កីឡា | September 10, 2018

អតីតមិត្តរួមក្រុម Ronaldo នៅ Real អះអាងថា Ronaldo នឹងរកមិនបាន៤០គ្រាប់នៅអ៊ីតាលីរដូវកាលនេះ

អតីត​មិត្ត​រួម​ក្រុម​របស់ Ronaldo នៅ Real Madrid កីឡាករ Raul Albiol ពន្លយ​ពាក្យ​ថា ការ​លេង​នៅ Serie A មិន​ត្រូវ​នឹង​ស្តាយ​របស់ Ronaldo ទេ ដូច្នេះ​រដូវ​កាល​នេះ​គេ​នឹង​ពិពាក្យ​រក​ 40 គ្រាប់​​អោយ Juventus ។

 

 

Ronaldo បាន​បំបែក​កំណត់ត្រា​​ក្នុង​ការ​គ្រប់បាល់លើស​​ 40 គ្រាប់​នៅ​គ្រប់​រដូវកាល​ក្នុង​រយៈ​ពេល​៨​លើក​ចុង​ក្រោយ ដោយ​ក្នុង​នោះ​មាន​កំណត់​ត្រា​ជាង​ 50 ចំនួន​ 6 ដង និង​ជាង​ 60 គ្រាប់​ចំនួន​ពីរ​លើក។

ការ​បំបែក​កំណត់ត្រា​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ ទោះ​យ៉ាង​ណា​ការ​ចាប់​ផ្ដើម​​នេះ​ត្រូវ​ប្រឹងប្រែង​ឡើង​វិញ​ជាមួយ​នឹង​ក្រុម​ការពារ​ជើង​ឯក​នៅ Serie A។

ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​​នៅ​មិនទាន់​បំបែក​ពង​មាន់​នៅ​ឡើយ​ទេ​ក្នុង​ការ​បង្ហាញ​ខ្លួន​៣​លើក ហើយ Albiol ដែល​បាន​លេង​ជាមួយ Ronaldo អស់​រយៈ​ពេល​៤​ឆ្នាំ​នៅ Santiago Bernabeu មុន​ពេល​ផ្លាស់​មក Napoli រំពឹង​ថា Ronaldo នឹង​លេង​បាន​ល្អ​នៅ​ក្នុង​ការ​ប្រកួត​ក្រោយៗ។

ខ្សែ​ការពារ​លំដាប់​អន្តរជាតិ​របស់​អេស្ប៉ាញ​បាន​ប្រាប់ AS ថា “វា​ជា​ការ​ពិត​ដែល​នៅ​អ៊ីតាលី បាល់​ទាត់​លេង​ប្រើ​ទិកនិក​ជាង ហើយ​ការពារ​ជាង ហើយ​ការ​ពិត​ពាំង​គ្នា​គឺ​ខ្លាំង ដូច្នេះ​អ្នក​ត្រូវ​ដឹង​ពី​របៀប​លេង។ Cristiano គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ជាមួយ​នឹង​គុណភាព​ដ៏​ល្អ​សម្បើម ប៉ុន្តែ​នៅ​អ៊ីតាលី គេ​នឹង​ពិបាក​រក​៤០គ្រាប់។ ហើយ​ខ្ញុំ​ក៏​រំពឹង​ថា គេ​នឹង​រក​មិន​បាន​ដែរ ព្រោះ​បើ​គេ​រក​បាន​វា​ល្អ​សម្រាប់ Juventus ប៉ុន្តែ​អាក្រក់​សម្រាប់ Napoli “៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ Goal

មតិយោបល់

អត្ថបទពេញនិយម