ជីវិត&អាជីវកម្ម | October 29, 2018

អ្នកវិនិយោគអន្តរជាតិ​ជួបជុំគ្នាពិភាក្សា​ពី​ការបង្កើត​រូបិយប័​ណ្ឌ​ឌីជីថលក្នុងទីផ្សារកម្ពុជា

 

រាជធានីភ្នំពេញ៖ អ្នកវិនិយោគ​ទុន​​អន្តរជាតិ​មក​ពី​ប្រទេស​​ជាច្រើន​បាន​ធ្វើ​ការ​ប្រជុំ​គ្នា ដើម្បី​​ពិ​ភាក្សា​​ពី​ការ​បង្កើត​​រូបិយ​​ប័​ណ្ឌ​ឌី​ជីថល ដែល​​អាច​​យកទៅ​​ប្រើប្រាស់​នៅ​វិស័យ​​មួយចំនួន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។ កម្មវិធី​​ប្រជុំ​នោះ​​បាន​រៀប​​ចំឡើង​​នៅ​សាល​ប្រជុំ​ក្នុង​​សណ្ឋា​គារ Naga World 2​ IBM កាលពីថ្ងៃ​ទី​​២៦ ខែតុលា ឆ្នាំ​២០១៨​ ដោយ​មាន​ការ សហគ្រាស​ដែល​ជា​ដៃ​គូ​សហ​ការណ៍​ពីក្រុម​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​កសិកម្ម​អូស្ត្រាលី បេឡា​​​អភិវឌ្ឍន៍​កសិកម្ម​ស្វ៊ីស និង បេឡា​​ពាណិជ្ជកម្ម​អាស៊ី ព្រម​ទាំង​​ក្រុម​ហ៊ុន​ឧបត្ថម្ភ​ផ្នែក​ទី​ផ្សារផ្សេងៗ​ទៀត។

 

 

នៅក្នុង​ជំនួប​​នេះ​ដែរ លោក Edward Miller ប្រធាន​​ផ្នែក​​ហិរញ្ញវត្ថុ​​នៃ​​ក្រុមហ៊ុន One Financial Corporation បានឱ្យ​ដឹង​ថា ជំនួប​​ពាណិជ្ជកម្ម​នៅ​​កម្ពុជា​​នេះ ជា​​ជំ​ហាន​ឆ្ពោះ​ទៅ​រក​រូបិយ​​ប​ណ្ឌ​ឌីជីថល One Agriculture Coin ដែល​​ផ្តល់​ជូន​​នូវ​មុខ​ងារ​ជា​ច្រើន​​ដើម្បី​​បង្កើន​​តម្លៃ​​របស់​ខ្លួន​​នៅ​ក្នុង​​ទីផ្សារ។ លោក​​បន្ដថា រូបិយ​បណ្ណ One Agriculture Coinនេះ នឹង​​អាច​​ប្រើប្រាស់​​នៅក្នុង​​វិស័យ​​កាស៊ីណូ ដែល​​បង្កើត​​ភាព​ជា​ដៃគូ ជាមួយ​​កាស៊ីណូ​​ជាច្រើន​​នៅ​​អាស៊ី និង បង្កើត​​ការផ្លាស់​ប្តូរ​​សាច់​ប្រាក់។​វិស័យ​ទេស​ចរណ៍ អាច​​ប្រើ​ប្រាស់​វា ជា​ថ្នូរ​នឹង​​សំបុត្រ​​យន្តហោះ ថ្លៃ​សណ្ឋាគារ និង ដៃគូ​​បដិសណ្ឋា​កិច្ច ផ្សេងទៀត​​ជាច្រើន​​និង​​ប្រើប្រាស់​​ក្នុង​​វិស័យ​​IPO-ICO Exchange។

 

 

លោក​ថា “One Agriculture Coin នឹង​​ក្លាយ​ជា​រូបិយ​​បណ្ណ​រួម​មួយ​​និង​ជា ទ្រព្យ​​សកម្ម​មួយ នៃ វិស័យ​​ហិរញ្ញវត្ថុ​​ទៅ​​ពេល​អនាគត។​One Financial Corporation បាន​​បង្កើត​តម្លៃ​​សាជីវ​កម្ម​​របស់​ខ្លួន​​តា​ម​រយៈ​​ការផ្តល់​​មូល​និធិ​​នានា ពី​វិនិយោ​គិន​​ជាច្រើន និង វិនិយោគ​​ឡើង​វិញ​​ទៅលើ​​ការ​អភិវឌ្ឍន៍​​កសិ​កម្ម ដែល​មាន​​ការទិញ​​ដីធ្លី ការ​បង្កើន​​ម៉ាក​ផលិត​ផល បច្ចេក​វិជ្ជា​​កសិ​កម្មថ្មីៗ និង​​ផ្នែក​ផ្សេងៗ​ទៀត​​ជាច្រើន។

 

 

នៅ​ឆ្នាំ២០១៦ វិនិយោ​គិន​​ដែល​ជា​ដៃគូ បាន​​នាំយក​​ម្រេច​កំពត​​នៃ​​ប្រទេស​​កម្ពុជា​​ទៅលើ​​ទីផ្សារ ហើយ​ក៏​បាន​​ចាប់​​ឱកាស​​ដ៏​ពិសេស​​នេះ ដើម្បី​ក្លាយ​ជា​តួ​​អង្ស​​ដ៏​​ធំ​បំផុត និង មាន​សក្តា​នុពល​​ខ្ពស់។ បន្ទាប់​មក ពួកគាត់​​បាន​ណែនាំ​​បច្ចេក​វិទ្យា​​កសិកម្ម​​រប​ស់​​ខ្លួន ទៅក្នុង​​កសិដ្ឋាន ដាំ​ម្រេច​​ជាច្រើន និង​បន្ត​ដំណើរ​​ទៅមុខ​ទៀត ដើម្បី​​រួម​បញ្ចូល​​ដំណើរ​ការ​​នៃ​ការ​ដាំ​ដុះ ការកែច្នៃ ការ​វេច​​ខ្ចប់ ការចែក​​ចាយ​​និង​​ការនាំ​ចេញ​​ជាដើម៕

 

មតិយោបល់

អត្ថបទពេញនិយម