់ពី​ប្រទេសជប៉ុន សិង្ហបុរី​ និងក្រុងហុងកុង​។ អាចនឹងមាន​ការប្រឈមពីការផ្គត់ផ្គង់​លើសតម្រូវការក្នុងវិស័យ​អគារស្នាក់នៅ​ដែរ ប៉ុន្តែសកម្មភាពទិញផ្ទះ​នៅតែពេញនិយមដដែល​។ សព្វថ្ងៃនេះសកម្ម​ភាព​ជួលការិយាល័យ​ក្នុងក្រុងហូជីមិញ​មានកម្រិតខ្ពស់​ជាងក្រុង​បាងកក។

 

៥/ ក្រុងស៊ីនឈាន់​

 

ទីផ្សារស្នាក់​នៅរបស់ក្រុងហ្សេនឆេង​កំពុងតែមានសន្ទុះលឿន​បំផុតក្នុង​ពិភពលោក ដោយឡើងខ្ពស់ជាង​៤០ភាគរយតាំង​ពី៣ត្រីមាសខាងដើម​នៃឆ្នាំ២០១៦នេះ​។ សកម្មភាព​ជួលការិយាល័យ​បានកើនតម្លៃឡើង​ទ្វេដងក្នុង​ឆ្នាំ២០០៩។

 

ខាងក្រោមនេះ​ជាចំណាត់ថ្នាក់ក្រុង​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​ដែលអាចនឹងមាន​ការវិនិយោគ​ល្អបំផុត​សម្រាប់ឆ្នាំ​២០១៧​៖

1 Bangalore
2 Mumbai
3 Manila
4 Ho Chi Minh City
5 Shenzhen
6 Shanghai
7 Jakarta
8 Bangkok
9 Sydney
10 Guangzhou
11 Beijing
12 Tokyo
13 New Delhi
14 Auckland
15 Osaka
16 Melbourne
17 Seoul
18 Hong Kong
19 Kuala Lumpur
20 China–secondary cities
21 Singapore
22 Taipei

 

ប្រែសម្រួល៖ វេហា

ប្រភព៖ PR

មតិយោបល់