កីឡា | September 11, 2018

Manchester United ប្រកាសជ្រើសរើសបុគ្គលិកជំនាញខាងដោះដូរកីឡាករ

ក្រុម​បិសាច​​ក្រហម Manchester United កំពុង​ស្វែង​រក​​អ្នក​ជំនាញ​ផ្នែក​ជ្រើសរើស​កីឡាករ​ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​ធ្វើ​អោយ​ទីផ្សារ​ដោះដូរ​កីឡាករ​របស់​ខ្លួន​ប្រសើរ​ឡើង។

ក្លិប​កំពុង​ស្វែង​រក​អ្នក​ជំនាញ​ដើម្បី​ជួយ​បន្ថែម​សក្ដានុពល​​អោយ​ក្រុម​របស់​លោក Mourinho ក្រោយ​ពី​ការ​ខក​ចិត្ត​អំឡុង​រដូវ​ក្ដៅ​ដែល​អ្នក​ចាត់ការ​​ក្រុម​បិសាច​ក្រហម​ហាក់​អាក់អន់​ចិត្ត​នឹង​នាយក​ស្ដីទី Ed Woodward លើ​ការងារ​ដោះដូរ​កីឡាករ។

 

 

ក្លិប​យក្ស​នៅ​អង់គ្លេស​មួយ​នេះ​កំពុង​ចង់​បាន​អ្នក​ជំនាញ​ដែល​អា​ច​វិភាគ​ពី​កីឡាករ​ដែល​​មាន​សមត្ថភាព​អាច​លេង​នៅ​ក្លិប​លំដាប់​ទី​មួយ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្លិប។

បេក្ខជន​ដែល​​ត្រូវ​បាន​ជ្រើសរើស​នឹង​ត្រូវ​ធ្វើការ​​នៅ​​ផ្នែក​ស្វែង​រក និង​​ជ្រើសរើស​​កីឡាករ និង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្រេច​ចិត្ត​​ជ្រើសរើស​​កីឡាករ​ដែល​ស័ក្ដិសម​នឹង​ក្លិប​បិសាច​ក្រហម។

លោក Woodward ត្រូវ​បាន​​រិះគន់​ដោយ​អ្នក​គាំទ្រ​មួយ​ចំនួន​លើ​ការងារ​របស់​លោក​​អំឡុង​​ពេល​ការ​ដោះដូរ​កីឡាករ​នា​រដូវ​ក្ដៅ​ដោយ​លោកMourinho បាន​បន្ថែម​កីឡាករ​ត្រឹម​តែ​៣​នាក់​ប៉ុណ្ណោះ​ចូល​ក្នុង​ក្លិប​ដែល​តម្លៃ​សរុប​ត្រឹម​ 68 លាន​ផោន៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ ESPN  

 

មតិយោបល់

អត្ថបទពេញនិយម