ព័ត៌មាន | December 29, 2016

ព័ត៌មានពេលល្ងាចរបស់ ភីអិនអិន នឹងមានផ្សាយផ្ទាល់តាមហ្វេសប៊ុក

ចាប់ពី​ថ្ងៃចន្ទ​ទី២ ខែ​មករា ឆ្នាំ​២០១៧​តទៅ ព័ត៌មាន​កម្ពុជាល្ងាច​នេះរបស់​ ភីអិនអិន ដែល​មានលោក ប៉ែន​ បូណា​ ជាពិធីករ​​​នឹង​មាន​ផ្សាយបន្ត​ផ្ទាល់តាម​ហ្វេសប៊ុកផងដែរ​។

 

 

ទោះបីជា​លោក​អ្នកមិន​នៅពីមុខ​កញ្ចក់​ទូរទស្សន៍ ក៏អាច​តាមដានព័ត៌មាន​ដ៏គួរឲ្យចាប់​អារម្មណ៍​របស់ ​ភីអិនអិន​ ដោយផ្ទាល់​ចាប់​ពីម៉ោង​ ៧ ​ដល់ ម៉ោង ​៨ ​ល្ងាច គឺដំណាល​គ្នានឹង​ការផ្សាយនៅ​តាមកញ្ចក់​ទូរទស្សន៍​ដែរ​។

ដូច្នេះ​ ទោះជា​លោកអ្នកនៅ​ទីណាក៏អាច​តាមដានព័ត៌មាន​ពេលល្ងាច​របស់​ ភីអិនអិន បាន​​តាមរយៈ​ស្មាតហ្វូន ​អាយផេត​ ឬតាប្លេត​ នៅគ្រប់ទី​កន្លែង ដោយ​គ្រាន់តែលោក​អ្នកចូលទៅ​កាន់អាសយដ្ឋាន​៖ www.facebook.com/PNNTVNews/

 

មតិយោបល់