កីឡា | September 10, 2018

អតីតខ្សែប្រយុទ្ធ Man Utd ថា Mourinho មិនសមនឹងក្លិប កាលនោះពួកគេគួរជ្រើស Pep

អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ត្រូវ​បាន​រិះគន់​ដោយ​​អតីត​ខ្សែ​ប្រយុទ្ធ United កីឡាករ Cantona ដែល​និយាយ​ថា លោក Pep Guardiola ស័ក្ដិសម​ជាង​នៅ​ទឹក​ដី Old Trafford។

 

 

United បើក​រដូវកាល​មក​​​យ៉ាប់​ខ្លាំង​ដោយ​ចាញ់ Brighton និង Tottenham និង​របូត​គ្រាប់​បាល់​៣​លើក។ Cantona ដែល​បាន​ឈ្នះ​ជើង​ឯក​៤​សម័យកាល​​នៅ Old Trafford ជឿ​ថា United នឹង​នៅ​តែ​បន្ត​ឈ្នះ​ពាន​ផ្សេងៗ​បើ​ទោះ​ជា​ត្រដាបត្រដួស​នៅ​ដើម​រដូវកាល ប៉ុន្តែ​គេ​មិន​ពេញ​ចិត្ត​នឹង​របៀប​លេង​ដែល​រៀបចំ​ដោយ​លោក Mourinho ទេ។

 “វា​មិន​សូវ​ល្អ​ទេ ប៉ុន្តែ​នេះ​គឺ​នៅ​ដើម​រដូវកាល​នៅ​ឡើយ គឺ​ទើប​តែ​ចាប់​ផ្ដើម​​ដែល​មិន​ទាន់​អាច​និយាយ​បាន​ទេ។ បិសាច​ក្រហម​គឺ​ជា​ក្លិប​ដ៏​អស្ចារ្យ ហើយ​នឹង​នៅ​តែ​អស្ចារ្យ។​ ពួក​គេ​នឹង​ឈ្នះ​ពាន​ច្រើន ខ្ញុំ​ដឹង​ថា​ពួក​គេ​នឹង​ឈ្នះ។ ប៉ុន្តែ​របៀប​ដែល​ពួក​គេ​លេង​ មិន​ល្អ​ទេ។ គ្រូ​បង្វឹក​អោយ​ពួក​គេ​តាម​របៀប​ដែល​មិន​ត្រូវ​ចិត្ត​អ្នក​គាំទ្រ មិន​​សប្បាយ មិន​មាន​គំនិត​ច្នៃ​ប្រឌិត”។ Cantona ប្រាប់​ Daily Mail។

 

 “ខ្ញុំ​ចូល​ចិត្ត​ Mourinho។ គាត់​មាន​លក្ខណៈ​ពិសេស ប៉ុន្តែ​មិន​​មែន​សម្រាប់ United ទេ បិសាច​ក្រហម​គួរ​បាន​ជ្រើសរើស Guardiola ជា​គ្រូ​បង្វឹក។ គាត់​គួរ​តែ​នៅ​ទីនោះ ប៉ុន្តែ​គាត់​កំពុង​ធ្វើ​រឿង​ដ៏​អស្ចាច្យ​នៅ​ជាមួយ​ក្លិប​ផ្សេង ក្លិប​ដែល​ខ្ញុំ​មិន​អាច​បញ្ចេញ​ឈ្មោះ​បាន”៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ Goal

មតិយោបល់

អត្ថបទពេញនិយម