ព័ត៌មាន | November 22, 2016

ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​នឹង​ប្រមូល​ផ្ដុំវិនិយោគិន​ជាតិ និង​អន្តរជាតិ

ពិព័រណ៍​ឧស្សាហកម្មសំណង់​ធំបំផុតរបស់​ប្រទេសកម្ពុជា​នឹងប្រព្រឹត្តិ​ទៅចាប់ពី​ថ្ងៃទី​១ដល់​ថ្ងៃទី៣ខែធ្នូ​ក្នុងរាជ​ធានីភ្នំពេញ ដោយ​នាំមកនូវ​ក្រុមហ៊ុនសំខាន់ៗ​ក្នុងឧស្សាហកម្ម​នេះមកជួបជុំ​គ្នា ក្នុងនោះមាន​ទាំងម្ចាស់​គម្រោង អ្នកម៉ៅការ​ អ្នកគូ​សប្លង់​ អ្នក​ចែកចាយ​ អ្នកអភិវឌ្ឍ​ វិនិយោគិន និង​ក្រសួង​ពាក់ព័ន្ធ។

 

 

ក្នុងព្រឹត្តិការ​នោះដែរ គណៈកម្មការ​ពាណិជ្ជកម្ម​សម្រាប់ក្រុមហ៊ុន​អង់គ្លេស​ដែល​កំពុង​តែ​រកមើល​ឱកាស​ពាណិជ្ជកម្ម​ក្នុងប្រទេសកម្ពុជា​ដែល​រៀបចំ​ឡើង​ដោយ​សភាពាណិជ្ជកម្ម​អង់គ្លេសក្នុង​ប្រទេស​កម្ពុជា និង​នាយកដ្ឋាន​សម្រាប់ពាណិជ្ជកម្ម​អន្តរជាតិ នឹង​​ផ្សារភ្ជាប់អ្នក​ចូលរួមទៅ​នឹងដៃគូថ្នាក់​តំបន់នៅ​ក្នុងទីផ្សារ​សំណង់។

 

ឧស្សាហកម្ម​សំណង់របស់​ប្រទេសកម្ពុជា​បានក្លាយជាម៉ាស៊ីន​ដ៏មានកម្លាំងបំផុត​នៃការរីកចម្រើន​សេដ្ឋកិច្ចក្នុង​ប្រទេសនេះ​ ដោយមានកំណើន​ប្រចាំឆ្នាំ៧​ភាគរយ និងចូលរួម​វិភាគទាន១០​ភាគរយក្នុង​ផលិតផល​​ក្នុងស្រុកសរុប។

គ្រាន់តែក្នុងមួយ​ខែមិថុនាឆ្នាំ​២០១៦​នេះ មានការវិនិយោគ​ទឹកប្រាក់​៨៣២.២ លាន​ដុល្លារសហរដ្ឋអាមេរិក​ទៅក្នុងវិស័យ​នេះ ដោយកើនយ៉ាងខ្ពស់​លើពីខែដដែល​កាលពីឆ្នាំមុន​ដែលមានត្រឹមតែ​៣៩.៧លានដុល្លារ​សហរដ្ឋអាមេរិក។

 

កម្មវិធីសំខាន់ៗ​ពិព័រណ៍​ឧស្សាហកម្មសំណង់​កម្ពុជាក្នុងឆ្នាំ​នេះមានដូចជា​៖

ការចូលរួមយ៉ាង​ពេញលេញក្នុង​ពិព័រណ៍ឧស្សាហកម្ម​សំណង់កម្ពុជា​ក្នុងឆ្នាំ​២០១៦​ រយៈពេល៣ថ្ងៃដែល​ទាក់ទាញអ្នក​ទស្សនាជាង​១៥,០០០​នាក់ អ្នកអភិវឌ្ឍ និងក្រសួង​សំខាន់ៗ។

សាវតា​និងខិត្តបណ្ណផ្សព្វផ្សាយ​ក្រុមហ៊ុននៅស្តង់​ពិសេសរបស់​ចក្រភពអង់គ្លេសនឹ​ងត្រូវតាំងបង្ហាញក្នុង​ព្រឹត្តិការនោះ​។

ការអញ្ជើញ​ទៅចូលរួមក្នុង​ពិធីដែលរៀបចំ​ឡើងដោយ​ឯកអគ្គរាជទូត​អង់គ្លេសនៅ​ថ្ងៃទី​១ធ្នូ សម្រាប់ប្រតិភូ​ និងក្រុមហ៊ុនដែល​ជាប់កិច្ចសន្យា​សាងសង់​ជាយុទ្ធសាស្រ្ត។

ការអញ្ជើញ​ចូលរួមក្នុងពិធី​បង្កើតបណ្តាញ​នៅពិព័រណ៍​ឧស្សាហកម្មសំណង់​កម្ពុជា​ក្នុងថ្ងៃ​ទី២ឆ្នូ​។

ជួបប្រជុំទល់មុខគ្នា​មួយទៅមួយមក​ជាមួយនឹង​ក្រុមអ្នកម៉ៅការ និងវិនិយោគិន​ជប៉ុន​ក្នុងប្រទេសកម្ពុជា​ក្នុងភាពជាដៃគូ​ជាមួយសមាគមន៍​ពាណិជ្ជកម្មជប៉ុន​នៃប្រទេស​កម្ពុជា (JBAC)៕

 

ប្រែសម្រួល៖ វេហា

ប្រភព៖ PR

រូបភាព៖ គិត សេរី​

 

មតិយោបល់

អត្ថបទពេញនិយម