ជីវិត | January 11, 2017

ហេតុអ្វីការតាំងចិត្តធ្វើកិច្ចការក្នុងឆ្នាំថ្មីរបស់អ្នកបរាជ័យ ហើយអ្វីទៅជាច្រកចេញ?

ខែ​មករា​ទើប​តែ​ចាប់​ផ្ដើម​បោះជំហាន​ទៅ​សន្សឹមៗ​ចោល​យើង​ទាំង​អស់​គ្នា​ជា​ថ្មី​ម្ដង​ទៀត ហើយ​ពិត​ណាស់​យើង​នឹង​ត្រូវ​រង់​ចាំ​ជាង​៣៣០​ថ្ងៃ​ទៀត​ទើប​អាច​រីករាយ​ជាមួយ​នឹង​ការ​ចាប់​ផ្ដើម​ផែន​ការ​ក្នុង​ខែ​មករា​សា​ជា​ថ្មី។ ម្នាក់ៗ​សុទ្ធ​តែ​ចង់​បាន​អ្វី​ដែល​ថ្មី និង​ប្រសើរ​ឡើង​សម្រាប់​ឆ្នាំ​ថ្មី និង​រំភើប​ជាមួយ​នឹង​ការ​ចាប់​ផ្ដើម​។

 

 

យោង​តាម​សមាគម​វេជ្ជសាស្ត្រ​អាមេរិក មនុស្ស​ប្រមាន​៤០​ទៅ​៥០%​ចូល​រួម​នៅ ក្នុង​ការ​​តាំង​ចិត្ត​ដើម្បី​សម្រេច​ជោគជ័យ​នៅ​ក្នុង​ឆ្នាំ​ថ្មី ប៉ុន្តែ​មាន​មនុស្ស​ប្រហែល​១០​ទៅ​១៥%​ប៉ុណ្ណោះ​ដែល​ក្រោយ​មក​បាន​សម្រេច​​គោលដៅ​របស់​ខ្លួន។

មាន​សំនួរ​ជា​ច្រើន​​ត្រូវ​បាប​ជជីកសួរ​ពី​មូលហេតុ​ដែល​ធ្វើ​អោយ​មនុស្ស​បរាជ័យ​ក្នុងគោលដៅ​ឆ្នាំ​ថ្មី។ ចម្លើយ​គឺ​សាមញ្ញ​បំផុត ព្រោះ​យើង​គ្មាន​គំរោង ដូច្នេះ​ហើយ​យើង​ចេះ​តែ​ផ្ដោត​លើ​រឿង​ដែល​ខុស។

 

តាម​ពិត​ការ​បង្កើត​រឿង​ដែល​ត្រូវ​សម្រេច​អោយ​បាន​មិន​មែន​ជា​រឿង​អាក្រក់​ទេ។ ជា​ធម្មតា​បញ្ហា​បណ្ដាល​មក​ពី​កង្វះ​​ការ​លើក​ទឹក​ចិត្ត នង​ភាព​អាច​ជឿ​ទុកចិត្ត​បាន​​ដែល​ជា​​រឿង​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ការ​តាំង​ចិត្ត​សម្រាប់​បំពេញ​គោលដៅ​ក្នុង​ឆ្នាំ​ថ្មី។ អ្នក​ត្រូវ​តែ​ប្រែក្លាយ​ការ​ត្រេកអរ និង​រំភើប​​នៅ​ក្នុង​ឆ្នាំ​ថ្មី​​អោយ​​ទៅ​ជា​គំរោង​ដែល​ជាក់​លាក់​ និង​អាច​សម្រេច​បាន។

 

ដើម្បី​បង្កើប​អត្រាជោគជ័យ​របស់​អ្នក អ្នក​ត្រូវ​ការ​ភាព​អាច​ជឿទុកចិត្ត​បាន។ អ្នក​ដែល​ខ្វះ​ភាព​អាច​ជឿ​ទុក​ចិត្ត​បាន​ នឹង​បាត់​បង់​ឱកាស​ពាក់​កណ្ដាល​ពី​ការ​សម្រេច​គោលដៅ​ឆ្នាំ​ថ្មី​បាន។

