កីឡា | January 12, 2017

ស្គាល់សង្សារថ្មីរបស់ Ronaldo ហើយដឹងថាគេញ៉ែនាងដោយរបៀបណានៅ?

នេះ​គឺ​ជា​រឿង​ផ្លូវការ! មិន​មែន​រឿង​ដែល​ Cristaino Ronaldo គឺ​ជា​កីឡាករ​ល្អ​បំផុត​នៅ​ឆ្នាំ​២០១៦​ទេ។ អ្នក​ទស្សនា​បាល់ទាត់​ដឹង​ស្ទើរ​តែ​គ្រប់​គ្នា​ក្រោយ​ពី​មាន​ការ​ស្ទង់​មតិ​មុន FIFA ប្រកាស​លទ្ធផល​។ អ្វី​ដែល​ផ្លូវ​ការ​នៅ​ពេល​នេះ​គឺ​ខ្សែ​ប្រយុទ្ធ​របស់ Real Madrid កំពុង​មានទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ម៉ូដែល​នាង Georgina Rodriguez។

 

 

គូ​ស្នេហ៍​នេះ​ត្រូវ​បាន​គេ​ឃើញ​បង្ហាញ​ខ្លួន​ជាមួយ​គ្នា​ក្នុង​ព្រឹត្តិការណ៍​ជា​ច្រើន​ពី​មុន​មក ដោយ​តារា​របស់ Real ត្រូវ​បាន​គេ​រាយការណ៍​ពេល​ដែល​ពួក​គេ​បាន​ទៅ​លេង Disneyland Paris ជាមួយ​គ្នា ប៉ុន្តែ​ពេល​នេះ​ភាព​ផ្អែមល្ហែម​របស់​ពួក​គេ​បាន​បង្ហាញ​ជា​សាធារណៈ​ហើយ។

 

Ronaldo និង Rodridguez បាន​ចូល​រួម​កម្មវិធី​ពានរង្វាន់ Best FIFA Football ជាមួយ​គ្នា​នៅ​ទីក្រុង​ Zurich រួម​ដំណើរ​ដោយ​កូន​ប្រុស​របស់​គេ Cristiano Jr ហើយ​មើល​ទៅ​ហាក់​ល្អុកល្អិន​ណាស់​ខណៈ​ដែល​ពួក​គេ​ផ្ដល់​ការ​ថត​រូប​មុន​ពិធី​ចាប់​ផ្ដើម។

 

Rodriguez គឺ​ជា​អតីត​បុគ្គលិក​របស់​ហាង Madrid Gucci ហើយ​ដោយសារ​តែ​ការងារ​នេះ​ហើយ​ទើប​ទើប​តារា​ម៉ូដែល​វ័យ​២១​ឆ្នាំ​រូប​នេះ​ជាប់​ទំនាក់ទំនង​ជាមួយ​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ។ គូ​ស្នេហ៍​នេះ​បាន​ជួប​គ្នា​នៅ​ព្រឹត្តិការណ៍ Dolce & Gabbana មុន​ពេល​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ឃើញ​ដើរលេង​ជាមួយ​គ្នា​នៅ​ទីក្រុង​ប៉ារីស​កាល​ពី​ខែ​វិច្ឆិកា។

 

 

ក្រោយ​មក​នាង​បាន​ក្លាយ​ជា​​ភ្ញៀវ​លេខ​១​របស់​ខ្សែប្រយុទ្ធ​រូប​នេះ​នៅ​ក្នុង​ការ​ប្រកួត​របស់ Real Madrid រាប់​បញ្ចូល​ទាំង​ការ​ប្រកួត​នៅ Champions League ពេល​ប៉ះ​ជាមួយ Borussia Dortmund ផងដែរ។

តារា​ម៉ូដែល​សញ្ជាតិ​អេស្ប៉ាញ​​រូប​នេះ​បាន​រៀន​ផ្នែក​រាំ​មុន​ពេល​ផ្លាស់​អាជីព​ទៅ​ជា​តារា​ម៉ូដែល​ក្រោយ​ពី​សិក្សា​ភាសា​អង់គ្លេស​នៅ​ទីក្រុងឡុងដ៍។ ពេល​នាង​ត្រលប់​មក​ពី​អង់គ្លេស​វិញ នាង​ផ្លាស់​មក​នៅ​ទីក្រុង​ Madrid មិន​ទៅ​ស្រុក​កំណើត​ Jaca ទេ ។

 

ឥឡូវនេះ​ស្នេហា​របស់​ពួក​គេ​បង្ហាញ​ជា​សាធារណៈ​ហើយ អ្នក​គាំទ្រ​ប្រាកដ​ជា​បាន​ឃើញ Rodriguez បង្ហាញ​ខ្លួន​កាន់​តែ​ច្រើន​នៅ​ឆ្នាំ​២០១៧៕

 

ប្រែសម្រួល៖ ធារ៉ា

ប្រភព៖​ Goal

 

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));