កីឡា |

Coutinho នឹងចូលលេងពេលប៉ះ Southampton ខណៈ Henderson នឹងចូលហ្វឹកហាត់

លោក Jurgen Klopp បាន​បង្ហើប​អោយ​ដឹង​ថា​ Philippe Coutinho ជា​សះស្បើយ​អាច​ចូល​លេង​បានវិញហើយ​ក្នុង​ជំនួប​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ League Cup ពេល​ជួប​ Southampton ខណៈ Jordan Henderson រំពឹង​ថា​នឹង​បាន​មក​​ចូល​រួម​ហ្វឹកហាត់​វិញ​នៅ​ចុង​សប្ដាហ៍​នេះ។

 

 

ខ្សែ​ប្រយុទ្ធ​លំដាប់​អន្តរជាតិ​​របស់​ប្រេស៊ីល ដែល​អង្គុយ​មើល​ការ​ប្រកួត​របស់​ក្លិប​៩​ប្រកួត​មក​ហើយ​ដោយសារ​របួស​កជើង​នោះ នឹង​បង្ហាញ​ខ្លួន​ជា​ថ្មី​នៅ​ថ្ងៃ​ពុធ​នេះ។

 

 

ការ​បង្ហាញ​ខ្លួន​ក្នុង​ជំនួប​ជាមួយ Southampton នេះ​ក៏​នឹង​ក្លាយ​ជា​ការ​ធ្វើ​តេស្ត​ដើម្បី​ដឹង​ថា កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​អាច​នឹង​មាន​វត្តមាន​លើ​វាល​ស្មៅ​ ឬ​យ៉ាង​ណា​ពេល​ហង្សក្រហម​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​​បិសាច​ក្រហម Manchester United។

 

 

“ខ្ញុំ​គិត​ថា Phil ជា​សះស្បើយ​ទាំង​ស្រុង​ល្មម​អាច​ចូល​រួម​ជាមួយ​ក្រុម​បាន​ហើយ។ មាន​ន័យ​ថា អាច​លេង​សាក​ល្បង​ ប៉ុន្តែ​យើង​ចាំ​មើល​ការ​ប្រកួត​សិន។ គេ​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ល្អ។ គេ​ឈឺ​៦​ទៅ​៧​សប្ដាហ៍​ហើយ របួស​គឺ​ស៊ី​ពេល​យ៉ាង​នេះ​ឯង។ យើង​នឹង​រង់​ចាំ​មើល​សិន ពេល​នេះ​មិន​ទាន់​មាន​ការ​សម្រច​ចិត្ត​ចុង​ក្រោយ​នៅ​ឡើយ។ គេ​បាន​ចូល​ហ្វឹកហាត់​៣​លើក ហើយ​ការ​ប្រកួត​នេះ​នឹង​ក្លាយ​ជា​ការ​សាកល្បង​លើក​ទី​៤”។ អ្នក​ចាត់ការ​ក្រុម Liverpool និយាយ៕​

 

ប្រែសម្រួល៖ និមល

ប្រភព៖ Goal

 

 

មតិយោបល់