ព័ត៌មាន | November 23, 2016

កម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2016

តបតាមការ​អញ្ជើញរបស់ក្រសួងការបរទេស​ជប៉ុន សិស្សានុសិស្សវិទ្យាល័យ​កម្ពុជាចំនួន៩រូប​នឹងធ្វើទស្សនកិច្ចទៅ​កាន់ប្រទេសជប៉ុនពីថ្ងៃទី​២៣ដល់ថ្ងៃទី៣០ ​ខែវិច្ឆិកា ក្រោមកម្មវិធី​បណ្តាញ ផ្លាស់ប្តូរសិស្ស​ និស្សិតនិងយុវជន​អាស៊ីខាង​កើត ហៅកាត់ថា ​JENESYS 2016។

 

សិស្សនិស្សិត៩រូប​នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង​គីតាមី ខេត្តហុកកៃដូ ដើម្បីចូល​រួម មហោស្រពភាពយន្ត​កុមារអន្តរជាតិអាស៊ី​២០១៦​ ដែលនឹងធ្វើឡើងនៅ​ថ្ងៃទី២៦ ខែវិច្ឆិកា​ ខាងមុខ​។ ភាពយន្តខ្នាតខ្លីចំនួន៣​រឿង ផលិតឡើង​ដោយសិស្សចំនួន៩​រូប ត្រូវជ្រើសរើសក្នុង​ចំណោមភាពយន្តចំនួន​៤៦រឿង នាវគ្គប្រកួតពាក់​កណ្តាលផ្តាច់ព្រ័ត្រនៅ​ក្នុងប្រទេស ដែលបានរៀបចំ​ឡើងដោយស្ថានទូតជប៉ុន​នៅកម្ពុជា រួមសហការជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា ​និងមជ្ឈមណ្ឌល​សហប្រតិបត្តការ​កម្ពុជា-ជប៉ុន​ និង​បានជ្រើសតាំងឡើង​សម្រាប់មហោស្រព​ខាងលើ។​

 

សិស្សានុសិស្សនឹង​មានឱកាសសាកល្បង​កីឡាឃើលីង (curling)  ដែលជាកីឡា​ដ៏ល្បីល្បាញមួយក្នុង​រដូវរងារ ក៏ដូចជាការធ្វើ​ដំណើរកំសាន្តក្នុង​ទីក្រុង និងកម្មវិធីផ្លាស់ប្តូរ​នៅវិទ្យាល័យនិង​មហាវិទ្យាល័យមួយ​នៅក្នុងទីក្រុង​គីតាមី។ ចំពោះ​កម្មវិធីលម្អិត គឺមាន​ភ្ជាប់ជាមួយសេចក្តី​ប្រកាសព័ត៌មាននេះ។

 

កម្មវិធី JENESYS រៀបចំឡើង​ក្នុងគោលបំណងជម្រុញនូវ​ទំនុកចិត្តនិងការយល់ដឹង​ពីគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជន​ជប៉ុន​និងបណ្តាប្រទេសនិង​តំបន់ដែលបានចូល​រួម ព្រមទាំង  កសាងមូល​ដ្ឋាននៃចំណង​មិត្តភាពនិងសហប្រតិបត្តិការ​ក្នុងពេលអនាគត។ តាមរយៈ​កម្មវិធីនេះ ក្រសួងការបរទេសបាន​អញ្ជើញយុវជនកម្ពុជា​ជាង២០០០រូបហើយតាំង​ពីឆ្នាំ២០០៧មក។​

 

យើងខ្ញុំសង្ឃឹមថា អ្នកចូលរួមនានា​នឹងអាចយល់ដឹងកាន់តែ​ជ្រាលជ្រៅអំពីប្រទេសជប៉ុន ហើយ​ពួកគេអាចចែករំលែកបទពិសោធ​របស់គេអោយបានកាន់​តែទូលំទូលាយ ជាមួយប្រជាជន​កម្ពុជា បន្ទាប់ពីពួកគេ​វិលត្រលប់​មកវិញ។

 

Embassy of Japan in the Kingdom of Cambodia

Tel: 023 217 161, Fax: 023 216 162; Email: info.jpn@pp.mofa.go.jp

Official Website: www.kh.emb-japan.go.jp

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));