កម្សាន្ត | November 02, 2018

បាន មុនីល័ក្ខ និងឌីជេ ម៉ៃ ណែនាំ​កន្លែង​ជុសជុល និង​ថែនាំ​ Smart Phone ដ៏​ល្អ​បំផុត​នៅ កម្ពុជា

 

ក្នុង​ឱកាស​ក្លាយ​​ជា​អ្នក​​តំណាង​​ឱ្យ​ក្រុមហ៊ុន អេស៊ា ឯ.ក ដែល​​ជា​ហាង​​ទូរសព្ទ​ដៃ​​ឈាន​​មុខ​ផ្នែក​​​ជុសជុល​​ទូរសព្ទ និង​​ការ​ថែនាំ​ជា​ពិសេស​​លើ​​ប្រភេទ iPhone តារា​​ចម្រៀង​​កញ្ញា បាន មុនីល័ក្ខ និង​ឌីជេ ម៉ៃ និយាយ​​ថា​នេះ​​គឺ​ជា​​ព្រឹត្តិការណ៍​​ថ្មី និង​​មិន​​ធ្លាប់​​មាន​​សម្រាប់​​ប្រទេស កម្ពុជា រួម​​ទាំង​​ការ​ចែក​​កាត VIP សម្រាប់​​អតិថិជន​​ផង​ដែរ។

 

 

ទាំង​​កញ្ញា បាន​ មុនីល័ក្ខ និង​ឌីជេ ម៉ៃ បាន​​លើ​ក​ឡើង​​ស្រដៀង​​គ្នា​ថា ព្រឹត្តិការណ៍​​នេះ​​នឹង​ធ្វើ​​ឱ្យ​បង​ប្អូន​​និយម​​ចូល​​ចិត្ត​​ប្រើប្រាស់ ស្មាតហ្វូន​​ល្អ ជា​ពិសេស​ម៉ូដែល iPhone តែ​​ម្ដង​នឹង​​អស់​​ទុក​​កង្វល់​ពី​​បញ្ហា​​នេះ​​ជា​មួយ​​តម្លៃ​​សមរម្យ​​បំផុត។​អ្នក​​ទាំង​ពីរ​​ក៏មាន​​ជំនឿ​ថា​​ការ​ឈរ​​ជា​​តំណាង​​ឱ្យ​​ក្រុមហ៊ុន អេស៊ា ឯ.ក នឹង​​ធ្វើ​ឱ្យ​​អតិថិជន​​ជា​ច្រើន​​ងាក​​មក​​ចាំ​អារម្មណ៍ និង​​ប្រើប្រាស់​​សេវា​​ក្រុម​​នេះ ដែល​​អាច​​មាន​​កម្រិត​​ប្រហាក់​ប្រហែល​មិន​​ចាញ់​​បរទេស​​នោះ​​ទេ។

 

 

ដោយ​ឡែក​​លោក គឹម វណ្ណស៊ី ប្រធាន​គ្រប់គ្រង​ផ្នែក Software ប្រចាំ​ហាង​ទូរស័ព្ទ សុធឿន ដែល​មាន​ទីតាំង​ខាង​ជើង​ផ្សារថ្មី​ទប់​មុខ​បេនឡាន​កំពង់​ចាម បាន​ឲ្យដឹង​ថា តារាប្រុស​ស្រី​២ដួង រួម​មាន​កញ្ញា បាន មុនីល័ក្ខ និងឌីជេ ម៉ៃ គាត់​ជា​អតិថិជន​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ជឿទុក​ចិត្ត​លើ​សេវា​លក់ និងការ​ជួសជុល​ទូរស័ព្ទ iPhone យើង​នៅទី​នេះ។ អ្នក​ទាំង​២បាន​ជឿជាក់​លើ​ហាង​យើង​បែបនេះ ទើប​ត្រូវជ្រើស​រើស​ឲ្យ​ក្លាយ​ជាអ្នក​តំណាង​ផ្សព្វផ្សាយ​ចាប់​ពីពេល​បើក​សន្និសីទ​ទៅ។

 

 

