ជីវិត | January 11, 2017

ក្មេងស្រីម៉ាឡេស៊ីវ័យ១៧ឆ្នាំបង្ហោះស្នាដៃធ្វើនំមានអ្នកទស្សនាជាង២០ម៉ឺននាក់ (វីដេអូ)

ក្មេង​ស្រី​ម៉ាឡេស៊ី​បញ្ចេញ​ថ្វីដៃ​ធ្វើ​នំបែប​ឥណ្ឌា​ និង​ត្រូវ​បាន​បញ្ចូល​សំឡេង​ត្រូវ​បាន​គេ​ចែក​រំលែកបន្ត​នៅ​លើ​អនឡាញ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន។

 

 

យោង​តាម The Coverage ក្មេង​ស្រី​វ័យ​១៧​ឆ្នាំ​រូប​នេះ​ជួយ​ការងារ​ម្ដាយ​របស់​នាង​ក្នុង​​ហាង​លក់​នំ Roti Canai Kak Ros នៅ Bidor។

នាង​ជា​កូន​ទី​៤​ក្នុង​ចំណោម​កូន​៥​នាក់ នាង​និយាយ​ថា នាង​ប្រើ​ពេល​ត្រឹម​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​រៀន​ធ្វើ​នំ​ដ៏​មាន​រសជាតិ​ឆ្ងាញ់​នេះ​យ៉ាង​ស្ទាត់​ជំនាញ។​

ជាមួយ​នឹង​អ្នក​ Follow ជាង​៤០០០០​នាក់ នៅ​លើ Instagram នាង​បាន​ឆក់​យក​បេះ​ដូង​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​ជុំវិញ​ពិភពលោក​ជាមួយ​នឹង​ស្នាម​ញញឹម និង​ជំនាញ​របស់​នាង៕

 

 

 

 

ប្រែសម្រួល៖ ធារ៉ា

ប្រភព៖ Stomp

 

មតិយោបល់

អត្ថបទពេញនិយម