បច្ចេកវិទ្យា | November 06, 2018

​ស្មាតហ្វូន​បត់ Samsung Foldable ​ត្រូវ​បង្ហើប​ដំណឹង​មុន​​បង្ហាញ​ខ្លួន​ផ្លូវការ​សប្ដាហ៍​នេះ

 

ដំណឹង​ចចាមអារ៉ាម​មួយ​ចំនួន​អំពី​ស្មាតហ្វូន​បត់​របស់ Samsung ​បាន​អណ្ដែត​ពាសពេញ​បណ្ដាញ​អ៊ីនធឺណិត​កន្លង​មក ចំណែក​ពេល​នេះ​វា​ត្រូវ​បាន​បង្ហើប​ព័ត៌មាន​ដោយ​ក្រុមហ៊ុន​ផ្ទាល់​មុន​ចេញ​បង្ហាញ​ខ្លួន​ផ្លូវការ​សប្ដាហ៍​នេះ​ក្នុង​សន្និសីទ​អ្នក​អភិវឌ្ឍ​កម្មវិធី​សុំាសុង (Samsung Developer Conference)។

 

 

ពេល​នេះ​ វា​ទំនង​ជា​ឱកាស​ល្អ​មួយ​ដែល​យើង​នឹង​បាន​ឃើញ​ស្មាតហ្វូន Foldable របស់ Samsung ដែល​ត្រូវ​គេ​រំពឹង​នឹង​ត្រូវ​ក្រុមហ៊ុន​ប្រកាស​ផ្លូវការ​ក្នុង​សប្ដាហ៍​នេះ។ Samsung បាន​បង្ហោះ​រូប​មួយ​សន្លឹក (រូប​ខាង​លើ) នៅ​លើ​ទំព័រ Facebook ​របស់​ខ្លួន ដែល​ហាក់​ចង់​បញ្ជាក់​នូវ​វត្តមាន​ឧបករណ៍​បត់​ពត់​បាន (foldable device) ​អាច​នឹង​ត្រូវ​ប្រកាស​ក្នុង​សន្និសីទ​អ្នក​អភិវឌ្ឍ​កម្មវិធី​របស់ Samsung ផ្ទាល់។

 

ម្សិលមិញ​នេះ យើង​បាន​ឮ​ដំណឹង​ថា Samsung ​បាន​ចុះ​ពាណិជ្ជសញ្ញា​ថ្មី​មួយ​ចំនួន ហើយ foldable ​smartphone អាច​នឹង​ត្រូវ​ហៅ​ឈ្មោះ​ថា Samsung Infinity Flex។ ស្មាតហ្វូន Samsung Foldable ធ្លាប់​ត្រូវ​ចាមអារ៉ាម​លើកឡើង​ថា នឹង​មាន​អេក្រង់ ៧អ៊ីញ​ហើយ​អាច​ប្ដូរ​ទម្រង់ បត់​ខ្លួន​បាន​ពាក់​កណ្ដាល ដែល​អេក្រង់​ពាក់​កណ្ដាល​ទៀត​ដើរ​តួ​ជា​អេក្រង់​ទី២ មាន​មុខងារ​សម្រាប់​បង្ហាញ​សារ​ដំណឹង និង​ព័ត៌មាន​ជាច្រើន​ទៀត។

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ Samsung FacebookSammobile

មតិយោបល់

អត្ថបទពេញនិយម