បច្ចេកវិទ្យា | November 07, 2018

Xiaomi ​ចេញ​លក់​កាស​ Bluetooth ឈ្មោះ AirDots ​តម្លៃ​តែ $២៩

 

​ស្រប​គ្នា​ជាមួយ​ការ​ប្រកាស​ស្មាតហ្វូន​ថ្មី Redmi Note 6 ក្រុមហ៊ុន Xiaomi ​ក៏​បាន​បញ្ចេញ​កាស​ត្រចៀក​ឥត​ប្រើ​ខ្សែ​ដែល​មាន​ឈ្មោះ Xiaomi AirDots។ កាស Bluetooth ថ្មី​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​នេះ មាន​ដាក់​ឱ្យ​កុម្ម៉ង់​ចាប់ពី​ថ្ងៃ​នេះ​ទៅ​ហើយ​សម្រាប់​ទីផ្សារ​ចិន ជាមួយ​តម្លៃ ១៩៩យន់ ឬ​ប្រហែល ២៩ដុល្លារ។

 

 

កាស Xiaomi AirDots ​ត្រូវ​បាន​ឌីហ្សាញ​ភ្ជាប់​មុខងារ​ស្រដៀង​នឹង​កាស AirPods របស់ Apple អីចឹង​ដែរ ដោយ​មាន​មុខងារ​ប៉ះ​បញ្ជា​បាន។ អ្វី​ដែល​ជា​ចំណុច​ខុស​ប្លែក​រវាង​កាស​ឥត​ខ្សែ​ទាំង​ពីរ គឺ​នៅ​ត្រង់​សមាសធាតុ​កាស AirDots ​ផលិត​ពី​សារធាតុ​ស៊ីលីកូន ផ្ដល់​ផាសុកភាព​ពេល​ពាក់​នឹង​ត្រចៀក ហើយ​ផ្ដល់​ការ​បែងចែក​សំឡេង​បាន​ល្អ។ Xiaomi ថែមទាំង​បាន​បន្ថែម​រស់ជាតិ​កាស​ឥតខ្សែ​នេះ​ជាមួយ​បច្ចេកវិទ្យា​តំណភ្ជាប់ Bluetooth 5.0។

 

 

​សម្រាប់​ព័ត៌មាន​លំអិត ព្រម​ទាំង​ការ​បញ្ជា​ទិញ ប្រិយមិត្ត​អាច​ចូល​ទៅ​គេហទំព័រ​ផ្លូវការ​របស់ Xiaomi តាម​តំណភ្ជាប់ Link ខាង​ក្រោម។ ងាក​មក​ក្រុមហ៊ុន Apple ​វិញ ក៏​មាន​ចចាមអារ៉ាម​ថ្មីៗ​នេះ បាន​កំពុង​អភិវឌ្ឍ​កាស AirPods 2 នៅ​ចុង​ឆ្នាំ២០១៨ នេះ តែ​កាស​របស់ Apple ​មិន​ក្រោម​ខ្ទង់​រយ​ដុល្លារ​ឡើយ គឺ​ប្រហែល ១៥៩ដុល្លារ​នៅ​ពេល​ចរាចរ​លើ​ទីផ្សារ៕

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ Mi

មតិយោបល់

អត្ថបទពេញនិយម