ប្រធាន​គ្រប់គ្រង​ផ្នែក Software រូបនេះ បន្តថា អតិថិជន​ទាំង​អស់ ដែល​បាន​ប្រើ​ទូរស័ព្ទ​ម៉ូដែល​អាយហ្វូន៦ រហូត​ដល់​អាយហ្វូន​ម៉ូដែល​ចុងក្រោយ​ទាំង​ថ្មី និង​មួយ​​ទឹក លោកអ្នក​អាច​មកជាវ​សេវា​ថែទាំ​ជា​កញ្ចប់​ពី​ក្រុមហ៊ុន​សុធឿន អេស៊ា ដែល​មានជា​កញ្ចប់​៣ខែ ៦ខែ និង​១ឆ្នាំ ពេល​មាន​បញ្ហា​សូម​ប្រញាប់​មក​ក្រុមហ៊ុន ដើម្បី​ឆែក​ជូន បើ​ត្រូវ​តាមលក្ខខណ្ឌ​នោះ ក្រុមហ៊ុន​ជួសជុល​ភ្លាមៗ បើ​ជាករណី​ធ្ងន់ធ្ងរ​យូរ​បំផុត​៣ថ្ងៃ យើង​នឹងប្តូរ main board ជូន​ដល់​ភ្ញៀវមិន​ឲ្យ​យឺត​យ៉ាវ។

 

 

បើសិន​ជាចាប់​អារម្មណ៍​មក​ជាវ​កញ្ចប់ VIP Card ដែល​នឹងចាប់​លក់ពីថ្ងៃ​ជូន​ដំណឹង​តទៅ។ ជាពិសេស​នេះ ការ​បង្ហាញ​យុទ្ធនាការ​ចែក​ប័ណ្ណ​សមាជិក VIP លើ​សេវាថែ​ទាំ​ទូរស័ព្ទ iPhone ដោយ​ឥតគិត​ថ្លៃ ១០០០០០ កាត ទូទាំង​ប្រទេស។ នៅក្នុង​ពេលឆាប់ៗ​ខាង​មុខ​នេះ ក្រុមហ៊ុន នឹង​មាន​ការថត​ស្ពតមួយ ដែល​មាន​តួអង្គ​សិល្បៈ​ជាង​​១០នាក់ ដោយក្នុង​នោះ​តួសំខាន់ មាន​៣រូប ហើយ​ស្ពត គឺនិយាយ​ពីយុទ្ធនាការ ចែក​ប័ណ្ណសមាជិក VIP នេះ​ផ្ទាល់តែ​ម្តង។ ហើយ​មូលហេតុ ដែល​ជ្រើស​តារាទាំង​៣រូប​នេះ មក​ធ្វើជា​តំណាង​ឲ្យក្រុម​ហ៊ុន និង​ថតស្ពត គឺ​ដោយ​សារ​តែពួក​គាត់ ក៏ជាអតិថិជន​ប្រចាំ​របស់​ក្រុមហ៊ុន ទទួល​សេវា​កម្មជួស​ជុល​ទូរស័ព្ទ​នៅ​ក្រុមហ៊ុន​ច្រើន​ឆ្នាំមក​ហើយ ដូច្នេះ​ពួក​គាត់​បាន​ដឹង​ច្បាស់ពីភាព​ជឿ​ជាក់ និង​សេវា​កម្ម​របស់​ក្រុមហ៊ុន។

 

 

កញ្ញា មុនីល័ក្ខ និង​ឌីជេម៉ៃ បានឲ្យ​ដឹង​ស្រដៀង​គ្នា​ថា ពួកគេ​ទាំង​២ មុន​នឹង​ត្រូវបាន​ម្ចាស់​ហាង​ទូរស័ព្ទ​សុធឿន ផ្តល់​ការងារ​ជាតារា​ថតស្ប៉ត​ប្រចាំ​ហាងមួយ​នេះ ដោយ​សារ​តែយើង​ធ្លាប់​មក​ទិញ និង​ជាវរបស់​របរ​ទាក់ទង​នង​ទូរស័ព្ទ​អាយ​ហ្វូន​ច្រើន​ដង និងយូរ​មកហើយ។ ជាពិសេស​កន្លែង​មួយ​នេះ មាន​ការជួស​ជុល​ដោយ​ជាង​ចំណានៗ មាន​បទពិសោធន៍​ជាង​១០ឆ្នាំ និង​ជាងខ្លះ​មក​ពីក្រៅ ហើយ​ទូរស័ព្ទ​យកមក​ជួស​ជុល គឺធានា​ថា​មិន​ស៊ី​គ្រឿង​ដូចអ្វី ដែល​បងប្អូន​ធ្លាប់​ជួប​ឡើយ។ នាង​និងក្រុម​ការងារ​សប្បាយ​ចិត្ត ដោយ​ត្រូវបាន​ក្រុមហ៊ុន អះ​អាង​ថា ត្រៀម​ខ្លួន​ថតស្ពត​ឲ្យក្រុមហ៊ុន និង​ធ្វើជា​តំណាង​ឲ្យ​ក្រុមហ៊ុន​ផង​ដែរ៕

 

មតិយោបល់

អត្ថបទពេញនិយម