កីឡា |

Roberto Carlos ថា Zidane នឹងត្រូវគេទទួលស្គាល់ជាគ្រូបង្វឹកល្អបំផុតរបស់ពិភពលោកនៅអនាគត

Roberto Carlos បាន​គាំទ្រ​អតីត​មិត្ត​រួម​ក្រុម Zinedine Zidane ថា​នឹង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​គ្រូបង្វឹក​ល្អ​បំផុត​របស់​ពិភពលោកនា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

 

 

ក្រោយ​ពី​ទទួល​តំណែក​បន្ត​ពី​លោក Rafael Benitez នៅ Santiago Bernabeu កាល​ពី​ខែ​មករា​ឆ្នាំ​២០១៦ Zidane បាន​ដឹក​នាំ​ក្លិប​អោយ​លើក​ពាន​ Champions League លើក​ទី​១១​របស់​ក្លិប ព្រម​ទាំង​លើក​ពាន Club World Cup ហើយ​កំពុង​រក្សា​កំណត់ត្រា​៣៩​ប្រកួត​មិន​ទាន់​ចាញ់។

Zidane គឺ​ជា​បេក្ខភាព​គ្រូបង្វឹក​ល្អ​បំផុត​របស់ Best FIFA Men’s Coach ឆ្នាំ​២០១៦ ជាមួយ​នឹង​គ្រូបង្វឹក​ដែល​ដឹក​នាំ​ព័រទុយហ្គាល់​អោយ​ឈ្នះ​ពាន Euro 2016 លោក Fernando Santos ប៉ុន្តែ​ត្រូវ​បាន​ផ្ដួល​ដោយលោក Claudio Ranieri ដែល​បាន​ដឹក​នាំ Leicester City អោយ​ឈ្នះ​ពាន Premier League ដែល​គេ​នឹក​ស្មាន​មិន​ដល់។

 

 

ចំណែក Roberto Carlos ដែល​បាន​លេង​ជាមួយ Zidane នៅ Real Madrid អស់​៥​ឆ្នាំ ជឿ​ថា មិត្ត​រួម​ក្រុម​របស់​ខ្លួន​កំពុង​ស្ថិត​លើ​វិថី​ដែល​​នឹង​ត្រូវ​គេ​ទទួល​ស្គាល់​ជា​អ្នក​ចាត់ការ​អស្ចារ្យ​បំផុត​របស់​ពិភពលោក។

“អ្នក​អាច​មើល​ចំនួន​បាន ខ្ញុំ​មិន​អាច​និយាយ​អ្វី​បាន​ទេ។ មិន​មាន​អ្នក​ចាត់ការ​ច្រើន​រូប​ដែល​អាច​ធ្វើ​ដូច​គាត់​បាន​នៅ​ក្នុង​រយៈ​ពេលមួយ​ឆ្នាំ​នោះ​ទេ”។ អតីត​ខ្សែ​ការពារ​ឆ្វេង​និយាយ៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ Goal

 

មតិយោបល់