ព័ត៌មាន |

លោក ឧកញ៉ា ឡាយ លន់ និយាយពីអចលនទ្រព្យនៅខេត្តសៀមរាប

សៀមរាប៖ កាល​ពី​​ថ្ងៃទី២៥ខែធ្នូ​ ឆ្នាំ​២០១៦​ កន្លង​ទៅ​នេះ លោកឧកញ៉ា ឡាយ លន់ បាន​ចូល​រួម​ចែករំលែកបទពិសោធន៍ ដល់សិក្ខាកាមជាង១០០នាក់ នៅសណ្ឋាគារសេរីភាពខេត្តសៀមរាប។

 

 

 

លោកឧកញ៉ា បាន​លើក​ឡើងពី​ វិស័យអចនទ្រព្យនៅក្នុងខេត្តសៀមរាប​ដែល​​កំពុង​រីក​ដុះដាល​ឡើង​កាន់​តែ​ខ្ពស់ ទាំងសំណង់ និង​ដី​ធ្លី​ទូទាំង​ខេត្ត​ ជាពិសេសតំបន់រមនីយដ្ឋានសួគ៌ត្រាវកុដ្ឋ។

ដោយសារកំណើតភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កើនឡើងជាលំដាប់ បានធ្វើអោយវិស័យសំណង់ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ធាគារ និងដីធ្លី​មាន​ទីផ្សារ​កាន់​តែ​ខ្ពស់​ឡើង​ៗ​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​ ឧកញ៉ា។

 

 

 

លោក ឧកញ៉ា បានផ្តល់អនុសាសន៍​ដល់អ្នករកស៊ី​អចលនទ្រព្យ​ទាំងអស់ គួរចាប់អារម្មណ៍ពីទីផ្សារចលនទ្រព្យនៅខេត្តអោយបានខ្លាំង ខណៈ​ឱកាស​នៃ​ផល​ចំណេញ​​មាន​ខ្ពស់​ស្រប​ពេល​ដែល​ទីផ្សារ​កំពុង​ត្រូវ​ប៉ាន់៕

 

 

 

អត្ថបទ និង​រូបភាព៖ អាឡិច

 

មតិយោបល់