កីឡា | January 10, 2017

Oscar ស៊ុតចូលក្នុងការបង្ហាញខ្លួនប្រកួតទីមួយឲ្យ Shanghai SIPG

Oscar ចាប់​ផ្ដើម​អាជីព​នៅ​ចិន ដោយ​ក្ដី​រីករាយ​តាម​រយៈ​ការ​រក​បាន​គ្រាប់​ដំបូង​ក្នុង​ប្រកួត​មិត្ត​ភាព​ពេល​ Shanghai SIPG ជួប​ជាមួយ Al Batin នៅទីក្រុង Doha។

 

 

កីឡាករ​លំដាប់​អន្តរជាតិ​របស់​ប្រេស៊ីល បាន​ផ្លាស់​មក​លេង​នៅ​ចិន​កាល​ពី​ដើម​ខែ​យ៉ាង​គួរ​អោយ​ភ្ញាក់​ផ្អើល ពេល​ដែល​គេ​ក្រសោបន​បាន​លុយ​៦០​លាន​ផោន​អោយ Chelsea ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​បាន​បង្ហាញ​តម្រុយ​ថា គេ​នឹង​សម្រួល​ប្រាក់​ឈ្នួល​២០​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​របស់​គេ​តាម​រយៈ​ការ​ស៊ុត​បញ្ចូល​ទី​អោយ​ក្លិប​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង។

 

តង់​ទី​មួយ​ដែល​បញ្ចប់​ទៅ​ដោយ​គ្មាន​គ្រាប់​បាល់ Oscar បាន​បង្ហាញ​ខ្លួន​ក្នុង​តង់​ទី​ពី​ដោយ​ទាញ​ចណាប់​អារម្មណ៍​បាន​ភ្លាមៗ​ក្រោយ​រក​គ្រាប់​បាល់​បាន​ពី​ការ​ទាត់​បាល់​ផ្ដាច់​មិន​ល្អ​របស់​គូ​ប្រកួត។

ហើយ​មិន​តែ​ប៉ុណ្ណោះ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ក៏​បាន​ស៊ុត​ចំ​គោលដៅ​ជា​ច្រើន​គ្រាប់​ទៀត។

 

“ខ្ញុំ​ហ្វឹកហាត់​បាន​តែ​ពីរ​ថ្ងៃ​ ហើយ​នេះ​ជា​ការ​ប្រកួត​ទី​មួយ​របស់​ខ្ញុំ។ នេះ​ជា​ការ​ចាប់​ផ្ដើម​នៃ​រដូវកាល​ថ្មី ហើយ​យើង​រក​បាន​តែ​មួយ​គ្រាប់ ដែល​ជា​គ្រាប់​ជ័យជម្នះ”។ Oscar ប្រាប់​អ្នក​សារព័ត៌មាន។

 “មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​លេង​បាន​ល្អ​ណាស់​ថ្ងៃ​នេះ។ កីឡាករ​ចិន​ព្យាយាម​ជួយ​អោយ​យើង​រួបរួម​គញនា។ វា​ពិបាក​ណាស់​ដើម្បី​លេង​អោយ​បាន​ល្អ​ក្នុង​រយៈ​ពេល​ខ្លី​បែប​នេះ ប៉ុន្តែ​ពួក​គេ​ធ្វើ​​វា​បាន"។

 

Oscar ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ល្បីៗ​ជា​ច្រើន​ដែល​ស្ថិត​ក្នុង​បញ្ជី​ត្រូវ​ផ្ទេរ​មក​ចិន។ ខ្សែ​បម្រើ​កណ្ដាល​លំដាប់អន្តរជាតិ​របស់​ ប៊ែលហ្ស៊ិក ក៏​បាន​ផ្លាស់​មក​លេង​អោយ Tianjin Quanjian ដែល ខណៈ Carlos Tevez ផ្លាស់​ទៅ Shanghai Shenhua ត្រូវ​គេ​រាយការណ៍​ថា ទទួល​បាន​តម្លៃ​ឈ្នួល​ប្រចាំ​សប្ដាហ៍​ថ្លៃ​បំផុត​លើ​លោក៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ Goal

 

 

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));