កម្សាន្ត | January 11, 2017

ជនសង្ស័យ ១៦ នាក់​ពីបទប្លន់នាង Kim Kardashian ត្រូវបានចាប់ខ្លួននៅបារាំង

ប៉ូលិស​បារាំង​បាន​លោមព័ន្ធ​ខ្លួន​មនុស្ស​១៦​នាក់ ហើយ​បញ្ជូន​ទៅ​ប៉ុស្តិ៍​ច្រើន​ផ្សេង​គ្នា​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​​បទ​ប្លន់​នាង Kim Kardashian នៅ​ប៉ារីស។

 

 

ជនសង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីក្រុង​៥​ផ្សេង​គ្នា ហើយ​សកម្មភាព​នេះ​គឺ​ជា​ការ​រៀបចំ​ឡើង​របស់​កម្លាំង​ប៉ូលិស។

បុរស​ពីរ​នាក់​​បាន​ទាញ​យក​គ្រឿង​អលង្ការ​កាល​ពី​ខែ​តុលា​នៅ​​អាផាត់មិន​ទំនើប​មួយ​ក្នុង​ក្រុង​ប៉ារីស ប៉ុន្តែ​ប៉ូលិស​យល់​ថា​សកម្មភាព​ប្លន់នេះ​មាន​ការ​រួម​គំនិត​ក្នុង​ទ្រង់ទ្រាយ​ធំ។

មាន​ការ​ចុះ​ផ្សាយ​យ៉ាង​ទូលំទូលាយ​ថា​ ក្រុម​ចោរ​ប្លន់​បាន​យក​ទ្រព្យ​សរុប​ប្រមាណ​១០​លាន​ដុល្លារ ប៉ុន្តែ TMZ រាយការណ៍​តាម​ប្រភព​ជាក់​លាក់​ពី​ចំនួន​នៃ​ទ្រព្យ​ដែល​បាត់បង់​គឺ ៥,៦​លាន​ដុល្លារ។ នោះ​គឺ​រាប់​បញ្ចូល​ទាំង​ចិញ្ចៀន​តម្លៃ​៤​លាន​ដុល្លារ​ផង​ដែរ។

ជនសង្ស័យ​អាច​នឹង​ត្រូវ​ឃុំ​ខ្លួន​៦៩​ម៉ោង​មុន​ពេល​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ ឬ​ដោះលែង៕

 

ប្រែសម្រួល៖ ធារ៉ា

ប្រភព៖ Coverage

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));