វា​គឺ​ដូច​ជា​គោលការណ៍​របស់​កម្មវិធី Rehab ដែល​ដែរ។ អ្នក​គិត​ថា​ ហេតុ​អ្វី​បាន​ជា​ពួក​គេ​ណែនាំ​អោយ​មាន​ការ​ប្រជុំ​ជា​រៀងរាល់ថ្ងៃ? វា​មិន​មែន​ដោយសារ​ពួក​គេ​នឹង​បាន​រៀន កម្មវិធី និង​ជំនាញ​ថ្មី​ច្រើន​នោះ​ទេ ប៉ុន្តែ​ប្រយោជន៍​ធំ​​បំផុត​ដែល​បាន​ពី​ការ​ប្រជុំ​ទាំង​នោះ​គឺ​ ការ​គាំទ្រ និង​ភាព​អាច​ជឿទុកចិត្ត​បាន​ដែល​ពួក​គេ​ទទួល​បាន​ពី​អ្នក​រួមការងារ។

 

ដូច្នេះ​តើ​អ្នក​ធ្វើ​យ៉ាង​ណា​ទើប​អាច​ទទួល​បាន​ភាព​អាច​ជឿ​ទុក​ចិត្ត​បាន? តាម​ពិត​មាន​កន្លែង​ជា​ច្រើន។ អ្នក​អាច​កត់​បញ្ជីរ​ឈ្មោះ​​មិត្តភ័ក្ដិ និង​គ្រួសារ។ និយាយ​ប្រាប់​មនុស្ស​អោយ​បា​ន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។ ចូរ​ប្រាប់​តែ​មនុស្ស​ដែល​នឹង​គាំទ្រ ហើយ​ជំរុញ​អ្នក​ទៅ​រក​ការ​រំពឹង​ទុក​ដែល​​ជា​ការពិត។ សរសេរ​គំរោង​ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក​ សរសេរ​ពី​ជំហាន​នីមួយៗ។ បើ​អ្នក​មិន​ច្បាស់​ថា​ត្រូវ​ចាប់​ផ្ដើម​ពី​ចំណុច​ណា​ អ្នក​អាច​គិត​ដល់​ការ​ជួល​គ្រូបង្វឹក​ជីវិត ឬ​អ្នក​ណែនាំ​អាជីព។ ចូល​រួម​ជាមួយ​ក្រុម​ផ្ដល់​ជំនួយ។

 

មើល​អ្នក​មាន​គោលបំណង​នៅ​ក្នុង​ចិត្ត ត្រូវ​ចាប់​ផ្ដើម​ភ្លាម កុំ​រង់ចាំ​រហូត​ដល់​ចុង​ឆ្នាំ។ ត្រូវ​តែ​ចាប់​ផ្ដើម​ភ្លាម! ហេតុ​អ្វីអ្នក​ត្រូវ​រង់​ចាំ​ដល់​ចុង​ឆ្នាំ? មិន​ថា គោលបំណង​អ្វី​ទេ អ្នក​កម្រ​នឹង​មាន​ពេលវេលា​ដ៏​ឥតខ្ចោះ​ដើម្បី​ធ្វើ ឬ​ចាប់​ផ្ដើម​ណាស់។ ដូច​អ្នក​ត្រូវ​តែ​បោះជំហាន​ភ្លាម។

 

ឆ្នាំ​ថ្មី​មិន​មាន​ចម្លើយ​សម្រាប់​ការ​បំពេញ​គោលបំណង​ទេ ប៉ុន្តែអ្នក​មាន។ បញ្ហា​គឺ​អ្នក​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ជំរុញ​ទឹក​ចិត្ត​ទៅ​រក​ការ​ផ្លាស់​ប្ដូរ​ឬ​នៅ? រឿង​មួយ​ចំនួន​ដែល​អ្នក​ចង់​ផ្លាស់​ប្ដូរ​មាន​ដូច​ជា​ ការងារ​ដែល​អ្នក​មិន​ពេញ​ចិត្ត​ជា​ច្រើន​ឆ្នាំ​មកហើយ ឬ​អ្នក​ចង់​ឈប់​បារី​ជា​យូរ​មកហើយ។ អ្នក​អាច​នឹង​ចង់​ស្រក​ទម្ងន់ ឬ​ឈប់​ផឹក​ស្រា។ ឈប់​ជក់​បារី ឈប់​ញ៉ាំអាហារ​ដែល​ប៉ះពាល់​សុខភាព ទាំង​អស់​នេះ​សុទ្ធ​តែ​អាច​សរសេរ​ក្នុង​បញ្ជី​ដែល​អ្នក​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​សម្រាប់​ឆ្នាំ​ថ្មី។

អ្នក​អាច​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ មិន​មែន​យប់នេះ​ ឬ​ថ្ងៃ​ស្អែក​ទេ គឺ​ពេល​នេះ!

 

ប្រែសម្រួល៖ សិដ្ឋ

ប្រភព៖ GC

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));